គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

សេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣

ចំនួនអ្នកទស្សនា : Views

  



សេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-បានផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ ថ្ងៃទី២៧ ធ្នូ ២០២៥


Joint Statement of the 3rd Special General Border Committee (GBC) Between the Kingdom of Cambodia and the Kingdom of Thailand at Prum (Pailin Province of Cambodia) - Ban Pak Kard (Chanthaburi Province of Thailand) International Point of Entry On 27 December 2025


#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia







ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យបច្ចេកទេស និងសុវត្ថិភាពអគារមួយកន្លែងក្នុងក្រុងព្រះសីហនុ

ចំនួនអ្នកទស្សនា : Views

  



នាថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២៥

ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ បានដឹកនាំក្រុមការងារជំនាញ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរ ដនសស ខេត្ត ចុះពិនិត្យផ្ទាល់នូវគុណភាព និងសុវត្ថិភាពការដ្ឋានសំណង់អគារពហុមុខងារមួយកន្លែង ស្ថិតនៅលើក្បាលដីលេខ១៧៦០ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

#សំណង់ #សុវត្ថិភាពសំណង់ #គុណភាពសំណង់ #អគ្គនាយកដ្ឋានសំណង់ #ការគ្រប់គ្រងគម្រោងប្លង់#ការប្រើប្រាស់សំណង់ #កអក








ប្រជាពលរដ្ឋឃុំសំបួរ ស្រុកល្វាឯម ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីចំនួន ២,៧៦៣បណ្ណ

ចំនួនអ្នកទស្សនា : Views

 



នាថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៥

ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន រួមជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាល និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,៧៦៣បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២ភូមិ ក្នុងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។  គិតត្រឹមពេលនេះ ការងារវាស់វែងទូទាំងខេត្តកណ្តាល ត្រូវបានបញ្ចប់ ហើយតាមការគ្រោងទុក ក្រុមការងារនឹងធ្វើការបិទផ្សាយជាសាធារណៈ ភូមិចំនួន ៨ ចុងក្រោយ ក្នុងចំណោមភូមិសរុប ១,០១០ ភូមិ  នៅដំណាច់ឆ្នាំ២០២៥នេះ។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក








យើងរួមគ្នាដើម្បីជាតិ» ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងសមាគមកាយឫទ្ធិនារីសាខាខេត្តកំពត បានជំរុញចលនាដាំដុះបន្លែបង្ការ ដូង ឫស្សី និងការចិញ្ចឹមសត្វ

ចំនួនអ្នកទស្សនា : Views



«យើងរួមគ្នាដើម្បីជាតិ»

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងសមាគមកាយឫទ្ធិនារីសាខាខេត្តកំពត បានជំរុញចលនាដាំដុះបន្លែបង្ការ ដូង ឫស្សី និងការចិញ្ចឹមសត្វតាមរយៈការប្រើប្រាស់ធនធានដីឱ្យអស់សក្តានុពល និងកែប្រែដីទំនេរនៅជុំវិញ ផ្ទះសាលារៀន ភូមិឋាន សហគមន៍ និងទីអារាម
——————————-
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងសមាគមកាយឫទ្ធិនារីសាខាខេត្តកំពត បានជំរុញចលនាដាំដុះបន្លែបង្ការ ដូង ឫស្សី និងការចិញ្ចឹមសត្វតាមរយៈការប្រើប្រាស់ធនធានដីឱ្យអស់សក្តានុពល និងកែប្រែដីទំនេរនៅជុំវិញ ផ្ទះសាលារៀន ភូមិឋាន សហគមន៍ និងទីអារាម ក្រោមស្មារតី «យើងរួមគ្នាដើម្បីជាតិ» ដើម្បីលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងគាំទ្រដល់បងប្អូនជនភៀសសឹក ជាពិសេសវីរយុទ្ធជននៅសមរភូមិមុខ។
ក្រុមការងារបានផ្តល់ជូននូវគ្រាប់ពូជបន្លែជាច្រើនមុខ ព្រមទាំងដើមដូង និងដើមប្ញស្សីជូនសាលារៀន និងបន្តជំរុញចលនានេះឱ្យបន្តរស់រវើកនិងជាប់ជាប្រចាំនៅតាមផ្ទះ ទីអារាម ភូមិឋាន និងសហគមន៍មួយក្នុងខេត្តកំពត កែប និងព្រះសីហនុ​ #កអក​ ។











ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលអំណោយពីសហគ្រាស ចំណូល.អេចវីអិន សម្រាប់ផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក

ចំនួនអ្នកទស្សនា : Views



ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត សហគ្រាស ចំណូល.អេចវីអិន ដែលផ្តល់អំណោយមកក្រសួង ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» សម្រាប់យកទៅផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក ដែលកំពុងឈរជើងប្រយុទ្ធតស៊ូប្តូរផ្តាច់ការពារទឹកដីពីការឈ្លានពានរបស់សត្រូវ។ 


ទឹកចិត្តគោរពស្រឡាញ់ដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់អាយុជីវិត ប្តូរផ្តាច់ការពារជាតិមាតុភូមិ យើងប្តេជ្ញារួមគ្នាជាធ្លុងក្នុងការជួយទ្រទ្រង់ដល់សមរភូមិមុខ និងជាការបង្ហាញកម្លាំងចលករមួយដ៏ សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ និងជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក។ 


អំណោយរបស់ សហគ្រាស ចំណូល.អេចវីអិន រួមមាន៖ ខ្ទឹមស ចំនួន ៦០០គ.ក ត្រីងៀត ចំនួន ២០០គ.ក ទឹកស៊ីអ៊ីវ ចំនួន ១០០យួរ និងបាយកំប៉ុងក្រៀម ចំនួន ១ ២០០កំប៉ុង៕

#MLVT #HENGSour




ក្រុមហ៊ុន ACT និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាអំពីលទ្ធភាពនៃការអនុវត្តគម្រោងអភិវឌ្ឍខឿនសេដ្ឋកិច្ច

ចំនួនអ្នកទស្សនា : Views

  



ក្រុមហ៊ុនACT និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាអំពីលទ្ធភាពនៃការអនុវត្តគម្រោងអភិវឌ្ឍខឿនសេដ្ឋកិច្ច (គោលនយោបាយសម្បទានដើម្បីសេដ្ឋកិច្ច និងសង្គម) នៅតាមបណ្តាសហគមន៍តំបន់ឆ្នេរ និងសហគមន៍នៅក្នុងតំបន់បឹងទន្លេសាប

————————————-
ក្រុមហ៊ុន ACT និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាអំពីលទ្ធភាពនៃការអនុវត្តគម្រោងអភិវឌ្ឍខឿនសេដ្ឋកិច្ច (គោលនយោបាយសម្បទានដើម្បីសេដ្ឋកិច្ច និងសង្គម) នៅតាមបណ្តាសហគមន៍តំបន់ឆ្នេរ និងសហគមន៍នៅក្នុងតំបន់បឹងទន្លេសាប ដោយផ្តោតលើការវិនិយោគលើវិស័យអប់រំ សុខាភិបាល ការគ្រប់គ្រងសំណល់ ការផ្គត់ផ្គងទឹកស្អាត ការចិញ្ចឹមសត្វ និងការផលិតជី ជាដើម តាមរយៈយន្តការនៃគម្រោង "ឥណទានកាបូន" នៅតាមតំបន់ទាំងនោះ។
#គោលនយោបាយសម្បទាននិងសង្គមកិច្ច #ការរៀបចំដែនដី #នគរូបនីយកម្ម #រៀបចំហេដ្ឋារចនាសម្ព័ន្ធ #លើកកម្ពស់ជីវភាពប្រជាជន #របៀងសេដ្ឋកិច្ច #សេដ្ឋកិច្ចមូលដ្ឋាន #បុរីជនបទ #ភូមិឋានក្សេមក្សាន្ត #ទ្រនំសុភមង្គល​ #កអក










មហាជនមកពីគ្រប់ទិសទី បាន និងកំពុងចូលរួមយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាព

ចំនួនអ្នកទស្សនា : Views



 មហាជនមកពីគ្រប់ទិសទី បាន និងកំពុងចូលរួមយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាព ( March for Peace) ដើម្បីបង្ហាញស្មារតីគាំទ្រសន្តិភាព ពិសេសជំរុញឱ្យមានគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។ 

__________________________ 






នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានរៀបចំកម្មវិធី «ដើរដើម្បីសន្តិភាព» ដែលជាការដើរថ្មើរជើងចម្ងាយ ៣ គីឡូម៉ែត្រ គិតចាប់ពីផ្សាររាត្រីមុខមាត់ទន្លេ រហូតដល់វិមានឯករាជ្យ។ ដំណើរព្យុហយាត្រាដើម្បីសន្តិភាពនេះ គឺធ្វើឡើងដើម្បីបង្ហាញពីបំណងរបស់កម្ពុជាដែលចង់សន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់ណាមួយបន្ថែមទៀតឡើយ។







យើងដើរដើម្បីសន្តិភាព!

ទាំងអស់គ្នាដើម្បីសន្តិភាព!

#ដើរដើម្បីសន្តិភាព 

#MarchforPeaceKH

#សសយក #កម្ពុជា





#uyfc #cambodia