គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា : Views



នៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារក្រសួងបរិស្ថាន បានសហការ ជាមួយមន្រ្តីនៃរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យករណីបំពុលទឹកព្រែកកំពង់ស្មាច់ ស្តិតក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានប្រភពចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រ KOBON (CAMBODIA) BIOTHECHNOLOGY CO .,LTD. ស្ថិតនៅភូមិ តាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កន្លងមកមានករណីរាយការណ៍ថា ប្រភពទឹកក្នុងតំបន់ខាងលើ អាចជាករណីបណ្តាលឱ្យមានត្រីងាប់ ខ្លះៗផងដែរ។ 


ក្រុមការងារពិនិត្យឃើញថា រោងចក្រខាងលើបានកំពុងដំណើរការកែច្នៃស្បែកគោ ដើម្បីផលិតចេញជាផលិតផលជេឡាទីន(Gelatin)។ រោងចក្រមានអាងប្រព្រឹត្តិកម្មសំណល់រាវ ប៉ុន្តែពុំមានការថែទាំ និងស្តារសម្អាតត្រឹមត្រូវ តាមគោលការណ៍បច្ចេកទេសឡើយ។ ជាមួយគ្នានេះដែរ នៅតាមដងអូរព្រែកផ្អាវ ដែល ស្ថិតនៅផ្នែកខាងត្បូង ទីតាំងក្រុមហ៊ុន ដែលលាតសន្ធឹងពីកើតទៅលិច ស្ថិតនៅចំណុចជាប់នឹងរបងដី នៃទីតាំងក្រុមហ៊ុន ឃើញមានទឹកពណ៌ខ្មៅដែលអាចជា ជាប្រភេទទឹកសំណល់បង្ហូរចេញពីក្រុមហ៊ុន នាពេលកន្លងមកតាមរយៈប្រឡាយចំហរ។ ក្រុមការងារ ក៏បានរកឃើញមានបំពង់ទុយោបង្កប់ (ទំហំមុខកាត់៤០សម) ប្រវែងប្រមាណ ២គីឡូម៉ែត្រពីទីតាំងក្រុមហ៊ុន សម្រាប់បង្ហូរសំណល់រាវចេញទៅព្រែកកំពង់ស្មាច់ ដែលស្ថិតនៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ផងដែរ។


សូមបញ្ចាក់ថា ការបំពុលទឹក ដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាល្មើសទៅនឹងមាត្រា២៨៧ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងល្មើសនឹង មាត្រា៤ និង មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។


ជាវិធានការចំពោះមុខ ក្រុមការងារបានណែនាំដល់ក្រុមហ៊ុនត្រូវអនុវត្តនូវវិធានការជាបន្ទាន់មួយចំនួនដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណ ដោយការបង្ហូរទឹកកខ្វក់ចេញដោយគ្មានការត្រួតពិនិត្យនិងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ជាមួយនេះគ្នាក្រុមការងារបានណែនាំឱ្យម្ចាស់ក្រុមហ៊ុន ត្រូវបញ្ឍប់ការបង្ហូរសំណល់រាវពីខ្សែចង្វាក់ផលិតកម្មពីទីតាំងក្រុមហ៊ុនចូលព្រែកអូរផ្អាវជាបន្ទាន់ ដោយត្រូវធ្វើការបិទភ្ជិតប្រឡាយបង្ហូរសំណល់រាវចូលព្រែកផ្អាវទាំងអស់និង ពីទីតាំងក្រុមហ៊ុន ឆ្ពោះទៅដល់ព្រែកកំពង់ស្មាច់ផងដែរ។ លើសពីនេះ ក្រុមហ៊ុន ត្រូវធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវ និងដំណើរការឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធានាគុណភាពសំណល់រាវ ដោយអនុលោមតាមស្តង់ដាបញ្ចេញ និងត្រូវធ្វើការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ លើការបញ្ចេញសំណល់រាវ ស្របតាមច្បាប់និងបទដ្ឋានគតិយុត្ត។ លើសពីនេះក្រុមហ៊ុនត្រូវធ្វើការស្តារទឹកសំណល់ និងភក់នៅតាមដងអូរព្រែកផ្អាវ ដែលរងការបំពុល ចាប់ពីចំណុចទីតាំងក្រុមហ៊ុន រហូតដល់ព្រែកកំពង់ស្មាច់ ដើម្បីស្តារបរិស្ថានឱ្យបានស្អាតឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារកំពុងបន្តចុះជួបប្រជាពលរដ្ឋ ដើម្បីសិក្សាវាយតម្លៃពីផលប៉ះពាល់ផ្ទាល់ ពីការបំពុលបរិស្ថាន ដោយរោងចក្រខាងលើបន្ថែមទៀត៕











ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា

ចំនួនអ្នកទស្សនា : Views



 អញ្ជើញជាអធិបតីសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមកិច្ចសហការរៀបចំដោយក្រសួងព័ត៌មាន និងអង្គការ UNESCO ដែលប្រារព្ធធ្វើនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ។












រូបថត៖ ឡុង ដេវីត

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំសមាជិកសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅ

ចំនួនអ្នកទស្សនា : Views



ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដឹកនាំ សមាជិក សមាជិកា សមាគមចំណុះ សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណជិត ៥០០នាក់ ចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 


សូមបញ្ជាក់ផងដែរថា ការដាក់ឱ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅ គឺជាវឌ្ឍនភាពថ្មី នៃកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាលចុះឈ្មោះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រេីនពីរាជរដ្ឋាភិបាល ហេីយការចុះឈ្មោះគឺពុំមានការបង្ខិតបង្ខំ ពោលគឺចូលរួមចុះឈ្មោះដោយស្ម័គ្រចិត្ត។














ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជេីញសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងបន្តចុះពិនិត្យសក្តានុពល«សួនឧទ្យានទន្លេស្ងួត»

ចំនួនអ្នកទស្សនា : Views



អូរាំងឪ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ បានអញ្ជើញចុះសំណេះសំណាលជាមួយ អាជ្ញាធរមូលដ្ឋាន និងបានបន្តចុះពិនិត្យនូវសក្តានុពល «សួនឧទ្យានទន្លេស្ងួត» ដើម្បីពិនិត្យលទ្ធភាពប្រែក្លាយតំបន់នេះ ជាកន្លែងទាក់ទាញទេសចរណ៍បែបធម្មជាតិ និង រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅ «សួនឧទ្យានទន្លេស្ងួត» ឃុំព្រះធាតុ ស្រុកអូររាំង ខេត្តត្បូងឃ្មុំ ។ 


សូមរំលឹកបញ្ជាក់ផងដែរថា កន្លងមកនេះ ជាពិសេសនៅក្នុងរដូវការបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល២ឆ្នាំជាប់គ្នានេះ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអភិវឌ្ឍន៍តំបន់«ឧទ្យានទន្លេស្ងួត» ប្រែក្លាយពីកន្លែងស្ងាត់ជ្រងំ ប្រែក្លាយជា រមណីយដ្ឋានធម្មជាតិមួយដ៍ស្រស់ស្អាត ដែលមានផ្លូវស្អាតព័ទ្ធជុំវិញទន្លេ បំភ្លឺដោយអំពូលសូឡាពេលរាត្រី អមដោយសំរស់ផ្កាស្បៃរឿងពណ៌លឿងទឹកមាស បំពាក់ដោយឧបករណ៍ក្មេងលេងយ៉ាងទំនើបដែលមានតំលៃប្រមាណជាង២លានដុល្លា ជាពិសេសទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណរាប់ម៉ីននាក់មកពីគ្រប់ទិសទី មកកំសាន្តនៅក្នុងឱកាស« សង្ក្រាន្តអូររាំងឪ» និង «សង្ក្រានទន្លេស្ងួត៕













កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥

ចំនួនអ្នកទស្សនា : Views

 


នារសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥

កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសកម្មភាពបន្ដការងារឆ្នាំ២០២៥ ដែលដឹកនាំដោយលោក គឹម សុខរី សមាជិកគណៈកម្មាធិការស.ស.យ.ករាជធានីភ្នំពេញ និងជានាយកកម្មវីធីអាជីវកម្មចល័តនិងកម្មករសំណង់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំកម្មវិធី ថ្នាក់ដឹកនាំផ្នែក និងក្រុម នៃកម្មវិធីផងដែរ។

#កអក #សសយករាជធានីភ្នំពេញ #uyfc #សសយក #កម្មករសំណង់ជំនាញ

#កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់