គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជេីញចូលរួមជាអធិបតី ជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណគណៈអភិបាលខេត្តកណ្តាល

ចំនួនអ្នកទស្សនា : Views

 


ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជេីញចូលរួមជាអធិបតី ជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណគណៈអភិបាលខេត្តកណ្តាល ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល ស្តីពី«ការទប់ស្កាត់និងការកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ» និងពិធីប្រគល់រថយន្តដឹកសំរាមជូនដល់មន្ទីរបរិស្ថានចំនួន ០៩ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ 


#យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន #ស្អាត #បៃតង #ចីរភាព #កម្ពុជា #MoE











ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ

ចំនួនអ្នកទស្សនា : Views

 











ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ 

 ក្នុងឱកាសដ៏វិសេសវិសាលនេះ ដើម្បីអបអរសាទរថ្ងៃបិទបញ្ចប់ការវាស់វែងនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញ ប្រគល់បណ្ណកម្មសិទ្ធិដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC




ក្រសួងព័ត៌មាន បើកកិច្ចប្រជុំដោះស្រាយករណីសមាគមប្តឹងស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ ដែលបានប្រមាថ មើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គម ៨០ភាគរយ

ចំនួនអ្នកទស្សនា : Views

 



ភ្នំពេញ៖ លោក ទេស វិបុល ប្រធាន និង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សមាជិក បានអញ្ជើញចូលរួមប្រជុំដោះស្រាយពាក្យបណ្តឹងរបស់សមាគម នៅ ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។


សូមបញ្ជាក់ថា  ស្ត្រីដែលប្រមាថមើលងាយអ្នកសារព័ត៌មាននោះ មិនបានចូលរួមកិច្ចប្រជុំ តាមលិខិតអញ្ជើញរបស់ក្រសួងព័ត៌មានទេ ទោះបីគាត់បានទទួលដំណឹងតាមទូរស័ព្ទ ហើយមន្ត្រីក្រសួងបានខិតខំស្វែងរកផ្ទះស្ត្រីនោះ តាម Location ក្នុងផេកលក់ទំនិញនោះ ដើម្បីប្រគល់លិខិតអញ្ជើញ ក៏មិនអាចរកទីតាំងផ្ទះស្ត្រីនោះឃើញឡើយ។


ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នា ថានឹងប្រជុំជាលើកទី២ និងជាលើកចុងក្រោយ ហើយក្រសួងព័ត៌មាននឹងអញ្ជើញស្ត្រីអនឡាញនោះម្តងទៀត ក្នុងករណី ស្ត្រីអនឡាញនោះនៅតែមិនព្រមចូលរួម ឬគ្មានដំណោះស្រាយ សមាគមនឹងបន្តនីតិវិធីប្តឹងទៅ នាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ និង តុលាការតែម្តង។


សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នក សារព័ត៌មានកម្ពុជា បានធ្វើលិខិតមួយច្បាប់ គោរពជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសុំឱ្យក្រសួងព័ត៌មានត្រួតពិនិត្យ និងចាត់វិធានការលើស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ដែលបានប្រើហ្វេសប៊ុកផេកឈ្មោះ MADAM DA (ម៉ាដាមដា) ផ្សាយផ្ទាល់ និងបង្ហោះវីដេអូ កាលពីថ្ងៃទី២០និង២១ ខែមេសា ឆ្នាំ ២០២៥ ប្រមាថមើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គមចំនួន៨០ភាគរយ៕









សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម ខួបលើកទី២៦ នៃកម្ពុជាចូលជាសមាជិកអាស៊ាន និងថ្លែងសន្ទរកថាស្តីពីគោលនយោបាយ

ចំនួនអ្នកទស្សនា : Views



 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម ខួបលើកទី២៦ នៃកម្ពុជាចូលជាសមាជិកអាស៊ាន និងថ្លែងសន្ទរកថាស្តីពីគោលនយោបាយ។


ហ្សាការតា ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥











សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ចំនួនអ្នកទស្សនា : Views



 សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង។ 

—————-

នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥

សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ឆ្នាំង ស្រុកបរិបូណ៍ ស្រុកជលគិរី និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ 

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក 

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC










ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ នៃការរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ចំនួនអ្នកទស្សនា : Views



 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ នៃការរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។ ជំនួបនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលម្ហ សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជាផងដែរ។ គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៥នេះ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយនាយករដ្ឋមន្រ្ដី គឺបានធ្វើឡើងចំនួន ៦លើករួចមកហើយ ប៉ុន្តែត្រូវខកខានធ្វើនៅឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ដូច្នេះ នៅថ្ងៃទី០៣ ខែឧសភា ខាងមុខនេះគឺជាពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥៕






រូបថត៖ ខឹម សុវណ្ណារ៉ា, ឡុង ដេវីត

ប្រគល់បណ្ណកម្មសិទ្ធចំនួន ៥ ២៥០បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា : Views



សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។

ក៏សូមផ្តាំផ្ញើបងប្អូនទាំងអស់ សូមថែរក្សានិងប្រើប្រាស់បណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ដែលជាទ្រព្យសម្បត្តិធ្វើឱ្យបងប្អូនរីកចម្រើនក្នុងជីវិត និងបន្សល់ជាមរតកបន្តជំនាន់។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC