គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្ត

ចំនួនអ្នកទស្សនា : Views

 


អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។ 

——————————

កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងគោលការណ៍ណែនាំបច្ចេកទេស នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ

អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។

អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។ 

#គោលការណ៍ណែនាំបច្ចេកទេស #វិស័យសំណង់ #កអក









ផ្នែកព័ត៌មាននិងផ្សព្វផ្សាយ របស់កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបការងារ សម្រាប់ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ ___

ចំនួនអ្នកទស្សនា : Views



 ផ្នែកព័ត៌មាននិងផ្សព្វផ្សាយ របស់កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបការងារ សម្រាប់ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ 

___


 នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ផ្នែកព័ត៌មាន និងផ្សព្វផ្សាយ នៃកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ បានរៀបចំកិច្ចប្រជុំបូកសរុបការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ ដែលដឹកនាំដោយ លោក គឹម សុខរី សមាជិកគណៈអចិន្ត្រៃយ៍ សសយករាជធានីភ្នំពេញ និងជានាយក កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្មវិធី ថ្នាក់ដឹកនាំផ្នែក និងថ្នាក់ដឹកនាំក្រុមចំណុះផ្នែកព័ត៌មាននិងផ្សព្វផ្សាយ ទៅអគារខេមរានី។

#កអក #សសយករាជធានីភ្នំពេញ #សសយក









សូមថ្លែងអំណរគុណចំពោះសមាជិក សមាជិកាស.ស.យ.ក. ទូទាំងប្រទេសដែលតែងតែចូលរួមក្នុងការងារសង្គម

ចំនួនអ្នកទស្សនា : Views

 


ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី៖ 

សូមថ្លែងអំណរគុណចំពោះសមាជិក សមាជិកាស.ស.យ.ក. ទូទាំងប្រទេសដែលតែងតែចូលរួមក្នុងការងារសង្គម និងព្រឹត្តិការណ៍ផ្សេងៗដែលបង្ហាញពីមោទនភាពជាពិសេសក្នុងដំណាក់កាលចុងក្រោយនេះ គឺការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងកងទ័ពជួរមុខ។


ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តព្រៃវែង នាព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសសើរ និងថ្លែងអំណរគុណចំពោះសមាជិក សមាជិកាស.ស.យ.ក. គ្រប់រូបនៅទូទាំងប្រទេសដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម និងការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍សំខាន់ជាច្រើនដែលបានជួយលើកកម្ពស់ការងារស្ម័គ្រចិត្តក្នុងសង្គម និងចូលរួមបង្ហាញពីមោទនភាពជាតិនាពេលកន្លងមក។ ជាពិសេសគឺក្នុងដំណាក់កាលចុងក្រោយនេះ ស.ស.យ.ក. ក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងកងទ័ពជួរមុខក្នុងពេលដែលប្រទេសកម្ពុជាជួបប្រទះនឹងសង្រ្គាមនាពេលកន្លងមក។ ឯកឧត្តមបានបន្តថា តាមរយៈសកម្មភាពដ៏ថ្លៃថ្លារបស់សមាជិក សមាជិការរបស់ ស.ស.យ.ក. គ្រប់រូបនេះហើយ ទើបធ្វើឱ្យ ស.ស.យ.ក. កាន់តែមានភាពកិត្តិនាម និងមានការទទួលស្គាល់លើឆាកអន្តរជាតិ លើសពីនោះ គឺការទទួលបានពានរង្វាន់ ASEAN Prize កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។









👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.

🌐 uyfc.org

📱 Facebook

📱 YouTube 

📱 Telegram 

📱 TikTok

ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតី ពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន

ចំនួនអ្នកទស្សនា : Views



 ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតី ពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន


AKP ភ្នំពេញ ថ្ងៃ១៩ ខែមករា ឆ្នាំ២០២៦--


ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ "ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី" នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។


រូបថត៖ ក្រុមការងារ AKP









អតីតយុទ្ធជននៅខេត្តកែប គឺលោកពូ លោក ថន វណ្ណា និងគ្រួសារ ដែលបានចូលរួមចលនាប្រយុទ្ធតស៊ូនិងបម្រើជាតិ មាតុភូមិ

ចំនួនអ្នកទស្សនា : Views



អតីតយុទ្ធជននៅខេត្តកែប គឺលោកពូ លោក ថន វណ្ណា និងគ្រួសារ ដែលបានចូលរួមចលនាប្រយុទ្ធតស៊ូនិងបម្រើជាតិ មាតុភូមិ និងប្រជាជន ក្នុងដំណាក់កាលដែលកម្ពុជាបានឆ្លងកាត់ការលំបាកនាពេលកន្លងមក និងគ្រួសារមានជីវភាពខ្វះខាត គឺ លោកយាយ សឹម ញ៉ែត និងលោកតា វ៉ាន់ យ៉េង បានទទួលទ្រនំថ្មី សម្រាប់ការរស់នៅជួបជុំជាមួយក្រុមគ្រួសារ ដោយបានផ្តល់ភាពកក់ក្តៅ ភាពសុខសាន្ត និងក្តីសង្ឃឹម។
————————————-
អតីតយុទ្ធជននៅខេត្តកែប គឺលោកពូ លោក ថន វណ្ណា និងគ្រួសារ ដែលបានចូលរួមចលនាប្រយុទ្ធតស៊ូនិងបម្រើជាតិ មាតុភូមិ និងប្រជាជន ក្នុងដំណាក់កាលដែលកម្ពុជាបានឆ្លងកាត់ការលំបាកនាពេលកន្លងមក និងគ្រួសារមានជីវភាពខ្វះខាត គឺ លោកយាយ សឹម ញ៉ែត និងលោកតា វ៉ាន់ យ៉េង បានទទួលទ្រនំថ្មី សម្រាប់ការរស់នៅជួបជុំជាមួយក្រុមគ្រួសារ ដោយបានផ្តល់ភាពកក់ក្តៅ ភាពសុខសាន្ត និងក្តីសង្ឃឹម។
#គោលនយោបាយសម្បទាននិងសង្គមកិច្ច #ការចែកដី #ផ្តល់លំនៅឋាន #ផ្តល់ផ្ទះសម្បែង #ដំណាំដំណោចជុំវិញផ្ទះ #នាំចេញនៅនឹងកន្លែង #ទេសចរណ៍ផ្សាភ្ជាប់ទឹកដី #ដំណាំពាណិជ្ជកម្ម #សេដ្ឋកិច្ចមូលដ្ឋាន #បុរីជនបទ #ភូមិឋានក្សេមក្សាន្ត #ទ្រនំសុភមង្គល. #កអក








ក្រុមហ៊ុនបុរីឡេង ណាវ៉ាត្រា បានបង្ហាញលទ្ធផលការងាររបស់ខ្លួនបន្ទាប់ពីកិច្ចប្រជុំ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួងរៀបចំដែនដីនគររូបបនីយកម្ម និងសំណង់ ——————————-

ចំនួនអ្នកទស្សនា : Views

  



-យោងលើកំណត់ហេតុប្រជុំចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលអង្គភាពព័ត៌មានទទួលបាន

-យោងតាមការបង្ហាញលទ្ធផលការងាររបស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា ដែលអង្គភាពព័ត៌មានទទួលបានដូចខាងក្រោម៖


-  ចំណុចទី១. ទីតាំងដីឡូតិ៍ 87 ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹក-ភ្លើងបន្ថែមរួចរាល់ ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅ និងការសាងសង់ផ្សេងៗ ។


-  ចំណុចទី២. គម្រោងដីឡូតិ៍ជ្រែ100  បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេ ដោយក្រុមហ៊ុនកំពុងចាក់នៅប្លុក C បំពេញបន្តិចសិន។ ដោយឡែកអតិថិជនទិញផ្ទះ ក្រុមហ៊ុនកំពុងដោះស្រាយ ពួកគាត់ភាគច្រើនសុំប្ដូរទីតាំង គម្រោងបុរី៦អា បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ៤៦ ប៉ុណ្ណោះ ។


-  ចំណុចទី៣. ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃ បច្ចុប្បន្នកើនបាន85% និងនៅលស់តែ 15% ប៉ុណ្ណោះ ចំពោះទីតាំងដែលត្រូវចាក់ ហើយបន្ទាប់ពីពេញកូដរួចក្រុមការងារ និងគូសឡូតិ៍ដែលសល់នៅប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរ។


-  ចំណុចទី៤. ប្លុកវីឡាថៃ 87 គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង 90% ហើយប្លុកនេះ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ-ប្រព័ន្ធលូ ។ ការដំណើរការសាងសង់បន្ត គឺត្រៀមនឹងចូលឆាប់ៗនេះ។ 


-  ចំណុចទី៥. អតិថិជនបង់រំលោះ ស្នើសុំផ្អាកការបង់ប្រាក់ ក្រុមហ៊ុនបានយល់ពីការលំបាករបស់អតិថិជន ដូច្នេះក្រុមហ៊ុននឹងពិនិត្យលើភាពជាក់ស្ដែងជូន។ ហើយក្រុមហ៊ុនបច្ចុប្បន្នក៏មានការលំបាកដូចគ្នា ដូចនេះស្នើសូមអោយអតិថិជនដែលមានលិទ្ធភាពមេត្តាបង់ប្រាក់បន្តចំពោះទីតាំងដែលបានសាងសង់។


-  ចំណុចទី៦. អតិថិជននៅប្លុកវីឡា ៥៣៣ ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងស្វះស្វែងរកកញ្ចប់ហិរញ្ញវត្ថុ ដើម្បីត្រៀមក្នុងដំណើរការសាងសង់ឆាប់ៗនេះ។ 


សម្រាប់ជំហររបស់បុរី គឺឈរលើគោលការណ៍សង់បញ្ចប់ជូនពុកម៉ែបងប្អូន 100% ។ បុរីឡេងណាវ៉ាត្រាមានផ្ទះសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដោះដូរយើងគណនាថែមថយតាមតម្លៃជាក់ស្ដែង បុរីឡេងណាវ៉ាត្រា ក៏មានជាជម្រើសជជែកជូនពុកម៉ែដោយឈរលើគោលការណ៍មិនឲ្យខាតបង់នៅអត្ថប្រយោជន៍ពុកម៉ែបងប្អូនឡើយ។


1-សម្រាប់អតិថិជន ប្លុក វីឡា B 533 

=> អតិថិជន បញ្ចប់ការសាងសង់ដោយខ្លួន គឺសម្របសម្រួលបានដី 2ឡូតិ៍ ទំហំ 10x 17ម ក្នុង1ឡូតិ៍ ( គឺ 6អា 1ឡូតិ៍ និងព្រះប្រសប់ 1ឡូតិ៍ ) ។

=> អតិថិជនដោះស្រាយបញ្ចប់ដោះដូរ គឺសម្របសម្រួលបានដី 4ឡូតិ៍ ទំហំ 10x17ម ក្នុង1ឡូតិ៍ ( គឺ 6អា 2ឡូតិ៍ និងព្រះប្រសប់ 2ឡូតិ៍ ) ។


2-សម្រាប់អតិថិជនប្លុក B ប្រភេទផ្ទះ E0-E1

=> អតិថិជនសាងសង់បញ្ចប់ខ្លួនឯង គឺសម្របសម្រួលទទួលបានដី 2ឡូតិ៍ ទំហំ 4.1 x18ម ដីនៅ 6អា ។




ពិធីគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសកុសល ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥-១៩៧៩) 🙏

ចំនួនអ្នកទស្សនា : Views

  




ឯកឧត្តមឃុត ចាន់ដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាអនុប្រធានប្រចាំការ ស.ស.យ.ក. រាជធានីភ្នំពេញ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កានៅស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះនៃរបបខ្មែរក្រហម ព្រមទាំងនិមន្តព្រះសង្ឃបង្សុកុល ឧទ្ទិសកុសល ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ពលីជីវិតក្នុងរបបខ្មែរក្រហម ក្នុងបុព្វហេតុរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង ដោយនាំមកវិញនូវសិទ្ធិសេរីភាព ជាពិសេស សុខសន្តិភាព ជូនជាតិ និងប្រជាជន។ 









សន្តិភាពគឺជាកេរមរតកដ៏មានតម្លៃបំផុត ដែលថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី អ្នកជំនាន់មុន បានលះបង់បូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ប្តូរផ្តាច់ដណ្តើមបានមកយ៉ាងលំបាក។ សន្តិភាពមិនមែនគ្រាន់តែជាការអវត្តមាននៃសង្គ្រាមនោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដ៏មានតម្លៃ សម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។ ហេតុនេះ យើងទាំងអស់គ្នាជាអ្នកជំនាន់ក្រោយ ត្រូវចងចាំថា សន្តិភាពជាដំណើរមួយ មិនមែនជាគោលដៅស្ថិតនៅនោះទេ។ វាតម្រូវឱ្យយើងទាំងអស់គ្នាសាមគ្គី រួបរួម ពូនជ្រុំចូលរួមថែរក្សា បន្តកសាងជារៀងរាល់ថ្ងៃ និងការពារឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។


មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦

#កអក #សសយករាជធានីភ្នំពេញ #សសយក