គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីពិធីរាត្រីសមោសរមូនិធិសង្ក្រាន្ដអូររាំងឪ..!

ចំនួនអ្នកទស្សនា : Views



អូររាំងឪ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ តំណាដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីរាត្រីសមោសរ ដែលរៀបចំដោយរដ្ឋបាលស្រុកអូររាំងឪ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ស្ថិតទីស្នាក់ការគណបក្សប្រជានកម្ពុជា ស្រុកអូររាំងឪ។

ក្នុងឱកាស រាត្រីសមោរសរ ឯកឧត្ដម ង៉ូវ បូរីណា បានថ្លែងអំណរគុណដល់សម្បុរសជន ដែលបានពេញចិត្ដនឹងចូលរួមចែករំលែកធនធានផ្ទាល់ខ្លួន ដើម្បីទ្រទ្រង់ការរៀបចំសង្ក្រាន្ដអូររាំងឪ សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ ដែលគ្រោងនឹងរៀបចំរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធស័ករាជ ២៥៧៨។

ឯកឧត្ដម បានបន្ដទៀតថា ក្រោមគំនិតផ្ដួចផ្ដើម និងជាការចង្អុលបង្ហាញរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន មកកាន់រដ្ឋបាលស្រុកអូររាំងឪ ដើម្បីទទួលរៀបចំ តុបតែង និងដឹកនាំគ្រប់គ្រងព្រឹត្ដិការណ៍សង្ក្រាន្ដអូររាំងឪ ឆ្នាំ២០២៥នេះ ដោយរដ្ឋបាលស្រុកផ្ទាល់ យ៉ាងណាមិញ ឯកឧត្ដមរដ្ឋមន្ដ្រីបានសម្ដែងនូវការសាទរចំពោះពិធីរាត្រីសមោសរ នាឱកាសនេះដែលរដ្ឋបាលស្រុកបានរៀបចំឡើង ដើម្បីផ្ដល់ឱកាសឱ្យសម្បុរសជនបានចូលរួមជាមួយអាជ្ញាធរ និងរដ្ឋបាលស្រុក លើការគាំទ្រការរៀបចំសង្ក្រាន្ដ កន្លែងកម្សាន្ដ ការតុបតែង កម្មវិធីវប្បធម៌ សាសនា ជាដើម។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសពិធីរាត្រីសមោសរ នាល្ងាចថ្ងៃទី២២ ម្សិលមិញនេះ មានការអញ្ជើផ្ដល់ កិត្ដិយសចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដមសមាជិកព្រឹទ្ធសភា ឯកឧត្ដមអភិបាលរងខេត្ដ អភិបាលស្រុកអូររាំងឪ ឯកឧត្ដម លោកជំទាវ ឧកញ៉ា ម្ចាស់សហគ្រាស អាជីវករ និងមន្ដ្រីរាជការប្រមាណជាង ៤០០នាក់។

លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានអានជូននូវរបាយការអំពីដំណើរការនៃការគ្រោងរៀបចំសង្ក្រាន្ដអូររាំងឪ សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ ជូនគណៈធីបតី និងអង្គវិធី ក្នុងនោះ លោកភិបាលបានបញ្ជាក់ថា ទីតាំងទន្លេស្ងួតជាទីតាំងប្រវត្ដិសាស្ដ្រមួយកន្លែងក្នុងស្រុកអូររាំងឪ ដែលពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំផ្ដួចផ្ដើមអភិវឌ្ឍន៍របស់ ឯកឧត្ដមបណ្ឌិត អ៊ា សុផល្លែត បានប្រែក្លាយពីតំបន់ ឬទីតាំងដែលមានសភាពស្ងត់ស្ងៀម មកជាតំបន់អ៊ូរអ ជាទីតាំងទេសចរណ៍ក្នុងស្រុកមួយកន្លែង។

លោក ជា ណារ៉ុន បានបន្ដលើកឡើងទៀតថា ពិធីសង្ក្រាន្ដ២០២៥ អបអរសាទរឆ្នាំម្សាញ់នាឱកាសខាងមុខនេះ រដ្ឋបាលបានត្រៀមរួចជាស្រាច់ដើម្បីជម្រុញឱ្យមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីមជ្ឍដ្ឋាននានា ដោយមានការតុបតែង ខ្លោងទ្វារសង្ក្រាន្ដ មួកយក្ស អន្សមយក្ស ល្បែងប្រជាប្រិយ ពួនភ្នំខ្សាច់ តំបន់ត្រជាក់ចិត្ដ ការប្រគំតន្ដ្រី និងការតាំងពិព័រណ៍ផលិផលក្នុងស្រុក ព្រមទាំងកម្មវិធីកម្សាន្ដផ្សេងៗជាច្រើនទៀតផងដែរ៕



















លោកជំទាវ ងិន លីណា បានដឹកនាំក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថាន បោះជំរុំយុវជន ដើម្បីអបអរទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ ក្រោមប្រធានបទ "ទន្លេរបស់យើង អនាគតយើង”

ចំនួនអ្នកទស្សនា : Views

 


ស្ទឹងត្រែង ៖ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារយេនឌ័រ បោះជំរុំយុវជន ដើម្បីអបអរទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ ក្រោមប្រធានបទ "ទន្លេរបស់យើង អនាគតយើង” ដើម្បីការពារទន្លេរបស់យើងឱ្យមានសុខភាពល្អ ទាមទារឱ្យមានសកម្មភាពរួមគ្នា ជាកម្លាំងចលកររួម ក្នុងការការពារទន្លេ និងកាត់បន្ថយការបំពុលបរិស្ថាន សំដៅរក្សានូវបានភាពសម្បូរបែបនៃធនធានធម្មជាតិ ធនធានជីវៈចម្រុះ និងធានានិរន្តរភាពបរិស្ថាននិងប្រព័ន្ធអេកូឡូហ្ស៊ី សម្រាប់មនុស្សជំនាន់ក្រោយ។


ថ្លែងក្នុងព្រឹត្តិការណ៍បើកកម្មវិធីបោះជំរុំយុវជន អបអរសាទរទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេក្រោមប្រធានបទ “ទន្លេរបស់យើង អនាគតរបស់យើង” រយៈពេលពីរថ្ងៃ នៅថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ២០២៥ នៅកោះហាន ខេត្តស្ទឹងត្រែង ថាទន្លេមេគង្គមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានជួយស្រោចស្រប់ដល់វិស័យកសិកម្ម ជលផល និងជីវចម្រុះ ព្រមទាំងបានរួមចំណែកដល់ការកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ ជាពិសេសជាសក្តានុពលមួយដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ អភិរក្សនូវផ្នែកវប្បធម៌ប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏សំខាន់។ ម្យ៉ាងទៀតតំបន់នេះជាតំបន់រ៉ាមសារ ដែលមានផ្ទៃដីជាង១,៤ម៉ឺនហិកតា គ្របដណ្ដប់ដោយព្រៃលិចទឹក និងអន្លង់ជ្រៅៗ ដែលជាជង្រុកត្រី រួមទាំងសត្វស្លាបចម្រុះ ជាតំបន់មានសក្ដានុពលទេសចរណ៍មួយ ក្នុងខេត្តស្ទឹងត្រែង ដែលអាចទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឲ្យមកកម្សាន្ត។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១អាទិភាពគន្លឹះ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» និងគោលដៅយុទ្ធសាស្រ្ត៥ មុំទី៤ នៃយុទ្ធសាស្រ្តនេះបានបង្ហាញច្បាស់អំពី សកម្មភាពអាទិភាពដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយភាព និរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ រួមទាំងយកចិត្តទុកដាក់ និងសង្កត់ធ្ងន់ទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាប័ន្នផងដែរ។ លោកជំទាវបានមានប្រសាសន៍ផងដែរថា « ទឹក គឺជិវិត» ហើយប្រធានបទនៃព្រឹត្តិការណ៍ “ទន្លេរបស់យើង អនាគតរបស់យើង” គូសបញ្ជាក់ពីតួនាទីសំខាន់នៃទន្លេដែលមានសុខភាពល្អក្នុងការផ្តល់ទឹកសាបសម្រាប់បរិភាគ និងប្រើប្រាស់ គាំទ្រជីវៈចម្រុះ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ។

លោកជំទាវបានហៅព្រឹត្តិការណ៍នេះថាជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសហគមន៍ ជាពិសេសយុវជន និងជំរុញការអនុវត្តបរិស្ថានប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកជំទាវប្រធានក្រុមការងារ បានថ្លែងអំណរគុណដល់អង្គការ OXFAM កម្ពុជា ដែលបានផ្តួចផ្តើមសកម្មភាពនេះឡើង និងអំពាវនាវ ឱ្យមានសកម្មភាពរួមគ្នា ទាំងប្រជាសហគមន៍ យុវជន អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន រួមគ្នាជាកម្លាំងចលករមួយ ក្នុងការការពារទន្លេ និងកាត់បន្ថយការបំពុលបរិស្ថាន សំដៅរក្សានូវភាពសម្បូរបែពនៃជីវៈចម្រុះ ធានានិរន្តរភាពបរិស្ថាននិងប្រព័ន្ធអេកូឡូហ្ស៊ី សម្រាប់មនុស្សជំនាន់ក្រោយ។


គូសបញ្ជាក់ផងដែរ ព្រឹត្តិការណ៍នេះរៀបចំដោយអង្គការអុកស្វាមកម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងបង្កើនទំនាក់ទំនងជាមួយអ្នកចូលរួម ស្វែងយល់ពីតំបន់ព្រៃលិចទឹកមេគង្គដែលកំណត់ថាជាតំបន់រ៉ាមសារ ព្រមទាំងស្វែងយល់អំពីបញ្ហាប្រឈមនៃបរិស្ថាន និងតម្រូវការបន្ទាន់សម្រាប់កិច្ចសហការដើម្បីអភិរក្សប្រព័ន្ធទន្លេដ៏សំខាន់នេះ។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមចំនួន ៦០ នាក់ រួមមានថ្នាក់ដឹកនាំស្ត្រី មន្ត្រីរដ្ឋាភិបាល ក្រុមយុវជន ប្រជានេសាទ និងអាជ្ញាធរមូលដ្ឋាន និងមានសកម្មភាពរួមសំខាន់មួយចំនួនដូចជា ការជួបជុំបោះជំរុំនៅកោះហាន ការពិភាក្សាតុមូល និងការធ្វើដំណើរតាមទូកដើម្បីមើលព្រៃលិចទឹកទន្លេមេគង្គ។












តើគម្រោងស្ដារប្រឡាយ និងធ្វើផ្លូវលំអមសង្ខាងចំនួនពីរខ្សែ ដោយមិនមានសំណងផលប៉ះពាល់ជូនពលរដ្ឋ គឺជាការធ្វើនំអត់ម្សៅរបស់អាជ្ញាធរដែរឬយ៉ាងណា.?

ចំនួនអ្នកទស្សនា : Views



👉ខេត្តកំពង់ស្ពឺ.➡️.តើគម្រោងស្ដារប្រឡាយ និងធ្វើផ្លូវលំអមសង្ខាងចំនួនពីរខ្សែ ដោយមិនមានសំណងផលប៉ះពាល់ជូនពលរដ្ឋ គឺជាការធ្វើនំអត់ម្សៅរបស់អាជ្ញាធរដែរឬយ៉ាងណា.?..

តើគម្រោងស្ដារប្រឡាយ និងធ្វើផ្លូវលំអមសង្ខាងចំនួនពីរខ្សែ ដោយមិនមានសំណងផលប៉ះពាល់ជូនពលរដ្ឋ គឺជាការធ្វើនំអត់ម្សៅរបស់អាជ្ញាធរដែរឬយ៉ាងណា.?

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលនិងរស់នៅជាប់ខ្នងប្រឡាយអូរក្រាំងអំបិល មិនសប្បាយចិត្តនិងគម្រោងអភិវឌ្ឍន៍ស្ដារប្រឡាយ និងពង្រីកផ្លូវរបស់អាជ្ញាធរខេត្ត ព្រោះពួកគាត់ជួបផលប៉ះពាល់ អស់ដី អស់ផ្ទះ មិនដឹងទៅរស់នៅឯណាដោយឡែកអាជ្ញាធរមិនមានសំណងណាមួយដោះស្រាយជូនពួកគាត់នោះទេ តើនេះជាការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរដែលទេ.? ឬជាការកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋ ខណៈដីប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិប្លង់រឹង ដែលមន្រ្តីជំនាញចុះវាស់វែងដីធ្លីជាប្រព័ន្ធនិងបានចេញប័ណ្ណកម្មសិទ្ធិប្លង់រឹងជូននៅក្នុងឆ្នាំ២០០៩ ។

ប្រជាពលរដ្ឋម្នាក់ដែលបានមកទិញដីនៅជាប់ខ្នងប្រឡាយអូរក្រាំងអំបិល ដោយសំអាងទៅលើ (ប័ណ្ណកម្មសិទ្ធិប្លង់រឹង) និងបានរស់នៅអាស្រ័យផលជាង ១០ឆ្នាំហើយនោះបានលើកឡើងថា ការស្ដារប្រឡាយនិងពង្រីកផ្លូវខាងលើនេះ អាជ្ញាធរខេត្ត បានកំណត់ និងតម្រូវឲ្យគាត់បរិច្ចាកកាត់ដីក្នុង(ប័ណ្ណកម្មសិទ្ធិប្លង់រឹង) ចំនួន ០៥ម៉ែត្រក្បាលដី ដើម្បីពង្រីកផ្លូវ តែមិនមានសំណងណាមួយដល់គាត់នោះទេ.!ទាំងដែលដីរបស់គាត់មានប័ណ្ណកម្មសិទ្ធិប្លង់រឹងរួចហើយនោះ។

  ប្រជាពលរដ្ឋដដែលបានបន្តទៀតថា ពាក្យថាបរិច្ចាក គឺស្មើនឹងធ្វើទាន អ្នកដែលមានសទ្ធាធ្វើទាន គឺគេធ្វើទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន មិនមានការបង្ខិតបង្ខំ ឬក៏ជាការកំណត់ពីបុគ្គលណាម្នាក់នោះឡើយ) តែអស់លោកអាជ្ញាធរខេត្តកំពង់ស្ពឺបានកំណត់និងតម្រូវឲ្យប្រជាពលរដ្ឋដែលមានដីជាប់ខ្នងប្រឡាយខាងលើត្រូវកាត់ដី (ក្នុងប័ណ្ណកម្មសិទ្ធិប្លង់រឹង)ដោយមួយគ្រួសារម្ខាង ០៥ម៉ែត្រក្បាលដី និងមិនមានគោលការណ៍សំណងណាមួយជូនដល់ពួកគាត់ (តើឱ្យគាត់ទៅរស់នៅកន្លែងណា) ការកំណត់និងតម្រូវឲ្យកាត់ដីនេះ គឺជាការបង្ខិតបង្ខំពីសំណាក់អាជ្ញាធរខេត្តកំពង់ស្ពឺ ។

សូមរំលឹកថាកាលពីព្រឹកថ្ងៃពុធទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ នៅសាលាស្រុកសំរោងទង បានរៀបចំកិច្ចប្រជុំ ស្តីពី ការកំណត់ប្រឡាយទឹកទទឹង ៣០ម៉ែត្រ តាមបណ្តោយប្រឡាយ មានប្រវែងជាង ២០០០ម៉ែត្រ ដោយមានការអញ្ជើញចូលរួមពីរ លោក ទិត្យ វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ. លោក តាប់ ម៉ាឡៃ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម នឹងសំណង់ និង សុរិយោដីខេត្តកំពង់ស្ពឺ លោក គង់ ប៊ុនណាត អភិបាលរង ស្រុកសំរោងទង លោក ហែម ហ៊ន មេឃុំត្រពាំងគង និងប្រជាពលរដ្ឋចំនួន០៦ភូមិ ដែលមានក្បាលដីចំនួន៨២ក្បាលដី ស្មើ នឹង៨២គ្រួសារ នៅក្នុងសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្នុងកិច្ចប្រជុំដោះស្រាយនោះអាជ្ញាធរមិនបានរកដំណោះស្រាយគោលនយោបាយ ឬសំណងណាមួយជូនពលរដ្ឋនោះទេ គឺអាជ្ញាធរបានកំណត់និងតម្រូវឲ្យប្រជាពលរដ្ឋកាត់ដីម្ខាង ០៥ម៉ែត្រក្នុង១ក្បាលដី និងពង្រីកផ្លូវខ្នងប្រឡាយដើម្បីបំពេញមហិច្ឆតាបក្សពួកបុគ្គលមួយចំនួនតែប៉ុណ្ណោះ ធ្វើឱ្យប្រជាពលរដ្ឋដែលជួបផលប៉ះពាល់មិនសប្បាយចិត្តនោះទេ។

សូមបញ្ជាក់ថាបច្ចុប្បន្នប្រឡាយទឹកមួយខ្សែនេះមានទទឹង ២០ម៉ែត្រ បណ្ដោយប្រមាណជាង ២០០០ម៉ែត្រ  ប៉ុន្តែមិនមានតម្រូវការស្រោចស្របផលដំណាំកសិកម្មប៉ុន្មាននោះទេ តែអាជ្ញាធរតម្រូវឲ្យ ប្រជាពលរដ្ឋកាត់ដីម្ខាង ០៥ម៉ែត្រក្បាលដី ដើម្បីស្ដារប្រឡាយ និងពង្រីកបន្ថែមឲ្យបាន ៣០ម៉ែត្រ (តើការធ្វើផ្លូវ និងស្តារប្រឡាយមួយខ្សែជាង ២០០០ម៉ែត្រនេះ វាមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ឬមួយជាការឃុបឃិតគ្នាយកដីប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងដើម្បីទុកលក់ហែកចែកគ្នាស៊ី.?។

គួររំលឹកថានៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែមីនា ឆ្នាំ២០២៥ ម្សិលនេះ នៅសាលាឃុំត្រពាំងគង បានបើកកិច្ចប្រជុំដោះស្រាយ រឿងដីខ្នងប្រឡាយទឹកអូរក្រាំងអំបិល ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកសំរោងទង ប្រធានការិយាល័យភូមិបាលស្រុកសំរោងទង និងលោកមេឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធ ដោយអាជ្ញាធរនៅតែកំណត់ និងតម្រូវឲ្យប្រជាពលរដ្ឋបរិច្ចាគ និងកាត់ដីក្នុង(បណ្ណកម្មសិទ្ធិប្លង់រឹង)របស់ពួកគាត់ម្ខាង ០៥ម៉ែត្រក្បាលដី ដើម្បីពង្រីកផ្លូវ ទោះបីប្រជាពលរដ្ឋជួបផលប៉ះពាល់ អស់ដី អស់ផ្ទះ ខូចខាតទ្រព្យសម្បត្តិ អាជ្ញាធរនៅតែមិនមានសំណងផលប៉ះពាល់ជូនពួកគាត់.។

អស់លោកអាជ្ញាធរបាននិយាយទៀតថាប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងកាន់កាប់ដីនេះ កាលនោះមន្ត្រីជំនាញបានចុះវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិដីឲ្យប្រជាពលរដ្ឋនោះគឺជាការធ្វើសាកល្បង ហើយក៏ជាការភាន់ច្រឡំរបស់អាជ្ញាធរ ដែលបានចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងដីខាងលើនេះ (បើពិតមែននោះតើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសាររងគ្រោះដោយសារទិញដី សំអាងលើប័ណ្ណកម្មសិទ្ធិប្លង់រឹង ដែលជាការភាន់ច្រឡំរបស់អស់លោកអាជ្ញាធរនោះ.!តើឱ្យប្រជាពលរដ្ឋសង្ឃឹមអ្វី) តើអស់លោកជំនាញធ្វើការបែបណា បានជាភាន់ច្រឡំ ចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ទាំងងងើបែបនេះនោះ? ។

គួររំលឹកផងដែរថាទីតាំងដីខាងលើនេះកាលពីអំឡុងឆ្នាំ២០០៨-២០០៩ មន្ត្រីជំនាញបានចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រមូលទិន្នន័យ បិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ និងចេញប័ណ្ណកម្មសិទ្ធនៅឆ្នាំ២០០៩ (ប្លង់រឹង) ចែកជូនប្រជាពលរដ្ឋ នៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីយកទៅប្រើប្រាស់ឲ្យស្របទៅនឹងច្បាប់

និងបញ្ចៀសការមានជម្លោះ វិវាទដីធ្លីរ និងបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅលើដីមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ក៏ប៉ុន្តែរហូតមកដល់ ឆ្នាំ២០២៥ អាជ្ញាធរខេត្តកំពង់ស្ពឺ មានគម្រោងស្ដារប្រឡាយនឹងពង្រីកផ្លូវ ហើយបានកំណត់ និងតម្រូវឲ្យប្រជាពលរដ្ឋឲ្យបរិច្ចាក និងកាត់ដីម្ខាង ០៥ម៉ែត្រក្បាលដី ដោយមិនមានសំណងផលប៉ះពាល់ណាមួយនោះទេ (តើនេះជាការធ្វើនំអត់ម្សៅរបស់អាជ្ញាធរដែរឬទេ.?) ទន្ទឹម និងការស្នើសុំដីម្ខាង០៥ម៉ែត្រក្បាល់ដី ពីប្រជាពលរដ្ឋ ដែលមានប័ណ្ណកម្មសិទ្ធរួចរាល់ហើយ ពីសំណាក់អាជ្ញាធរ ដោយមិនមានសំណងអ្វីសោះនោះ ប្រជាពលរដ្ឋខ្លះ មិនបានផ្តិតមេដៃព្រមព្រៀងឡើយ៕


ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពី ស្ថាប័ន ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពី របបអ្នកសារព័ត៌មាននៅកម្ពុជា៕ សូមអរគុណ.! អត្ថបទ រូបភាព ដោយអង្គភាព CNT










លោកជំទាវ មាស ច័ន្ទធីតា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការកែសម្រួលបញ្ចប់លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់ សម្រាប់វាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថាន រោងចក្រ និងសិប្បកម្ម

ចំនួនអ្នកទស្សនា : Views

 


បៃលិន៖ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការកែសម្រួលបញ្ចប់លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់ សម្រាប់វាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថាន រោងចក្រ និងសិប្បកម្ម នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តប៉ៃលិន។ 


សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖ ពិភាក្សាប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធ និងធ្វើបច្ចុប្បន្នភាពលើលក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយ ផ្ទៀងផ្ទាត់ រោងចក្រ និងសិប្បកម្ម ព្រមទាំងជាការចែករំលែកចំណេះដឹងស្ដីពី លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់ រោងចក្រ និងសិប្បកម្ម ក្នុងចំណោមអ្នកពាក់ព័ន្ធ។


គួរបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំដោយនាយកដ្ឋានរង្វាន់និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ហេីយមានការចូលរួមពីលោក លោកស្រី នាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ហែម ឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តប៉ៃលិន មន្ទីរពាក់ព័ន្ធ ប្រតិបត្តិករវិស័យរោងចក្រ សិប្បកម្ម និងមន្ត្រីនៃមន្ទីរបរិស្ថានរាជធានី ខេត្ត សរុបចំនួន ១៥០នាក់៕







ឯកឧត្ដម ង៉ូវ បូរីណា អញ្ជេីញជាអធិបតីក្នុងវេទិកាសាធារណៈ ក្នុងសង្កាត់ព្រះស្រែ

ចំនួនអ្នកទស្សនា : Views



កំពង់ស្ពឺ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រះស្រែ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីវេទិកាសាធារណៈ ដេីម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រះស្រែ ក្រុងឧត្ដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពី អភិបាលរងក្រុង មន្រ្ដីជំនាញមន្ទីរពាក់ព័ន្ធជុំវិញក្រុង និងប្រជាពលរដ្ឋសរុបជាង ៣០០នាក់។ 


ក្នុងឱកាសវេទិកាសាធារណៈ ឯកឧត្ដម ង៉ូវ បូរីណា បានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ចូលរួមជួយដោះស្រាយសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិទាំង៥ នៃសង្កាត់ព្រះស្រែ។ 


ឯកឧត្ដម បានបន្ដថា បញ្ហានានា សូមឱ្យប្រជាពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដេីម្បីស្វែងរកដំណោះស្រាយ ហេីយសុំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ឱ្យបានខ្ពស់លេីបញ្ហា សុខភាព បរិស្ថានរស់នៅ ការទុកដាក់សំរាម និងការកាត់បន្ថយការប្រេីប្រាស់ថង់ប្លាស្ទិក និងចូលរួមកាត់បន្ថយឱ្យបាននូវផលប៉ះពាល់ នៃការដុតសំណល់ប្លាស្ទិក។ 


ឯកឧត្ដម បានគូសបញ្ជាក់ទៀតថា អាជ្ញាធរក្នុងមូលដ្ឋាន ត្រូវតែធ្វើឱ្យបាន និងអនុវត្តឱ្យភូមិឃុំ មានសុវត្ថិភាព ដេីម្បីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ទទួលបានសុខសុវត្ថិភាព និងគ្មានបញ្ហាគ្រឿងញៀន ដែលបំផ្លាញសង្គមជាតិ៕