គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រជុំពិនិត្យវឌ្ឍនភាពការកសាងហេដ្ឋារចនាសម្ព័ន្ធ និងពិគ្រោះយោបល់ប្រមូលធាតុចូលលើការងាររៀបចំនគរូបនីយកម្មក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា : Views

 


ដើម្បីជំរុញការបង្កើនខឿនសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋ។

—————-

នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រជុំពិនិត្យវឌ្ឍនភាពការកសាងហេដ្ឋារចនាសម្ព័ន្ធ និងពិគ្រោះយោបល់ប្រមូលធាតុចូលលើការងាររៀបចំនគរូបនីយកម្មក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការបង្កើនខឿនសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋ។

#នគរូបនីយកម្ម #ទីប្រជុំជន #ការរៀបចំក្រុង #អភិបាលកិច្ចទីក្រុង #ផែនការមេរៀបចំនិងអភិវឌ្ឍទីក្រុង #ផែនការកែលម្អទីក្រុងនិងទីប្រជុំជន #ភាពជាដៃគូនិងមូលនិធិ #ប្រព័ន្ធធ្វើដំណើរនិងចរាចរណ៍ #ភាពធន់របស់ទីក្រុង #ការរៀបចំផ្ទះ #ទឹកស្អាត_សំណល់_អនាម័យ










ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង

ចំនួនអ្នកទស្សនា : Views




នាថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២៦
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ដើម្បីតាមដានវឌ្ឍនភាពការងារ ស្តាប់បញ្ហាប្រឈម និងសំណូមពររបស់មន្ត្រីជំនាញ ព្រមទាំងប្រមូលធាតុចូល និងផ្តល់អនុសាសន៍សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ក្នុងទិសដៅឈានទៅរកការបិទបញ្ចប់ការងារចុះបញ្ជីដីបង្ហើយឱ្យបានឆាប់រហ័ស។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។
#គណៈកម្មការសុរិយោដី #អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី #បង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត​ #កអកឪ









ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model ​ ———————————- នាថ្ងៃទី៨​ ទី៩ និងទី១០ ខែមិថុនា ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដ.ន.ស. និង​ជាអគ្គលេខាធិការគ.អ.ឆ.ក.​ បានដឹកនាំរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model ​សម្រាប់ជំហានទី៣ មានរយ:ពេល៣ថ្ងៃពេញ​ (​ថ្ងៃទី៨​ ដល់ទី១០ ​ខែ​មិថុនា​ ឆ្នាំ២០២៦) ​ដែលបង្រៀនដោយគ្រូបង្គោលជំនាញ​ 3D Mapping ចំនួន០៤រូប​ មកពីក្រុមហ៊ុន Trimble និង Nikon ប្រទេសជប៉ុន និងក្រុមហ៊ុន Aruna នៃប្រទេសកម្ពុជា។ #ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្មនិងសំណង់​ #កអក

ចំនួនអ្នកទស្សនា : Views



 ដុះខាត់ជាប្រចាំ!

ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model ​
———————————-
នាថ្ងៃទី៨​ ទី៩ និងទី១០ ខែមិថុនា ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដ.ន.ស. និង​ជាអគ្គលេខាធិការគ.អ.ឆ.ក.​ បានដឹកនាំរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model ​សម្រាប់ជំហានទី៣ មានរយ:ពេល៣ថ្ងៃពេញ​ (​ថ្ងៃទី៨​ ដល់ទី១០ ​ខែ​មិថុនា​ ឆ្នាំ២០២៦) ​ដែលបង្រៀនដោយគ្រូបង្គោលជំនាញ​ 3D Mapping ចំនួន០៤រូប​ មកពីក្រុមហ៊ុន Trimble និង Nikon ប្រទេសជប៉ុន និងក្រុមហ៊ុន Aruna នៃប្រទេសកម្ពុជា។
#ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្មនិងសំណង់​ #កអក









ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា

ចំនួនអ្នកទស្សនា : Views




         នាថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ហង្ស សុតសំភារ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា និងជាប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណវុឌ្ឍិវិជ្ជាជីវៈស្ថាបត្យកម្ម បានបើកកិច្ចប្រជុំ “ វាយតម្លៃដំឡើងឋានៈស្ថាបត្យករចុះបញ្ជីចំនួន ១២រូបទៅជាស្ថាបត្យករ គ.ស.ក. “ ដោយមានការចូលរួមវាយតម្លៃពី ឯកឧត្តម ម៉ម សូផាណា លោកជំទាវ នន់ ភានី ទីប្រឹក្សាក្រសួង ដ.ន.ស. ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកនៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណវុឌ្ឍិវិជ្ជាជីវៈស្ថាបត្យកម្ម និងសមាគមស្ថាបត្យករខ្មែរ នៅបន្ទប់ប្រជុំលេខ២១៣ ជាន់ទី២ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

         ជាលទ្ធផល គណៈកម្មការវាយតម្លៃនិងគុណវុឌ្ឍិឯកភាពជាឯកច្ឆ័នក្នុងការទទួលស្គាល់សមត្ថភាព និងដំឡើងឋានៈស្ថាបត្យករចំនួន១២រូបទៅជាស្ថាបត្យករ គ.ស.ក. ។









លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»

ចំនួនអ្នកទស្សនា : Views

 


ការអប់រំ គឺជាយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស និងប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសរឹងមាំទាំងផ្នែកសេដ្ឋកិច្ច សង្គម និងការពារជាតិ។ សាលារៀនដ៏ស្រស់ស្អាតនេះ គឺជាសក្ខីភាពយ៉ាងច្បាស់ បង្ហាញថា គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព តាមរយៈការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារមូលដ្ឋានចុះជួយខេត្តព្រះសីហនុ រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ និងសប្បុរសជនទាំងឡាយ ដែលបានរួមចំណែកកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ ស្របតាមស្តង់ដារអប់រំ និងបង្កើតបរិយាកាសដ៏ល្អសម្រាប់ការសិក្សារបស់កូនៗ។


សមិទ្ធផលនេះ មិនត្រឹមតែជាអគារ សួនច្បារ សួនលេងកម្សាន្ត ឬហេដ្ឋារចនាសម្ព័ន្ធដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ស្ពាន” ដែលកើតចេញពីស្មារតីសាមគ្គីគ្នា ចូលរួមជាមួយគ្នា ដើម្បីតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដែលពួកគេចង់បាន និងរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកសាងកម្ពុជាឱ្យកាន់តែរឹងមាំ។


លោកគ្រូ អ្នកគ្រូ គឺជាអ្នកបំភ្លឺផ្លូវ ដោយផ្តល់ចំណេះដឹង បង្ហាត់បង្ហាញ វិន័យ និងជួយពង្រឹងសីលធម៌ ចរិយាធម៌ និងគុណតម្លៃល្អៗដល់កូនៗ។ ចំណែកឯមាតាបិតា និងអាណាព្យាបាលវិញ គឺជាគ្រឹះដ៏សំខាន់ក្នុងការបណ្តុះ អប់រំ អាកប្បកិរិយា ទម្លាប់ល្អ និងការលើកទឹកចិត្តកូនៗ តាំងពីក្នុងគ្រួសារ។ ទន្ទឹមនឹងនេះ បរិយាកាសសុខដុមរមនាក្នុងគ្រួសារ ការយោគយល់ និងការគាំទ្រពីសហគមន៍ ក៏ជាកត្តាសំខាន់ដែលជួយឱ្យកូនៗមានភាពជឿជាក់ និងអាចរៀនសូត្របានល្អប្រសើរ។


ការវិនិយោគលើការអប់រំថ្ងៃនេះ មិនមែនត្រឹមតែជាការកសាងសាលារៀននោះទេ ប៉ុន្តែជាការកសាងអនាគតរបស់កូនៗ អនាគតសហគមន៍ និងអនាគតប្រទេសជាតិទាំងមូល។


#សាលាបឋមសិក្សាហ៊ុនសែនមិត្តភាព 

#ក្រុងព្រះសីហនុ #ក្រុមការងារមូលដ្ឋានក្រុងព្រះសីហនុ











បណ្ណកម្មសិទ្ធិចំនួន ១ ៨៧១ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ

ចំនួនអ្នកទស្សនា : Views



នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦

ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ បានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិ ក្នុងភូមិជេីងឃ្លូ ភូមិប្រវាញ ភូមិថ្មហាលដីក្រហម និងភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សរុប ១៨៧១បណ្ណ ស្មេីនឹង ១៥០២គ្រួសារ។


#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក