គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្តម ង៉ូវ បូរីណា បន្តយុទ្ធនាការ ពន្លកបៃតង​ ស្រុកអូរាំងឪ

ចំនួនអ្នកទស្សនា : Views

 




ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូរាំងឪ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអមដំណើរដោយលោកជំទាវ​ ងិន​ លីណា​ រដ្ឋលេខាធិការក្រសួងបរិស្ថាន អនុរដ្ឋលេខាធិការ​ លោក​ ងួន​ ប៉ុណ្ណា​ន អភិបាល​ នៃគណៈអភិបាលស្រុកអូររាំងឪ​ អភិបាលរង មន្រ្តីរាជការ កងកម្លាំងទាំង៣ប្រភេទ យុវជនសសយក យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកអូរាំងឪ និង​ប្រជាពលរដ្ឋ​ ប្រមាណ​ជាង​៤០០នាក់​ បានបន្តធ្វើយុទ្ធនាការដាំដើមក្ងោកចំនួន ១ ០០០ដើម ជុំវិញឧទ្យានទន្លេស្ងួត នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨​ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្នល់កែង​ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ឆ្លៀត​ក្នុង​យុទ្ធនាការ​ពន្លកបៃតង​នេះផងដែរ​ ឯកឧត្តម ង៉ូវ បូរីណា បាន​ពាំនាំ​យកការសួរសុខទុក្ខ​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​សូម​កោតសរសើរ​ចំពោះ​ បងប្អូន​ប្រជាពលរដ្ឋ​ និង​មន្ដ្រី​អាជ្ញាធរ​ គ្រប់​រូប​ ដែល​ស្រឡាញ់​បរិស្ថាន​ និង​បាន​ចូលរួមបន្តយុទ្ឋនាការដាំដើមក្ងោកចំនួន ១ ០០០ដើមក្នុងឱកាសនោះផងដែរ។
ឯកឧត្ដម​ បានបន្ដលេីកឡេីងថា​ ពន្លកបៃតង​ជាដេីមទុន​ដ៏មាន​សក្ដានុពល​ លេីការ​ស្រូបទាញ​វិស័យ​ទេសចរណ៍​ក្នុងសហគមន៍​ និង​អន្ដរជាតិ​ ដូច្នេះ​យើង​ទាំងអស់​គប្បី​ត្រូវ​ចូលរួម​ដាំដេីមឈេី​ឱ្យ​បាន​គ្រប់​ៗគ្នា​ ការដាំដេីមឈេី​ ររបស់បងប្អូន​ប្រជាពលរដ្ឋ​ គឺ​ជា​ការរក្សាបាន​នូវ​ភោគទ្រព្យ​ដ៏មាន​តម្លៃ​ សម្រាប់​យុវជន​ជំនាន់​ក្រោយ​ៗ។

មុន​នឹង​បញ្ចប់​ ឯកឧត្តម ង៉ូវ បូរីណា រួមទាំង​អាជ្ញាធរ​ ប្រជាពលរដ្ឋ​ បាន​សម្ដែង​នូវការ​ ប្តេជ្ញា គាំទ្រ និង​ជឿជាក់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ លេីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៏ CLV-DTA ផងដែរ។












ក្រសួងព័ត៌មាន បោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មានដោយឥតគិតថ្លៃដើម្បីជាមូលដ្ឋានគ្រឹះពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត

ចំនួនអ្នកទស្សនា : Views






(ភ្នំពេញ)៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ បន្ទាប់ពីបានចំណាយពេលតាក់តែងចងក្រងជាង៤ខែ, ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មាន យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។ ក្រសួងព័ត៌មាននឹងចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ដោយឥតគិតថ្លៃ។  


នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទបូកសរុបការងារដឹកនាំក្រសួងព័ត៌មានរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាដែលជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនសម្រេចបានដោយក្រសួងព័ត៌មានក្នុងរយៈពេលមួយឆ្នាំមកនេះ នឹងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ នេះជាលើកទី១ ដែលកម្ពុជាមានធម្មនុញ្ញក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈដែលត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន។   


ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ មិនមែនជាក្រមសីលធម៌ធម្មតានោះទេ ប៉ុន្តែ វាជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលសមាគម និងអង្គភាពសារព័ត៌មានអាចយកជាមូលដ្ឋានក្នុងការពង្រីកនិងបង្កើតជាក្រមសីលធម៌សម្រាប់ការអនុវត្តសម្រាប់សមាគម អង្គភាពសារព័ត៌មានរបស់ខ្លួន។ ចំណុចនេះជាមូលដ្ឋានរួមដែលមិនអាចនរណាម្នាក់បកស្រាយផ្សេងពីគ្នាបាននោះទេ ប៉ុន្តែ ត្រូវឈរនៅលើមូលដ្ឋានគោលការណ៍រួមតែមួយ។ 


ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយនិងបរិយាបន្ន ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤មក ដោយមានការចូលរួមយ៉ាងច្រើនពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ក្នុងការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយ ព្រមទាំងបានផ្តល់នូវធាតុចូលសម្រាប់ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ 


មានវិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកម្ពុជា សម្រាប់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអង្គភាពផ្សេងៗទៀត។ 


ក្រោយពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, សមាគមសារព័ត៌មានជាច្រើបានបង្ហាញពីការគាំទ្រដោយបានលើកឡើងថា មូលដ្ឋានគ្រឹះនៃធម្មនុញ្ញាវិជ្ជាជីវៈសារព័ត៌មាននេះ បានបង្ហាញនូវខ្លឹមសារដ៏សំខាន់ពាក់ព័ន្ធជាមួយក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានសម្រាប់យកទៅអនុវត្តក្នុងបេសកកម្មប្រកបអាជីពក្នុងវិស័យសារព័ត៌មាន ដើម្បីធ្វើការចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយដោយត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគុណភាព។ 


សូមបញ្ជាក់ថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» បានផ្តើមរៀបចំចងក្រងកាលពីខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមផ្តល់មតិយោបល់ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការ UNESCO និងអ្នកពាក់ព័ន្ធផ្សេងទៀត។ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ មានកម្រាស់ ១៤ទំព័រ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាបែងចែកជា ៤ជំពូកធំៗ និងមាន៧ផ្នែកក្នុងជំពូកទី២ ដែលនិយាយពីគោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន៕





លោកជំទាវ ជា សុផាកន្នី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅផែនការសកម្មភាពការងាររបស់ គណៈកម្មការសាខាសមាគម

ចំនួនអ្នកទស្សនា : Views



ភ្នំពេញ ៖ នាថ្ងៃី២២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅផែនការសកម្មភាពការងាររបស់ គណៈកម្មការសាខាសមាគម។

ក្នុងនោះផងដែរ លោកជំទាវ ម៉ុម ថានី ប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានរាយការណ៍ជូនពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងបានលើកឡើងនូវផែនការសកម្មភាពសំខាន់ៗ ដែលត្រូវអនុវត្ត រួចមក លោកជំទាវ  ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសគណៈកម្មការសាខាបានមានប្រសាសន៍ថា កិច្ចប្រជុំរបស់គណៈកម្មាការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួងបរិស្ថាននាថ្ងៃនេះ គឺជាឱកាសដ៏មានសារៈសំខាន់ដែលយើងទាំងអស់គ្នាបានមកជួបជុំ ស្គាល់គ្នា និងស្តាប់ពីផែនការងារដែលយើងនឹងត្រូវចូលរួមអនុវត្តទាំងអស់គ្នា។

ដូច្នេះ ក្នុងនាមជាប្រធានកិត្តិយស លោកជំទាវ សូមលើកទឹកចិត្តដល់លោកជំទាវ លោកស្រី នាងកញ្ញាដែលជាសមាជិកក្រុមការងារនេះត្រូវបន្ត និងបង្កើននូវស្មារតីសាមគ្គី ទទួលខុសត្រូវ រួមគិត រួមធ្វើ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្រ្តីគ្រប់លំដាប់ថ្នាក់ ទាំងក្នុងការងារបច្ចេកទេស និងការងារសង្គម។ លោកជំទាវ ក៏សូមលើកទឹកចិត្តដល់សមាជិកដែលនឹងត្រូវតែងតាំងថ្មី ត្រូវចូលរួមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ រួមកម្លាំងគ្នាជាធ្លុងមួយដើម្បីសម្រេចបាននូវភារកិច្ចដែលបានចាត់តាំង។  ម្យ៉ាងវិញទៀតដើម្បីបង្កើនតួនាទីក្នុងកាធ្វើសេចក្តីសម្រេចប្រកបដោយគុណភាព យើងចាំបាច់ត្រូវបំពាក់ នូវគុណវុឌ្ឍន៍ពេញលេញ ដោយត្រូវអភិវឌ្ឍន៍សមត្ថភាព ភាពជាអ្នកដឹកនាំ ជំនាញក្នុងការប្រាស្រ័យទាក់ទង ជាដើម និងជាពិសេសពង្រឹងសមត្ថភាព និងភាពបត់បែនឱ្យទាន់សភាពការនៃការរីកចម្រើននៃបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល។

លោកជំទាវក៏បានផ្តាំផ្ញើថា សូមបងប្អូនស្រ្តីក្រសួងបរិស្ថានទាំងអស់បន្តវប្បធម៌សាមគ្គីភាព ជួយទុក្ខធុរៈគ្នា និងថែទាំសុខភាពឱ្យបានល្អប្រសើរ ដើម្បីរួមគ្នាអនុវត្តភារកិច្ចការងារឱ្យកាន់តែល្អប្រសើរទាំងគោលនយោបាយចក្រាវិស័យបរិស្ថាន និងតួនាទីភារកិច្ចជាភរិយា និងម្តាយរបស់កូនៗ៕












ពិធីបើកព្រឹត្តិការណ៏កីឡាបេស្បលហ្វាយ លីគ កម្ពុជា លើកទី០១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក

ចំនួនអ្នកទស្សនា : Views

 




ភ្នំពេញ: ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី ក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៏កីឡាបេស្បលហ្វាយ លីគ កម្ពុជា លើកទី០១ នាវេលាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ យុវជនសសយក កីឡាករ កីឡាការនី ទាំង១២ក្លឹប ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ។

ថ្លែងក្នុងឪកាស ពិធីបើកព្រឹត្តិការណ៏កីឡាបេស្បលហ្វាយ លីគ កម្ពុជា លើកទី០១ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់អំពីកីឡាបេស្បល សុហ្វបល គឺជាប្រភេទកីឡាជាក្រុម ដែលបង្កើតឡើងជាយូរមកហើយ។ ហើយកីឡាBaseball5 គឺជាប្រភេទកីឡាថ្មី ដែលសហព័ន្ធទើបនាំចូលមករៀបចំនៅកម្ពុជា តែកំពុងមានការពេញនិយមលេងលើពិភពលោក ក្រោយការគ្រប់គ្រងរបស់សហព័ន្ធកីឡាបេស្បលពិភពលោក។
ដោយមើលឃើញពីអត្ថប្រយោជន៍នៃវិញ្ញាសា Baseball5 ទើបសហព័ន្ធសម្រេចនាំមករៀបចំ និងអភិវឌ្ឍន៍នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានកត់សម្គាល់ឃើញថា កីឡាBaseball5 ជាប្រភេទកីឡាថ្មី ដែលងាយស្រួលលេង មិនត្រឹមតែប៉ុណ្ណោះគឺបានជួយលើកកម្ពស់ យេនឌ័រជាពិសេស សំខាន់ដោយក្នុងចំណោមសមាជិកក្រុម ៨នាក់ ត្រូវមានបុរស ៤នាក់ និងស្ដ្រី ៤នាក់ ហើយក្នុងចំណោមសមាជិក ត្រូវប្រកួតលើទីលាន ៥នាក់ ក៏តម្រូវឲ្យមានស្ដ្រី ២នាក់ផងដែរ ។

ចំណែកឯ លោក ឆែម តារា បានចាត់ទុកការប្រកួត Cambodia Baseball5 League លើកដំបូងនាពេលនេះ គឺជាការចាប់ផ្ដើមមួយដ៏ល្អ ដើម្បីផ្ដល់ឱកាសឲ្យមហាជន បានចូលរួមប្រកួតប្រជែងជាមួយយុវជនរបស់សហព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ពិសេសបណ្ដុះបណ្ដាលបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗត្រៀមការប្រកួតអន្ដរជាតិ ដូចជាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃជាដើម។

មុននឹងបិទបញ្ចប់ពីធី ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ហើយក៏បានផ្តាំផ្ញើរក្មួយៗជាកីឡាករកីឡាការិនី អោយខិតខំបន្តដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើនលើឆាកអន្តរជាតិ និងសូមអរគុណដល់អ្នកឧបត្ថមកម្មវិធីទាំងអស់ ដែលបានចូលរួមឧបត្ថមគាំទ្រ និងសូមអោយបន្តឧបត្ថមគាំទ្រដំណើរការនៃការរៀបចំសកម្មភាពអភិវឌ្ឍន៏នេះ អោយកាន់តែមាននិរន្តរភាពទៅថ្ងៃមុខ។








កិច្ចប្រជុំ ផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ទឹកជំនន់ ឆ្នាំ២០២៤

ចំនួនអ្នកទស្សនា : Views

 




ព្រៃវែង៖ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក ឌុច គន្ធា អភិបាលរងខេត្ត ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ម.ខ. បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយ ទឹកជំនន់ ឆ្នាំ២០២៤ ខេត្តព្រៃវែង។

លោក ឌុច គន្ធា អភិបាលរងខេត្ត បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះ ទឹកជំនន់មានកម្រិតទាប នៅឡើយ តែវានឹងអាចបង្កឲ្យមាន ហានិភ័យដល់ការងារកសិកម្ម កង្វះខាតទឹក កើតជម្ងឺឆ្លង កើត សត្វល្អិតចង្រៃ សត្វកណ្តុរ ជាដើម។ ហើយរីឯការប្រែប្រួលអាកាសធាតុ គឺបានបង្កឲ្យកើតមានឡើងនូវមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ ដូចជាៈ ទឹកជំនន់, រាំងស្ងួត, ខ្យល់ព្យុះ, ខ្យល់កន្ត្រាក់, ភ្លៀងមិនទៀងទាត់, រន្ទះ, ជម្ងឺឆ្លង, សត្វល្អិតចង្រៃ ។ល។ ធ្វើឲ្យប៉ះពាល់ ខូចខាតដល់ផលដំណាំ ទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធជាដើម។

លោក អភិបាលរងខេត្ត បន្ថែមថា គោលបំណងនៃការបង្កើតផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នទឹកជំនន់នេះ គឺដើម្បីប្រើប្រាស់
សម្រាប់ជាជំនួយដល់ដំណើរការក្នុងការគ្រប់គ្រងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្ន ឲ្យមានប្រសិទ្ធភាព និង ប្រសិទ្ធផលខ្ពស់។ ផែនការត្រៀមបម្រុងនេះក៏ជាផែនទីបង្ហាញផ្លូវសម្រាប់ការសម្រេចចិត្ត និងជាមូលដ្ឋានក្នុងការបង្កើតនូវផែនការឆ្លើយតបគ្រោះអាសន្ន នៅពេលដែលគ្រោះមហន្តរាយទឹកជំនន់មួយបានកើតឡើង។ ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ននេះ ត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ នៅពេលដែល មាន
ការព្រមាន ស្តីពីមុខសញ្ញាគ្រោះថ្នាក់ដែលបានព្យាករណ៍ដោយប្រភពព័ត៌មានផ្លូវការដែលទទួលស្គាល់ដោយស្ថាប័នរដ្ឋ។ ផែនការត្រៀម បម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នត្រូវបានចែកចេញជា ៧ ផ្នែក សំខាន់ៗដែលរួមមាន (១) ស្ថានភាពទូទៅបច្ចុប្បន្ននៃមុខសញ្ញាគ្រោះថ្នាក់ (២)សេណារីយ៉ូ (សន្មត់ដំណើរសាច់រឿង) (៣) លក្ខណៈវិនិច្ឆ័យសម្រាប់ការចាប់ផ្តើមអនុវត្តផែនការ (៤)និតិវិធីប្រតិបត្តិស្តង់ដាគ.គ.ម.ខ. (៥) យុទ្ធសាស្ត្រឆ្លើយតប (៦) យន្តការសម្រប សម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និង (៧)ឧបសម្ព័ន្ធ ផ្សេងៗ ។

លោក អភិបាលរងខេត្ត បន្តថា ដោយសារបញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការងារ គ្រប់គ្រងហានិភ័យនៃការប្រែប្រួលអាកាសធាតុ ដែលបង្កឲ្យមានគ្រោះមហន្តរាយ ហើយក៏បានរិះរកវិធានការ និងមានការរៀបចំផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ កាត់បន្ថយ ការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ។

លោក អភិបាលរងខេត្ត បន្តថា រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សៀវភៅផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់សម្រាប់ឆ្នាំ២០២៤ ដែលជាត្រីវិស័យ ជាប្រយោជន៍ដល់ការធ្វើអន្តរាគមន៍ និងជួយសង្គ្រោះបន្ទាន់ នៅពេលកើតមានគ្រោះអាសន្ននៅក្នុងវិស័យនីមួយៗ ឬ នៅថ្នាក់ក្រុងស្រុក ឃុំ សង្កាត់ និងសហគមន៍ ៕






អ្នកនាំពាក្យក្រសួងការពារជាតិ៖ ស្ថានភាពទូទៅនៅរាជធានីភ្នំពេញ មិនមានសកម្មភាពប្រមូលផ្តុំឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា បានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមឡើយ

ចំនួនអ្នកទស្សនា : Views

 



AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤--

“នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។ ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលនៅតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ”។ នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ។
 
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា៖ “លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងមានគំនិតទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រៅគន្លងប្រជាធិបតេយ្យ ដែលនេះគ្រាន់តែជាក្តីស្រមៃបែបរវើរវាយប៉ុណ្ណោះ ហើយក៏បញ្ជាក់ឱ្យឃើញដែរថា ប្រជាពលរដ្ឋ និងយុវជនខ្មែរមានការយល់ដឹង ពុំបានឆោតល្ងង់ចូលរួម ឬសម្តែងការគាំទ្រទាល់តែសោះ ជាមួយនឹងសកម្មភាពរបស់ពួកគេ”។
 
បន្ថែមពីលើនេះ ទោះបីជាមិនមានបាតុភាពណាមួយបានកើតឡើង ដូចអ្វីដែលក្រុមឧទ្ទាមបានខិតខំញុះញង់ បំផុសបំផុលក៏ដោយ ក៏កម្លាំងចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជានិច្ចក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពវិទ្ធង្សនាទាំងឡាយ ដែលមានចេតនាពិសពុល ក្នុងការបង្កឱ្យមានចលាចល រំខានដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ពីការគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ច និងរាជរដ្ឋាភិបាល ក្នុងការចាប់ខ្លួនមេក្លោង និងជនទាំងឡាយដែលបំផុសបំផុលចលនាណាមួយក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល និងស្នើឱ្យតុលាការចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ហើយក៏សូមអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ឱ្យរក្សាភាពស្ងប់ស្ងាត់ កុំឱ្យចាញ់ឧបាយកលក្រុមឧទ្ទាមរហូតចូលរួមក្នុងសកម្មភាពណាមួយ ដែលនាំឱ្យខ្លួនឯងជាប់ទោសទណ្ឌរហូតដល់ជាប់ពន្ធនាគារ បាត់បង់អនាគត បែកបាក់ពីក្រុមគ្រួសារជាដើម។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវ សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងដឹកនាំរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងកសាងប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចគោលដៅនៅពេលឆាប់ៗខាងមុខ ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដោយ នីកា
——————
https://t.me/TheAKP







ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញជាអធិបតី ក្នុងពិធីដាំដើមឈើរួមគ្នា នៅទូទាំងខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា : Views






ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុ ប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសួង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អញ្ជើញជាអធិបតី ក្នុង ពិធីដាំដើមឈើរួមគ្នាក្នុងពេលតែមួយនៅទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ(បណ្តុះផ្នត់គំនិត ពន្លក បៃតង) ស្ថិតនៅ ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត អភិបាល/ អភិបាលរងក្រុង ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក កាយរឹទ្ធិ កាកបាទក្រហម និងប្រជា ពលរដ្ឋជាច្រើនរូបទៀត៕