លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ការលើកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ការលើកម្ពស់សុខមាលភាពប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា : Views

 


លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ការលើកម្ពស់សុខមាលភាពប្រជាពលរដ្ឋ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសុខភាព ការពង្រឹងប្រព័ន្ធគាំពារសង្គម ប្រព័ន្ធអាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍប្រកបដោយភាពធន់ ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សមភាពយេនឌ័រប្រកបដោយបរិយាប័ន្ន ។

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រវិស័យបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងវេទិកាការចែករំលែកមេរៀន បទពិសោធន៍ អំពីសមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម(GEDSI) ដើម្បីសកម្មភាពរួម របស់ប្រទេសជុំវិញតំបន់ទន្លេមេគង្គ ដែលវេទិកានេះរៀបចំដោយអង្គការ Oxfam តំបន់ ដោយមានការចូលរួមពី ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម តំណាងក្រសួងបរិស្ថាន តំណាងក្រសួងកិច្ចការនារី ស្ត្រីរស់នៅក្នុងតំបន់ទន្លេមេគង្គ ជនជាតិដើមភាគតិច និងអង្គការដៃគូ ព្រមទាំងបណ្តាញយុវជន និងបណ្តាញ LGBTQ+ សរុបចំនួន៥០នាក់ ស្ត្រី៣៣នាក់។

វេទិកានេះបង្កើតឡើងក្នុងគោលបំណង៖ ១)អបអរសាទរសមិទ្ធផល៖ គូសបញ្ជាក់ពីភាពជោគជ័យសំខាន់ៗ នៃគម្រោង និងការចូលរួមចំណែករបស់ភាគីពាក់ព័ន្ធ ២)ធ្វើការឆ្លុះបញ្ជាំង៖ តាមរយៈការរៀនសូត្រ និងការកំណត់រកបញ្ហាដើម្បីជាធាតុចូលសម្រាប់សកម្មភាពរួម និងជំរុញការវិនិយោគដែលបាននិងកំពុងបន្ត និងភាពជាដៃគូជាមួយ អង្គការមនុស្សពិការ(DPOs) អង្គការសិទ្ធស្ត្រី និងបណ្តាញស្ត្រីជនជាតិដើមភាគតិច ៣)ចែករំលែកការអនុវត្ត៖ ការគ្រប់គ្រងទឹក និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ៤) ជំរុញកិច្ចសហប្រតិបត្តិការ៖ ស្វែងរកកិច្ចសហការ ដើម្បីជំរុញឱ្យមានប្រព័ន្ធការផ្លាស់ប្តូរនៅក្នុងវិស័យធន់និងទឹក និងអាកាសធាតុ ទាក់ទងនឹងGEDSI។ តាមរយៈការបង្ហាញ និងពិភាក្សា វេទិកានេះ ទទួលបានលទ្ធផល៖ ១)ផ្លាស់ប្តូរ និងចែករំលែកការយល់ឃើញអំពីGEDSI ២)បានប្រមូលធាតុចូលពាក់ព័ន្ធទៅនឹងការប្រឈមនានាទាក់ទងនឹង GEDSI ការប្រែប្រួលអាកាសធាតុ ជាពិសេសការគ្រប់គ្រងទឹក របស់សហគមន៍ជនជាតិភាគតិច និងប្រជាជនរស់នៅតាមតំបន់ទន្លេមេគង្គ ៣)បានរៀនសូត្រ និងតាំងចិត្តយកទៅអនុត្តនៅក្នុងស្ថាប័នរបស់ខ្លួន។

លោកជំទាវប្រធាន ក៏បានលើកឡើងផងដែរថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់នូវអាទិភាពគន្លឹះ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» និងគោលដៅ និងសកម្មភាពអាទិភាព ដោយផ្តោតលើការអភិវឌ្ឍន៍មូលធនមនុស្ស លើវិស័យអាទិភាព ដោយសង្កត់ធ្ងន់លើការធ្វើអោយប្រសើរឡើងនូវសុខភាព និងសុខមាលភាពរបស់ប្រជាជន (ការពង្រឹងប្រព័ន្ធគាំពារសង្គម ប្រព័ន្ធអាហារ អាហារូបត្ថម្ភ) ការអភិវឌ្ឍប្រកបដោយភាពធន់ និរន្តរភាព និងរួមបញ្ចូលនូវ ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព... ធានានិរន្តរភាពបរិស្ថាន ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ការលើកកម្ពស់សមភាពយេនឌ័រប្រកបដោយបរិយាប័ន្ន ត្រូវបានបន្តយកចិត្តទុកដាក់បន្ថែមទៀត ។ ដើម្បីបន្ស៊ីទៅនឹងសកម្មភាពគន្លឹះក្រសួងបរិស្ថានបានដាក់ចេញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ក្រសួងបរិស្ថាន គិតគូរផ្តួចផ្តើមដើម្បីចីរភាពបរិស្ថាននៅបឹងទន្លេសាប លើកកម្ពស់និរន្តភាព និងសុខមាលភាពនៅតំបន់ជុំវិញបឹងទន្លេសាប ការកាត់បន្ថយសំរាម ការបំពុលប្លាស្ទីក នៅបឹងទន្លេសាបនិងទន្លេ ដើម្បីរក្សាឱ្យបាននូវការគ្រប់គ្រងទឹកដែលមានលំហូរទឹកដោយធម្មជាតិ សម្រាប់ជាប្រយោជន៍ដល់ការរស់នៅរបស់ប្រជាជន ជាពិសេសសម្រាប់អ្នកជំនាន់ក្រោយ។ ការកំណត់បាននូវការប្រឈម និងតម្រូវការនៃវេទិកានេះជាធាតុចូលដ៏សំខាន់ សម្រាប់យកទៅប្រើប្រាស់មូលដ្ឋានក្នុងការរៀបចំគោលនយោបាយ ផែនការសកម្មភាពនៃការបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន។









0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh