គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ផ្ញើសារលិខិតជូនពរសម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ចំនួនអ្នកទស្សនា : Views

 



យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវសេចក្តី សោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្ដេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំក្រសួងព្រះបរមរាជវាំង ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត៕

ពេទ្យឆ្មបមធ្យមម្នាក់ត្រូវបានឃាត់ខ្លួន ខណ:ធ្វើការ រំលូតកូន បណ្តាលឲ្យស្ត្រីរងគ្រោះ ដែលមានគភ៌ រងរបួសនិងរហូតបាត់បង់ជីវិត

ចំនួនអ្នកទស្សនា : Views

 



(ខេត្តបាត់ដំបង)  កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារស្ត្រីរងគ្រោះ ដោយសារតែពេទ្យឆ្មបរូបនេះ បានធ្វើការរំលូតកូនអោយស្ត្រីម្នាក់បណ្តាលអោយនាងស្លាប់។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៣ និង ១០ នាទី រសៀល មានករណីការ រំលូតកូន បណ្តាលឲ្យស្ត្រីដែលមានគភ៌ រងរបួសនិងរហូតមានគ្រោះថ្នាក់ដល់ស្លាប់ កើតឡើង ចំនួន ០១ ករណី នៅចំណុចក្រុមទី០៧ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។






ជនរងគ្រោះឈ្មោះ ស៊ូ ម៉ាឡៃ ភេទស្រី អាយុ ៣៦ ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ  ក្រុងប៉ៃលិន ខេត្តប៉ៃលិន ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរពេទ្យឆ្មបមធ្យម បានធ្វើសកម្មភាព រំលូតកូនជនរងគ្រោះក្នុងផ្ទៃដែលមានអាយុ ៥ សប្តាហ៍ (ដោយការប្រើទុយោបូបយកកូនចេញ) រហូតជនរងគ្រោះ មានសភាព ជម្ងឺឈឺធ្ងន់ បានបញ្ចូនទៅព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និងបញ្ជូនព្យាបាលជម្ងឺបន្តនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង  ដោយជនរងគ្រោះមានសភាពយ៉ាប់យ៉ឺនខ្លាំងរហូតដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣:៥០នាទី ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបងតែម្តង ។

បន្ទាប់ពីទទួលបណ្ដឹងពីសាច់ញាតិដែលត្រូវជាបងបង្កើតជនរងគ្រោះរួចមក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:៣២នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរពេទ្យឆ្មបមធ្យម បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ដោយនៅល្ងាចថ្ងៃដដែលនេះ លោក ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ពេលនេះជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីអនុវត្តបន្តតាមផ្លវច្បាប់ .៕




ភាពអយុត្តិធម៍អូសបន្លាយជាង២៦ឆ្នាំរឿងវិវាទដីធ្លីត្រូវបានដោះស្រាយបញ្ជប់ក្រោមដំបូលសន្តិភាពតែមួយចំពោះបងប្អូនប្រជាពលរដ្ឋចំនួន៣៤គ្រួសារ...

ចំនួនអ្នកទស្សនា : Views





ខេត្តកំពង់ឆ្នាំង ÷កាលពីថ្ងៃទី ៣០ខែ តុលា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង មានការកោះអព្ជើាញបងប្អូនប្រជាពលរដ្ឋចំនួន ៣៤គ្រួសារមកពី៤ភូមិ ១.ភូមិក្រឡាញ់ ២.ភូមិចាន់គៀក ៣.ភូមិអូរឬស្សី ៤.ភូមិលាជ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងដើម្បីចូលរួមដោះស្រាយនូវបញ្ហារឿងវិវាទដីធ្លីដែលមានភាពវ័យចំណាស់អូសបន្លាយអស់រយ:ពេលជិត២៦ឆ្នាំពីសំណាក់មន្រ្តីគ្រាប់ល្ពៅមួយចំនួនតូចដែលមានការរាំងស្ទះពីមន្រ្តីអសកម្មមួយចំនួនក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(កាលពីអតីតកាល)៕
ប្រជាពលរដ្ឋបានលើកឡើងថាការរាំងស្ទះការងារដោះស្រាយកន្លងមកធ្វើអោយពួកគាត់មានការលំបាកក្នុងការរស់នៅនិងអាស្រ័យផលដើម្បីប្រកបមុខរបរចិញ្ជឹមជីវិតប្រចាំថ្ងៃទើបតែក្នុងអំឡុងពេលតាមការស្នើសុំកិច្ចអន្តរាគមន៍មានរយះពេលប្រាំមួយខែពីលោកជំទាវចិត្តធម៍ ហ៊ុន សុីណាត និងជំទាវតូច ដែលមានការស្មើសុំទៅដល់ ឯក ឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ព្រមទាំងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់មានថ្នាក់ជាតិ និងក្រោមជាតិ រហូតមកដល់នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះទើបបានទទួលនូវភាពឈ្នះៗទាំងអស់គ្នាក្រោមដំបូលសន្តិភាពតែមួយ ! ជូនប្រជាពលរដ្ឋស្លូតត្រង់ត្រឡប់មកវិញចំនួន៣៤គ្រួសារ៕







ឈានមកដល់ថ្ងៃទី ២ ខែវិឆ្ឆិកា ឆ្នាំ២០២៣នាព្រឹកនេះដើម្បីជាការដឹងគុណដោយកាត់ថ្លៃពុំបានទើបបងប្អូនប្រជាពលរដ្ឋចំនួន ៣៤គ្រួសារ មានចំនួន ០៤ភូមិមកក្រាបសំពះនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកជំទាវ ចិត្តធម៍ ហ៊ុន សុីណាតនិងលោកជំទាវតូច នៅគេហដ្ឋានរបស់លោកជំទាវ ផ្ទាល់នៅផ្លូវ ៥៩៨ ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

លោក ជំទាវចិត្តធម៍ដែលតែងតែចុះជួបនិងជួយដល់បងប្អូនដែលមានការលំបាកស្ទើតែគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា ទីណាមានទុក្ខលំបាកទីនោះតែងតែមានវត្តមានលោកជំទាវ និងគណបក្សប្រជាជនជានិច្ចដែលបានជួយសម្របសម្រួលជាមួយអាជ្ញាធរថ្នាក់ស្រុក ខេត្តគ្រប់ លំដាប់ថ្នាក់ជូនបងប្អូនស្លូតត្រង់ ៕








ក្នុងឱកាសនោះផងដែរ ឯកឧត្តម ចេង សាខន ដែលបានដឹកនាំប្រជាពលរដ្ឋមកជួបជាមួយលោកជំទាវ ចិត្តធម៍ ហ៊ុន សុីណាត និងលោកជំទាវ តូច ប៉ុល មុន្នីរ័ត្នសូមលើកម្រាមដៃដប់សូមបួងសួងដល់វត្ថុស័កសិទ្ធិក្នុងលោកសូមជួយបីបាច់ថែរក្សាជូនដល់លោកជំទាវចិត្តធម៍ និងលោកជំទាវតូចសូមអោយមានសុខភាពល្អបរិបូរណ៍ ឈ្នះអស់មារសត្រូវគ្រប់ទិសទៅដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាជនកម្ពុជាទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសផងដែរ? លោក បណ្ឌិត ឃីម រដ្ឋា ចាងហ្វាងគេហទំព័ររស្មីស្ទឹងត្រង់ក៏សូមគោរពជូនពរដល់លោកជំទាវចិត្តធម៍ និងជំទាវតូចដែលមានខ្លឹមសារទាំងស្រុង........
ជាទីបញ្ជប់លោកជំទាវ ចិត្តធម៍ សូមផ្តាំទៅដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់រស់នៅប្រកបការងាររកសុីត្រូវប្រកាន់ភ្ជាប់នូវភាពទៀងត្រង់មិនត្រូវទៅកាប់រុករានដីព្រៃរបស់រដ្ឋទៀតនោះទេ?សូមសន្តាប់នូវប្រសាសន៍ដើមទាំងស្រុងរបស់លោកជំទាវ ......








ជាចុងក្រោយលោកជំទាវចិត្តធម៍ក៏បានរៀបចំនូវនំបញ្ជុក សាមគ្គីនាពេលថ្ងៃត្រង់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣៤គ្រួសារសរុបជាង៥៥នាក់ ប្រកបដោយស្នាមញញឹមនិងមានភាពស្និតស្នាលបំផុតក្រោមដំបូលសន្តិភាពតែមួយឈ្នះៗទាំងអស់គ្នា  ៕ សូមអរគុណ









មិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី

ចំនួនអ្នកទស្សនា : Views

 





មិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ  #បរិស្ថាន #លាងផ្លូវ





កម្លាំងសមត្ថកិច្ចចាប់បានហើយ ក្រុមចោរគាស់ផ្ទះអ្នកលក់មាស និងប្ដូរប្រាក់ ស្រុងថ្ពង ខេត្តកំពង់ស្ពឺ យកអស់មាស២៥០តម្លឹង

ចំនួនអ្នកទស្សនា : Views

 




ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញដឹកនាំ និងបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរ បាលខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, និងខេត្តកោះកុង ធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ។
ស្រាវជ្រាវឃាត់បានក្រុមជនសង្ស័យចំនួន០២នាក់ ករណីគាស់ផ្ទះអ្នកលក់មាស និងប្ដូរប្រាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៤៤ ភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ យកអស់មាស២៥០តម្លឹង។





កុំចេះតែហ៊ាន ប៉ូលិសចាប់បានហើយ ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និងសម្តេចម៉ែ

ចំនួនអ្នកទស្សនា : Views

 







នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញសង្គម និងដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣។