គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល (C-Quest Capital)

ចំនួនអ្នកទស្សនា : Views

 




នៅព្រឹកថ្ងៃទី០២  ខែធ្នូ  ឆ្នាំ២០២៣ ក្នុងកំឡុងចូលរួមព្រឹត្តិការណ៍នៃសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់អេមីរ៉ាត់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានដឹកនាំប្រតិភូកម្ពុជាចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល (C-Quest Capital) នៃប្រទេសសិង្ហបុរី អំពីការបេីកទំព័រថ្មីនៃការធ្វេីពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ 







 ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យអាទិភាពនិងការវិនិយោគបៃតងនៅកម្ពុជា ការបង្កើនគម្របព្រៃឈើឱ្យបាន៦០% ការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការដាំឬស្សី និងការជំរុញកម្ពុជាស្អាតតាមរយៈយុទ្ធនាការមិនប្រើថង់ប្លាស្ទិក។ ចំណែក តំណាងប្រធានក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល បានលើកឡើងពីគម្រោងវិនិយោគឥណទានកាបូនពីចង្រ្កានប្រសិទ្ធភាព ដែលបង្កើនឥណទានកាបូនប្រមាណជាង៥លានតោនសមមូលឧស្ម័នកាបូនិក និងបានស្នើសុំកិច្ចសហការពីក្រសួងបរិស្ថាន ដើម្បីទទួលបានសិទ្ធិក្នុងការវិនិយោគលើគម្រោងនេះ។ ភាគីទាំងពីរបានឯកភាពជាគោលការណ៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។




រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាននៅកម្ពុជា

ចំនួនអ្នកទស្សនា : Views

 




ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាននៅកម្ពុជា ក្នុងគោលបំណង ពង្រឹងសន្តិសុខ និង សណ្តាប់ធ្នាប់ខាងវិស័យព័ត៌មាននៅកម្ពុជា ដើម្បីសេរីភាព នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលក្រសួងព័ត៌មាន។
ក្នុងឱកាសនោះ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ត្រូវបានអញ្ជើញអោយឡើងធ្វើចំណាប់អារម្ភមុនគេ។ លោកប្រធានសមាគមបានថ្លែងការគាំទ្រផែនការអភិវឌ្ឍវិស័យព័ត៌មានរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានថ្លែងក្នុងអង្គប្រជុំ ហើយសមាគមត្រៀមខ្លួនរួចជាស្រេចចូលរួមសហការជាមួយក្រសួងព័ត៌មាន។ 
ក្នុងឱកាសនោះ លោក ទេស វិបុល បានលើកឡើងពីទុក្ខកង្វល់របស់ អ្នកសារព័ត៌មាន ដែលរងបណ្តឹងផ្សេងៗ ជាពិសេស រងបណ្តឹងពីបទ កំហែងយក និង បរិហាកេរ្តិ៍ ដែលបងប្អូនអ្នកសារព័ត៌មានតែងតែជួបប្រទះជាញឹកញាប់។





ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឆ្លើយតបនូវការលើកឡើងរបស់តំណាងសមាគម និង ចូលរួមសហការ ព្រមទាំង បានកំណត់ថា ក្នុងរយៈពេល៣ខែម្តង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងជួបសំណេះសំណាល ជាមួយតំណាងសមាគមអ្នកសារព័ត៌មាន ដើម្បី ស្វែងយល់ ដោះស្រាយបញ្ហាផ្សេងៗរបស់ អ្នកសារព័ត៌មាន៕


សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA បានរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកដំបូង ក្រោមប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ»

ចំនួនអ្នកទស្សនា : Views

 



សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ  TYDA បានរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកដំបូង ក្រោមប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោTYDA ។


សន្និសីទវេជ្ជសាស្រ្តដែលរៀបចំធ្វើឡើងនាពេលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២ - ៣ ខែធ្នូ ឆ្នាំ ២០២៣ នៅសណ្ឋាគារភ្នំពេញ ។







សកម្មភាពសិស្សានុសិស្សមកសាកសួរព័ត៌មាន និងចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ចំនួនអ្នកទស្សនា : Views



 ថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣


បើកទទួលចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី ២០២៣-២០២៤ សម្រាប់ថ្នាក់បរិញ្ញាបត្រ លើគ្រប់ជំនាញឯកទេស នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

តំណចុះឈ្មោះ៖ numregister.com

ដើម្បីចុះឈ្មោះតាមប្រព័ន្ធអនឡាញបាន សិស្សនិស្សិតទាំងអស់ត្រូវមានគណនីGmail ។ ចំពោះសិស្សនិស្សិតមិនទាន់មានគណនីGmail សូមមើលការណែនាំតាមវីដេអូ៖ shorturl.at/dnuzD
សូមមើលវីដេអូណែនាំអំពីការចុះឈ្មោះចូលរៀន÷ https://shorturl.at/nDS47







សម្រាប់ព័ត៌មានលម្អិតអំពីការចុះទទួលចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី៖ https://shorturl.at/yzMNX
សម្រាប់ព័ត៌មានបន្ថែមសូមចូលបណ្តាញតេឡេក្រាម៖ https://t.me/numeducation
ឬអញ្ជើញមកសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយផ្ទាល់រាល់ម៉ោងធ្វើការ (ចន្ទ-សៅរ៍ ចាប់ពីម៉ោង៧៖៣០នាទីព្រឹក ដល់ម៉ោង១១ព្រឹក និងចាប់ពីម៉ោង២រសៀល ដល់ម៉ោង៥រសៀល)៕







សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 នៅទីក្រុងឌូបៃ ចាប់ផ្តើមហើយ!

ចំនួនអ្នកទស្សនា : Views

 



ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានចូលរួមក្នុងពិធីបើកសន្និសីទ (COP28) ជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ។ សន្និសីទកំពូលនេះមានការអញ្ជើញចូលរួមពីប្រតិភូនៃប្រទេសសមាជិកចំនួន១៩៦ រួមទាំងអ្នកដឹកនាំធុរកិច្ច យុវជន អ្នកវិទ្យាសាស្ត្រ ជនជាតិដើមភាគតិច អ្នកសារព័ត៌មាន អ្នកសង្កេតការណ៍ តំណាងស្ថាប័ន អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណជិត ៧០ ០០០នាក់។

នាឱកាសនៃពិធីបើកជាផ្លូវការនេះ ព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតេយ្យនៃប្រទេស United Arab Emirates ឯកឧត្តម António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងព្រះមហាក្សត្រ Charles III រួមជាមួយនឹងថ្នាក់ដឹកនាំពិភពលោកមួយចំនួនបានចូលរួមថ្លែងសុន្ទរកថា ប្រកបដោយខ្លឹមសារសំខាន់ៗ ដូចខាងក្រោម ៖
១-សិក្សានិងវាយតម្លៃនូវចំនួនឧស្ម័នផ្ទះកញ្ចក់សកល (Global Stocktake) ដើម្បីរក្សាឱ្យបាននូវកំណើនកម្តៅសកលត្រឹម១,៥ សង្សាសែលស៊ុស ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ
២-ជំរុញការកៀគរថវិកា ១០០ ០០០ លានដុល្លាក្នុងមួយឆ្នាំ ដើម្បីសកម្មភាពឆ្លើយតបនឹងការកាត់បន្ថយ និងការបន្សាំនៃការប្រែប្រួលអាកាសធាតុ





៣-ការជំរុញអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនិងប្រសិទ្ធភាពថាមពល
៤-ជំរុញមូលនិធិនៃការបាត់បង់និងខូចខាត ជួយដល់ប្រជាសហគមន៍ រងគ្រោះដោយការប្រែប្រែប្រួលអាកាសធាតុ
៥-ការបង្កើនចំណេះដឹង កសាងសមត្ថភាព, និងការផ្លាស់ប្ដូរបច្ចេកវិទ្យា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ

សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 នៅទីក្រុងឌូបៃឆ្នាំនេះ បានបង្ហាញអំពីប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអសកាសធាតុ ក្រោមពាក្យស្លោក «ធ្វើច្រើន និយាយតិច more actions, less words» ដែលខ្លឹមសារទាំងអស់នេះ ពិតជាស្របទៅនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាលស្តីពីថាមពលស្អាត និងការអភិវឌ្ឍដោយចីរភាព អនុលោមតាមការអំពាវនាវរបស់កម្ពុជា «និយាយផង ធ្វើផង» ដែលយើងកំពុងអនុវត្ត៕




កាដូពិសេសចំនួន ៧មុខ របស់សម្ដេចធិបតី ត្រូវបាននាំយកទៅចែកជូនអ្នកចូលរួមកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ

ចំនួនអ្នកទស្សនា : Views

 





ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងដឹកនាំប្រតិភូអន្តរក្រសួងកម្ពុជាធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G77 + China ក្នុងកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ ។

ក្នុងកិច្ចប្រជុំកំពូលលើកទី២៨ នេះ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងប្រតិភូទាំងអស់បានត្រៀមរួចជាស្រេចនូវកាដូចំនួន៧ របស់កម្ពុជា ដើម្បីចែកជូនអ្នកចូលរួមជាង ៥០០០០នាក់ ដែលក្នុងនោះមាន៖

១- លុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន LPGវិញ។
២- អភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០MW ឱ្យបានមុនឆ្នាំ២០២៨។
៣- បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឱ្យបានដល់កម្រិត៧០ភាគរយ។
៤- យុទ្ធសាស្ត្រកម្ពុជាស្អាតតាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹងនិងរាវ ដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជាង៣លាននាក់ និងកំពុងកើនឡើង។



 
៥- យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ពង្រីកគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។
៦- បន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជា។
៧- បន្តមិនអនុញ្ញាតឱ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គ។

បេសកកម្មរបស់ប្រតិភូកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលលើកនេះគឺដើម្បីបង្ហាញពិភពលោកអំពីការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្នរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាពីការប្រែប្រួលអាកាសធាតុផង និងបង្ហាញពិភពលោកផងដែរអំពី សុខ សន្តិភាព និងស្ថេរភាពកម្ពុជា បន្ថែមទៅដោយភាពស្អាត ភាពបៃតង ដែលកម្ពុជាកំពុងមាន ដែលជាទីសម្រាប់ទេសចរណ៍ វិនិយោគ និងអភិវឌ្ឍប្រកបដោយបរិយាប័ន ឈានឆ្ពោះទៅជាប្រទេសអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអព្យាក្រិតកាបូននៅឆ្នាំ២០៥០។