គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុចុះពិនិត្យមេីលស្ថានភាពសាលាបឋមសិក្សាផ្សារលេី ក្នុងសង្កាត់លេខ២ បន្ទាប់ពីបានកែលម្អ តាមការស្នើសុំរបស់សហគមន៍សាលារៀន ដើម្បីបង្កើនបរិយាកាសសិក្សា

ចំនួនអ្នកទស្សនា : Views

  



នាថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៦

លោកជំទាវរដ្ឋលេខាធិការ សេង សុមេត្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ អញ្ចើញចុះពិនិត្យមេីលស្ថានភាពសាលាបឋមសិក្សាផ្សារលេី ក្នុងសង្កាត់លេខ២ បន្ទាប់ពីបានកែលម្អ តាមការស្នើសុំរបស់សហគមន៍សាលារៀន ដើម្បីបង្កើនបរិយាកាសសិក្សា សម្រាប់ក្មួយៗសិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង នៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ។

#ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ #រដ្ឋបាលសាធារណៈ_អប់រំ_សេវាសុខាភិបាល #ទ្រនំសុភមង្គល #កអក

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់









ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )

ចំនួនអ្នកទស្សនា : Views

  



ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរបានដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១២០០ ម៉ែត្រ ស្ថិតនៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។ 

——————————-

លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ និងជានាយករងខុទ្ទកាល័យក្រសួង ដ.ន.ស បានដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១២០០ ម៉ែត្រ ស្ថិតនៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។ 


គម្រោងនេះ បានធ្វើឱ្យបងប្អនប្រជាជនមូលដ្ឋានមានក្តីរំភើបសប្បាយរីករាយ ពោរពេញដោយក្តីសង្ឃឹម និងស្នាមញញឹម ដោយសង្ឃឹមថាសមិទ្ធផលថ្មីនេះ នឹងផ្តល់ជាផ្លែផ្កាដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់ការរស់នៅ និងលើកស្ទួយជីវភាពរបស់បងប្អូននៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។


#ការរៀបចំក្រុង #ការរៀបចំទីប្រជុំជន #នគរបនីយកម្ម #ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីប្រជុំជន #បរីជនបទ #ភមិឋានក្សេមក្សាន្ត #ទប្រជុំជនវៃឆ្លាត #ទប្រជុំជនបៃតង #មលដ្ឋានសេដ្ឋកិច្ច #លហបៃតង #ផទះសម្បែង #រសនៅស្អាត #ភមិឋានស្អាត #សខភាពល្អ #ជវិតរីករាយ #អនាគតរុងរឿង #ការរៀបចំភូមិឋានស្អាត #បរស្ថានរស់នៅដ៏ល្អត្រកាល. #កអក










វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៤បណ្ណ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីអាងទឹកចំនួន ១៤បណ្ណ ក្នុងភូមិសាស្ត្រខេត្តកែប ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ចំនួនអ្នកទស្សនា : Views




វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២៤បណ្ណ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីអាងទឹកចំនួន ១៤បណ្ណ ក្នុងភូមិសាស្ត្រខេត្តកែប ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញជូនបងប្អូនប្រជាពលរដ្ឋ និងក្រសួងធនធានទឹក និងឧតុនិយមតាមការស្នេីសុំ តាមរយៈការប្រើប្រាស់យន្តការសេវាសាធារណៈរហ័ស (Express Service) 

————————

តាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ និងក្រសួងធនធានទឹក និងឧតុនិយម ដែលបានដាក់ឯកសារតាមរយៈច្រកចេញចូលតែមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយប្រើប្រាស់យន្តការសេវាសាធារណៈរហ័ស (Express Service) ក្រសួងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីក្នុងខេត្តកែប ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៤បណ្ណ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីអាងទឹកក្នុងភូមិសាស្ត្រខេត្តកែប ចំនួន ១៤បណ្ណ ជូនក្រសួងធនធានទឹក និងឧតុនិយម។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី.#កអក







 


ការដុតអាស៊ីតសម្រាប់ដេញមាសនៅទីចំហ និងមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវប៉ះពាល់សុខភាពធ្ងន់ធ្ងរ

ចំនួនអ្នកទស្សនា : Views

  



ការដុតឬកំដៅអាស៊ីត ក្នុងដំណើរការចាប់យកមាស បង្កឱ្យមានការសាយភាយសារធាតុពុល ប៉ះពាល់ដល់ សុខភាពមនុស្ស នៅពេលដកដង្ហើម ស្រូបផ្សែងពុលបណ្តាល ឱ្យខូចផ្លូវដង្ហើមស្រួចស្រាល់ ហើមសួត និងជំងឺសួតរយៈពេលយូរ។ ការប៉ះផ្ទាល់នាំឱ្យរលាកធ្ងន់ធ្ងរ ខូចភ្នែក និងខូចស្បែក។ លើសពិនេះវាបង្កការប៉ះពាល់បរិស្ថាន ដូចជា ការបញ្ចេញផ្សែងអាស៊ីត រួមចំណែកដល់ភ្លៀងអាស៊ីត ដែលបំផ្លាញដល់រុក្ខជាតិ ក្នុងស្រុក ធ្វើឱ្យដីមានជាតិអាស៊ីត និងបំពុលប្រភពទឹក។


អ្នកជំនាញក្រសួងបរិស្ថាន តម្រូវឱ្យអនុវត្តវិធានការល្អបំផុត គឺម្ចាស់អាជីវកម្ម ឬសិប្បកម្មត្រូវប្រើឧបករណ៍សម្អាតផ្សែង (Fume Scrubbers) ការប្រើប្រាស់ភ្នាក់ងារបន្សាបជាតិពុល (ដូចជា អ៊ុយរ៉េ បាស។ល។) និងការប្រើប្រាស់សម្ភារការពារខ្លួន (PPE) សម្រាប់គ្រប់គ្រងការបញ្ចេញជាតិពុល។ លើសពីនេះ ម្ចាស់អាជីវកម្ម ឬសិប្បកម្មត្រូវធ្វើប្រព្រឹត្តកម្មសំណល់ និងកុំបោះបង់ចោលទឹកសំណល់ អាស៊ីតដែលមិនបានធ្វើប្រព្រឹត្តកម្ម។ ប្រើប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវដើម្បីបន្សាប pH និងដកយកលោហៈធ្ងន់ដែលរលាយ។ ជាមួយគ្នានេះ ត្រូវមានការស្តុកទុកអាស៊ីតនៅក្នុងធុងឱ្យឆ្ងាយ ដើម្បីការពារការលេចធ្លាយចូលទៅក្នុងបរិស្ថាន។


សូមបញ្ជាក់ថា កន្លងមកនេះ បានសេចក្តីរាយការណីពីសាព័ត៌មាន និងប្រជាពលរដ្ឋ ករណីការដុតអាស៊ីនដេញមាស ឬផ្លាទីនណៅតាមទីតាំងមួយចំនួន បង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថាន រាជធានី ខេត្តនានា និងអាជ្ញាធរមូលដ្ឋាន ចុះពន្យល់ នែនាំ និងចាត់វិធានការឱ្យម្ចាស់អាជីវកម្ម ឬសិប្បកម្ម បញ្ឈប់ការដុតអាស៊ីត ដោយមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងផ្ទុយនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងករណីបានបំពុលខ្យលសាធារណៈ និងប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។


ជារួមការដុត ឬកំដៅអាស៊ីតក្លរីឌ្រិច (HCl) អាស៊ីតនីទ្រិច (HNO3) និងអាស៊ីតស៊ុលផួរិច (H2SO4) ក្នុងដំណើរការចាប់យកមាស បង្កឱ្យមានការសាយភាយសារធាតុពុលដូចជា អាសូតអុកស៊ីត (NOx) ស្ពាន់ធ័រអុកស៊ីត (SOx) និងផ្សែងអាស៊ីត បង្កឱ្យមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ការបញ្ចេញជាតិអាស៊ីតពីបរិស្ថានធ្ងន់ធ្ងរ។



ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល ប្តេជ្ញារួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព

ចំនួនអ្នកទស្សនា : Views




ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន ស្តីពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព និងពិធីប្រគល់ធុងសំរាម ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា បានវាយតម្លៃខ្ពស់ចំពោះការគ្របដណ្តប់នៃគោលដៅ ក្របខ័ណ្ឌសុខភាពតែមួយ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ដោះស្រាយ និងលើកស្ទួយព្រមគ្នានូវសុខភាពមនុស្ស សត្វ និងបរិស្ថាន។ ឯកឧត្តមសាស្រ្តាចារ្យ បានសំដែងនូវជំនឿយ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់នេះ គឺជាត្រីវិស័យសម្រាប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងប្រទេស រួមទាំងផ្នែកឯកជននឹងចូលរួមកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមិនមែនវេជ្ជសាស្ត្រជាអតិបរមា ដើម្បីចូលរួមចំណែកការពារបរិស្ថានឱ្យបានស្អាត នៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសុខាភិបាល  ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការនានា ដើម្បីសម្រេចបាននូវ «ភាពស្អាត» ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ ឯកឧត្តម បានចាត់ទុកកិច្ចសហការគ្នានៅពេលនេះ នឹងចូលរួមគាំទ្របន្ថែមទៀតដល់ការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក ដើម្បីកម្ពុជាដែលជាផ្ទះរបស់យើង មានភាពស្អាត បៃតង គ្មានការបំពុល ក៏ដូចជាចូលរួមចំណែកក្នុងការការពារសុខភាពរបស់ប្រជាជនកម្ពុជា ឈានឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រោយការអនុវត្តយុទ្ធសាស្រ្តចក្រាជាង២ឆ្នាំកន្លងមកនេះ ការនាំចូលផលិតផលប្លាស្ទិកបានធ្លាក់ចុះប្រមាណ ៨៥%។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំណូមពរឱ្យមានការបន្តចូលរួមបន្ថែមទៀតយ៉ាងសកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងធ្វើការទប់ស្កាត់ការបំពុលទឹក ដី និងខ្យល់សាធារណៈ តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ«ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» និងយុទ្ធនាការនានាផ្សេងទៀតដែលបានដាក់ចេញ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថាន។

«ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ក្រសួងទាំង២នៅពេលនេះ នឹងធ្វើឱ្យសហគមន៍ តាមផ្ទះ និងតាមមន្ទីរពេទ្យ មានការផ្លាស់ប្តូរឥរិយាបថ និងការគ្រប់គ្រងសំណល់កាន់តែប្រសើរ ខណៈពេលដែលក្រសួងកំពុងបន្តអនុវត្តយុទ្ធនាការនានា សម្អាតសំរាម ប្លាស្ទិកតាមដងផ្លូវ ចែកធុងសំរាម ឡានដឹកសំរាម ម៉ូតូរឺម៉កដឹកសំរាម ចែកឡដុតសំរាម ព្រមទាំងចាត់វិធានការនានាបន្ថែមទៀត។

សូមបញ្ជាក់នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈខាងលើ  ក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាម សរុប ចំនួន ៥០០០ធុង ដល់ក្រសួងសុខាភិបាល ដើម្បីផ្តល់ជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព តាមរយៈមន្ទីរសុខាភិបាលរាជធានី ខេត្តទូទាំងប្រទេសផងដែរ៕



















ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពីនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបនិងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានកម្លាំងនគរបាលខេត្ត កងរាជអារុធហត្ថខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និងអគារដែលមានការសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតាមផ្ទះល្វែង ផ្ទះវីឡា និង

ចំនួនអ្នកទស្សនា : Views



 ខេត្តត្បូងឃ្មុំ​ ៖​ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពីនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបនិងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានកម្លាំងនគរបាលខេត្ត កងរាជអារុធហត្ថខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និងអគារដែលមានការសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតាមផ្ទះល្វែង ផ្ទះវីឡា និងតាមអគារ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។


ក្នុងប្រតិបត្តិការខាងលើ កម្លាំងចម្រុះខេត្តត្បូងឃ្មុំ បានចុះទៅឃើញទីតាំងមួយ ដែលពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) និង២ទីតាំងទៀត មានជនបរទេសរស់នៅប្រមូលផ្ដុំ ដោយក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សប្រមាណ ២១២នាក់ ស្រី ៣៩នាក់ ក្នុងនោះមានជនជាតិចិន ១៩២នាក់ ស្រី ២៤នាក់ ជនជាតិមីយ៉ាន់ម៉ា ស្រី ០៣នាក់ ជនជាតិវៀតណាម ១០នាក់ ស្រី ០៧នាក់ និងជនជាតិខ្មែរ ០៧នាក់ ស្រី ០៥នាក់ ផងដែរ ។

សមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធបទល្មើស អ្នកដែលមិនជាប់ពាក់ព័ន្ធ និងស្រាវជ្រាវរកទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams )បន្តទៀត ៕