គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

បងប្អូនខ្មែរឥស្លាម បានដឹកនាំគ្នាយកអំណោយស្បៀងអាហារ សព្វបុរសជនមកចែកជូនកងកម្លាំងទ័ពជួរមុខនឹងមួយចំណែកជូមដល់បងប្អូនជនភាសសឹកស្រុកជាំក្សាន្ត..,....

ចំនួនអ្នកទស្សនា : Views






ខេត្តព្រះវិហារ ÷នៅថ្ងៃអាទិត្យទី10 ខែសីហា ឆ្នាុំ2025.បងប្អូនខ្មែរឥស្លាម បានដឹកនាំគ្នាយកអំណោយស្បៀងអាហា រសព្វបុរសជនមកចែកជួនដល់បងប្អូនជនភៀសសឹក ដែរបានមកប្រជាពលរដ្ឋចំនួនពីរ ស្ថិតនៅភូមិភ្នំខៀវ ឃុំអូរកណ្តៀរសែនជយ័ ស្រុកអូរគ្រៀងសែនជយ័ ខេត្តក្រចេះ និងមួយចំណែកទៀតបានមកពីរ ប្រជសពលរដ្ឋដែលទៅរស់នៅប្រទេស សាុំងហ្គាព្យួរ ជាណិសេសថវិកាផ្ទាល់ខ្លួន របស់លោកស្រី អីមាំស្រុក នឹងលោកមេភូមិ បឹងហាកឹមៗ នឹងតួនៗ ព្រមទាំងបងប្អូន មួយចំនួនទៀត ដែររស់នៅក្នុងភូមិភ្នំខៀវ ឃុំអូរកណ្តៀសែនជយ័ ស្រុកអូរគ្រៀងសែនជយ័ ខេត្តក្រចេះ នឹងថវិកាមួយចំនួនទៀតដែលបានមកពីរ លោកអីមាំ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែងបានចូលរួមផងដែរ យកមកចែកជួនដល់កងទ័ពឈរជើងជួរមុខប្រាសាទព្រះវិហារនិងជនភៀសសឹក ដែរមកពីរតំបន់ភាសសឹកស្រុកជាំក្សាន្ត ខេត្តព្រះវិហ៊ារដេីម្បីចែកជួនដល់ពួកគាត់ដែរកំពុងរងនូវភាពខ្វះខាត ដេីម្បីចែកជួនពួកគាត់ បានហូបទាំងអស់គ្នានៅចំនុចវត្តពោរធ៍ប្រាំពាន់ដេីម ភូមិអូរដូនស្ងួន ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហ៊ារ ដេីម្បីបែងចែក ស្បៀងអាហារទាំងនេះ ដល់កងកម្លាំងកងទ័ពដែរឈរជេីងប្រចាំកានៅដំបន់ត្រៀមជួរមុខ នឹង ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត នឹងស្នាក់នៅវត្តពោរប្រាំពាន់ដេីម៕ 

ជាចុងក្រោយសូមអរគុណដល់ម្ចាស់សព្វបុរសជនដែលមានចិត្តចែកជូនជាអំណោយនិងស្បៀងអាហារ នាពេលនេះដែលកំពុងតែជួបទុកនឹង ខ្វះខាតយ៉ាងខ្លាំង សូមអោយម្ចាស់សព្វបុរសធម៍ទាំងអស់ សូមអោយជួបតែអាយុវណ្ណះសុខពុលះកុំបីក្លៀងងឃ្លាតឡេីយ សូមអរគុណ៕🙏














កម្លាំងចម្រុះខេត្តស្វាយរៀងចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន០២ទីតាំងនៅក្រុងបាវិត

ចំនួនអ្នកទស្សនា : Views

 




ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលខេត្តស្វាយរៀងបានចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំងទី១ នៅសណ្ឋាគារ៤រដូវ និងទីតាំងទី២ អគារម៉ារីណា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

  នៅក្នុងប្រតិបត្តិការនោះ បានរកឃើញជនបរទេសកំពុងរស់នៅសរុបជិត២០០នាក់ ក្នុងនោះជនជាតិចិនមានចំនួន៩០នាក់ ស្រ្តី២៧នាក់, ជនជាតិវៀតណាម ៣៥នាក់ ស្រ្តី៤២នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់ ស្ត្រី១៣នាក់, ឡាវចំនួន០១នាក់ស្ត្រី។ ក្នុងការចុះបង្ក្រាបទាំង០២ទីតាំងនេះ សមត្ថកិច្ចបានដាក់ការសង្ស័យការជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តបទល្មើស Online Scams ខណៈបានរកឃើញថាមានការលួចលាក់កែច្នៃ ជួញដូរ ប្រើប្រាស់និងរក្សាទុកគ្រឿងញៀន ដែលជាអំពើខុសច្បាប់។ វត្ថុតាង និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។ សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕












កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមចោរកាច់កម៉ូតូ៣នាក់ នៅខណ្ឌកំបូល

ចំនួនអ្នកទស្សនា : Views

 


ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនកណ្ដាលយុត្តិធម៌, ឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងទទួលការងារព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។


នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០១៖២៥នាទីយប់ នៅត្រង់ចំណុចមុខផ្ទះសំណាក់ ហ្រ្វីប៊ូទិក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងវរសេនីយ៍ត្រី ណុប មុនី នាយករងការិយាល័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់៖


*១៖ ឈ្មោះ មាស សុខនាថ អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិថ្មរគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

*២៖ ឈ្មោះ ឆិន គន្ធា អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិជ្រៃគោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ

*៣៖ ឈ្មោះ សេង ពៅ អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិថ្មរគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យទាំង៣នាក់នេះ ពាក់ព័ន្ធករណីកាច់សោរកម៉ូតូ និងប្រើប្រាស់គ្រឿងញៀន។


សម្ភារ និងវត្ថុតាងដកហូត ម៉ូតូចំនួន២គ្រឿង, ទុលលឺវីស, សោអក្ស L និងដែកកាច់ចុងសំប៉ែត។ បច្ចុប្បន្នជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕








ឯកឧត្តមបណ្ឌិតបន្តថា ព័ត៌មានក្លែងក្លាយ (Fake News) ក្លាយជាហានិភ័យយ៉ាងធ្ងន់ធ្ងរមួយដល់សង្គម

ចំនួនអ្នកទស្សនា : Views



ឯកឧត្តមបណ្ឌិតបន្តថា ព័ត៌មានក្លែងក្លាយ (Fake News) ក្លាយជាហានិភ័យយ៉ាងធ្ងន់ធ្ងរមួយដល់សង្គម។ ព័ត៌មានក្លែងក្លាយអាចប៉ះពាល់ដល់ការស្ថិតស្ថេរនយោបាយ។ព័ត៌មានខុស បង្កការភ័យខ្លាចក្នុងសង្គម ឬជំរុញការបង្កហិង្សា។ ជាពិសេស ព័ត៌មានបែបនេះ ធ្វើឲ្យសាធារណជនខកខានក្នុងការទទួលបានសិទ្ធិដឹងពិត និងអាចធ្វើឲ្យមានសេចក្តីសម្រេចខុសពីជាគន្លងត្រឹមត្រូវ។ក្នុងនាមជា ម្ចាស់បេសកកម្មបញ្ជូនព័ត៌មានទៅសាធារណជន អ្នកសារព័ត៌មានគួរត្រូវបានលើកទឹកចិត្តឲ្យបន្តចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានល្អៗ និងវិជ្ជមានអំពីសកម្មភាពរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការយល់ដឹងរបស់សាធារណៈ និងលើកទឹកចិត្តការចូលរួមរួមទាំងការជឿជាក់លើគោលនយោបាយអភិវឌ្ឍជាតិ។


ជាចុងក្រោយ ឯកឧត្តមបណ្ឌិត សូមអំពាវនាវឲ្យសារព័ត៌មានគ្រប់រូប បន្តអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ ដោយផ្តោតលើការផ្សព្វផ្សាយព័ត៌មានដែលមានមូលដ្ឋាន ត្រឹមត្រូវ មានវិជ្ជាជីវៈ និងមានទំនួលខុសត្រូវចំពោះសង្គម។ ការចូលរួមទាំងនេះគឺជាកម្លាំងមួយសំខាន់ក្នុងការរួមស្ថាបនាប្រទេសកម្ពុជាឲ្យមានសុភមង្គល ប្រកបដោយសន្តិភាព និងការអភិវឌ្ឍចីរភាព។


នៅចុងបញ្ចប់នៃកម្មវិធីក៏មានការប្រគល់ជូនលិខិតថ្លែងអំណរគុណជូនចំពោះសប្បុរសជនដែលបានជួយឧបត្ថម្ភវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៨ នេះ ព្រមទាំងមានការថតរូបទុកជាអនុស្សាវរីយ៍ប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត៕










បណ្ឌិត ហែម ប្រសើរ ដឹកនាំថ្នាក់ដឹកនាំនិងសមាជិក សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ចុះសួរសុខទុក្ខ និងនាំអំណោយជូន វីរកងទ័ពជួរមុខការពារព្រំដែន នៅប្រាសាទតាមាន់ និងប្រាសាទតាក្របី —- —-

ចំនួនអ្នកទស្សនា : Views

 


ខេត្តឧត្តរមានជ័យ៖ " យើងទាំងអស់គ្នាសូមគោរព និងសម្ដែងនូវការកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហាន របស់បងប្អូនកងទ័ពនិងវីរយុទ្ធជន ដែលកំពុងឈរជើងនៅសមរភូមិមុខ " បណ្ឌិត  ហែម ប្រសើរ បានថ្លែងបែបនេះ នៅក្នុងឱកាសដែល លោកបណ្ឌិត និងថ្នាក់ដឹកនាំសមាជិកសមាជិកានៃសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល  ចុះសាកសួរសុខទុក្ខនិងនាំយកអំណោយ ព្រមទាំងថវិកាមួយចំនួន ជូនដល់ កងទ័ពនិងវីរៈយុទ្ធជន ការពារព្រំដែន ប្រាសាទតាមាន់ និងប្រាសាទតាក្របី នៅថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។


ដំណើរទស្សនកិច្ច សាកសួរសុខទុក្ខ និងផ្តល់អំណោយនេះមានការចូលរួម ដឹកនាំដោយ បណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាល លោក ម៉ៅ ផល្លា ប្រធានកិត្តិយស លោក ថាំង ប៊ុនសុង ទីប្រឹក្សា ព្រមទាំង ថ្នាក់ដឹកនាំសមាគមអង្គការសង្គមស៊ីវិល ចំនួន២២អង្គភាព និងអង្គភាពសារព័ត៌មានជាច្រើនទៀត សរុបចំនួនមនុស្សចូលរួមប្រមាណជាង ១០០ នាក់ ។


ក្នុងឱកាសនោះ បណ្ឌិត ហែម ប្រសើរ បានថ្លែងថា កាលពីថ្ងៃទី១៥ មិថុនា ១៩៦២ ពោលគឺកាលពី៦៣ឆ្នាំមុន គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជា ឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ ដែលថៃ បានឈ្លានពានចូលកាន់កាប់ទាំងបំពានដែនអធិបតេយ្យរបស់កម្ពុជា និងបំពានច្បាប់អន្តរជាតិ ដែលធ្វើឱ្យថៃ អាម៉ាស់ម្ដងរួចមកហើយនៅលើឆាកអន្តរជាតិ។ នេះហើយជាហេតុផលដែលភាគីថៃ មិនចង់ដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយចង់ចរចាទ្វេភាគីជាមួយកម្ពុជា ក្នុងចេតនាទុច្ចរិត ក្រឡេចក្រឡុច។ 


លោកបណ្ឌិត បញ្ជាក់ទៀតថា ថ្ងៃនេះក៏ជាថ្ងៃដែល រាជរដ្ឋាភិបាលកម្ពុជា បញ្ជូនលិខិតផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចាត់តាំងមន្ត្រីមួយរូបធ្វើដំណើរតាមយន្តហោះដើម្បីនាំយកលិខិតនេះទៅ។


ក្នុងឱកាសនោះដែរ លោកបណ្ឌិតប្រធាន បានលើកទឹកចិត្តដល់ក្រុមគ្រួសារកងកម្លាំងទាំងអស់ សូមមានការជឿកជាក់ និងការគាំទ្រគ្រប់វិធានការទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់គ្រប់យន្តការទាំងអស់ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង ដោយការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពផង និងការពារអធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានជាដាច់ខាតផងដែរ។


ក្រោយទទួលអំណោយ ក្នុងនាមកងទ័ពដែលកំពុងឈរជើងសមរភូមិមុខ បានថ្លែងអំណរគុណ បណ្ឌិតប្រធាន និងគណៈប្រតិភូទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមចំណែកឧបត្ថម្ភគាំពារដល់កងកម្លាំងប្រចាំការជួរមុខ ការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលបានបង្ហាញពី ឆន្ទៈ មនសិការស្នេហាជាតិ ចូលរួមការពារជាតិ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរ គណៈប្រតិភូ និង សប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបនូវពុទ្ធពរ និងពរទាំងឡាយ ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។


បងប្អូនកងទ័ពបានឱ្យដឹងថា ពួកគាត់ចង់បាន សូឡាបញ្ចូលអាគុយ១០០ អំពែ ចំនួន ៥ ឈុតដើម្បីបំពាក់ ជូនដល់បងប្អូនកងទ័ព ងាយស្រួលបញ្ចូលថ្មទូរសព្ទ និងវិទ្យុទាក់ទង និងតម្រូវការប្រើប្រាស់ចាំបាច់ផ្សេងៗទៀត។


ជាការឆ្លើយតប ក្នុងនាមប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានសន្យាថា នឹងខិតខំស្វះស្វែងរកសប្បុរសជនដើម្បីជួយឧបត្ថម្ភ សូឡាប្រើអាគុយនេះឱ្យបានតាមតម្រូវការចាំបាច់ របស់បងប្អូនកងទ័ពនៅសមរភូមិមុខក្នុងពេលឆាប់ៗនេះ។


ទីបញ្ចប់ គណៈប្រតិភូបានថតរូបជាមួយបងប្អូនវីរកងទ័ព៕








ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

ចំនួនអ្នកទស្សនា : Views




នេះជាកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី តំណាងស្ថានទូតជប៉ុន ស្ថានទូតបារាំង តំណាងអង្គការយូនីស្កូ អ្នកជំនាញបេតិកភណ្ឌពិភពលោក អជ្ញាធរអប្សរា មេភូមិ ចៅសង្កាត់ និងតំណាងពលរដ្ឋទាំង ១១៤ភូមិ ក្នុងតំបន់ការពារ ទី ១ និងទី២ នៃឧទ្យានអង្គរ ដើម្បីពិភាក្សាលើការរៀបចំលក្ខណ្ឌនៃការប្រើប្រាស់ដី នគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ជាមូលដ្ឋានឈានទៅជំហានបន្ទាប់ គឺការគិតគូរលើការជំរុញការវិនិយោគដើម្បីបង្កើនចំណូល និងសេដ្ឋកិច្ចខេត្តសៀមរាប សំដៅលើកកម្ពស់ការអភិរក្សបេតិកភណ្ឌ និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ។ #កអក 

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសំណូមពររបស់តំណាងពលរដ្ឋ និងអាជ្ញាធរក្នុង ១១៤ ភូមិ និងយកសំណូមពរនេះជាមូលដ្ឋានក្នុងការរៀបចំបទប្បញ្ញត្តិប្រើប្រាស់ដីនាពេលអនាគត។

នេះបេីយោង កិច្ចពិគ្រោះយោបល់ស្ដីពី "ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ"

នៅខេត្តសៀមរាប នាថ្ងៃទី១០ មិថុនា ឆ្នាំ២០២៥នេះ។