ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី៖
សូមថ្លែងអំណរគុណចំពោះសមាជិក សមាជិកាស.ស.យ.ក. ទូទាំងប្រទេសដែលតែងតែចូលរួមក្នុងការងារសង្គម និងព្រឹត្តិការណ៍ផ្សេងៗដែលបង្ហាញពីមោទនភាពជាពិសេសក្នុងដំណាក់កាលចុងក្រោយនេះ គឺការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងកងទ័ពជួរមុខ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តព្រៃវែង នាព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសសើរ និងថ្លែងអំណរគុណចំពោះសមាជិក សមាជិកាស.ស.យ.ក. គ្រប់រូបនៅទូទាំងប្រទេសដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម និងការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍សំខាន់ជាច្រើនដែលបានជួយលើកកម្ពស់ការងារស្ម័គ្រចិត្តក្នុងសង្គម និងចូលរួមបង្ហាញពីមោទនភាពជាតិនាពេលកន្លងមក។ ជាពិសេសគឺក្នុងដំណាក់កាលចុងក្រោយនេះ ស.ស.យ.ក. ក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងកងទ័ពជួរមុខក្នុងពេលដែលប្រទេសកម្ពុជាជួបប្រទះនឹងសង្រ្គាមនាពេលកន្លងមក។ ឯកឧត្តមបានបន្តថា តាមរយៈសកម្មភាពដ៏ថ្លៃថ្លារបស់សមាជិក សមាជិការរបស់ ស.ស.យ.ក. គ្រប់រូបនេះហើយ ទើបធ្វើឱ្យ ស.ស.យ.ក. កាន់តែមានភាពកិត្តិនាម និងមានការទទួលស្គាល់លើឆាកអន្តរជាតិ លើសពីនោះ គឺការទទួលបានពានរង្វាន់ ASEAN Prize កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐 uyfc.org
📱 YouTube
📱 Telegram
📱 TikTok
www.ksapormean-khmerebooknews.com.kh

































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh