គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ក្រសួងព័ត៌មានដឹកនាំកិច្ចពិភាក្សាលើកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៤កក្កដានេះ នៅទីស្តីការក្រសួងព័ត៌មាន កំពុងដឹកនាំកិច្ចពិភាក្សាមួយលើសេចក្តីព្រាង

ចំនួនអ្នកទស្សនា : Views

 




ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលផ្តោតទៅលើជំពូកស្តីអំពី ការទទួលខុសត្រូវលើវិជ្ជាជីវៈសារព័ត៌មាន។


យោងតាមសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលបានប្រមូលធាតុចូលកន្លងមកនេះ បានកត់ត្រានូវក្របខណ្ឌនៃការងារប្រចាំថ្ងៃរបស់ខ្លួន ដែលអ្នកសារព័ត៌មានត្រូវអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ ត្រូវប្រកាន់ខ្ជាប់នូវការប្រតិបត្តិកាតព្វកិច្ចនិងការទទួលខុសត្រូវដូចខាងក្រោម៖


១- ទំនួលខុសត្រូវសង្គម បេសកកម្មក្នុងការផ្តល់ព័ត៌មានផ្សារភ្ជាប់ជាមួយសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវសង្គម។ ការផ្សាយព័ត៌មានត្រូវធានាការគោរពឯកជនភាព សេចក្តីថ្លៃថ្នូរបុគ្គលក្នុងសង្គម ហើយមិនត្រូវប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬតម្លៃវិជ្ជាជីវៈ ដើម្បីការពារប្រយោជន៍និងទំនុកចិត្តសង្គមមកលើតួអង្គក្នុងវិស័យព័ត៌មាន និងចូលរួមក្នុងការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។








២-ទំនួលខុសត្រូវវិជ្ជាជីវៈ ៖ កំហុសវិជ្ជាជីវៈត្រូវស្ថិតក្រោមការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន។ ការអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ មិនត្រូវស្ថិតក្រោមគំនាប ឬឥទ្ធិពលរបស់ភាគីណាមួយឡើយ លើកលែងតែការតម្រង់ទិស ឬភារកិច្ចដែលប្រធានអង្គភាព-ស្ថាប័នផ្តល់ឱ្យសម្រាប់ករណីអ្នកសារព័ត៌មានអាជីព ដែលជាការទទួលខុសត្រូវវិជ្ជាជីវៈ។ ទោះជាយ៉ាងណាក៏ដោយ ការតម្រង់ទិសឬភារកិច្ចដែលប្រធានអង្គភាព-ស្ថាប័នផ្តល់ឱ្យនោះ មិនត្រូវមានចរិកផ្ទុយនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ឬប្រាសចាកពីគន្លងនៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះឡើយ។


៣- ទំនួលខុសត្រូវរដ្ឋប្បវេណី និងព្រហ្មទណ្ឌ៖ អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវគោរពច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើបំពានត្រូវប្រឈមនឹងផលវិបាកផ្នែករដ្ឋប្បវេណីនិងព្រហ្មទណ្ឌ ដូចមានចែកក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទង្វើបំពានប្រភេទទាំងនេះមិនស្ថិតក្នុងក្របខណ្ឌនៃសេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មានឡើយ។


យ៉ាងណាក៏ដោយកិច្ចទទួលខុសត្រូវលើវិជ្ជាជីវៈសារព័ត៌មាននៅក្នុងសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ នឹងមានការផ្លាស់ប្តូរ រឺថែមថយ ខណៈមានសមាគមអ្នកសារព័ត៌មានចំនួន ៧បានចូលរួមផ្លាស់ប្តូរមតិយោបល់ទៅលើសេចក្តីព្រាងនោះដែលមកពី ៖


១-) តំណាងអង្គការយូណេស្កូ


២-) ក្លឹបអ្នកកាសែតកម្ពុជា (CCJ)


៣-) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja)


៤-) សមាគមសារព័ត៌មានកម្ពុជា-ចិន


៥-) សមាគមសារព័ត៌មានអភិវឌ្ឍវិជ្ជាជីវៈសារព័ត៌មាន


៦-) សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ (MSJ) និង


៧-) មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានអញ្ជើញចូលរួម។


សូមបញ្ជាក់បន្ថែមទៀតថា សេចក្តីព្រៀងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលក្រសួងព័ត៌មានកំពុងតែប្រឹងប្រែងបង្កើតឡើងនេះមាន៦ជំពូក៖


ជំពូកទី១៖ បទប្បញ្ញតិ្តទូទៅ


ជំពូកទី២៖ គោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន


ជំពូកទី៣៖ សិទ្ធិ ករណីយកិច្ច និងការគាំពារ


ជំពូកទី៤៖ ការទទួលខុសត្រូវ


ជំពូកទី៥៖ យន្តការតាមដាន វាយតម្លៃ និងលើកទឹកចិត្តចំពោះការអនុវត្ត


ជំពូកទី៦៖ អវសានប្បញ្ញត្តិ។


សូមបញ្ជាក់ដែរថា គោលបំណងនៃការបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជានេះគឺដើម្បីរួមចំណែកគាំទ្រការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការពង្រឹងគុណភាព និងសមត្ថភាពជំនាញ ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។


ក្រសួងព័ត៌មានសង្ឃឹមថា ក្រោយពេលដែលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ត្រូវបានបង្កើតឡើង និងប្រកាសដាក់ឱ្យប្រើប្រាស់ហើយ នោះនិងធ្វើអោយបរិយាកាសអំណោយផលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវវិជ្ជាជីវៈ នូវសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជាព្រមទាំងធានាបានលំហនិងសន្តិសុខព័ត៌មាននៅប្រទេសកម្ពុជា៕




















រូបភាព : ចន្ទ ដារ៉ាវុឍ្ឍ/ INB

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ដឹកនាំ​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ និងមន្ត្រី​រាជការ​ ដាំដេីមត្នោត​ ១ម៉ឺនដេីម

ចំនួនអ្នកទស្សនា : Views

 



ខេត្ត​ត្បូងឃ្មុំ​៖​ នាព្រឹក​ថ្ងៃទី​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ ឯកឧត្ដម​ ប៉ែន​ កុសល្យ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ មន្ដ្រី​រាជការ​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ដាំដេីមត្នោតចំនួន​១០,០០០ដេីម​ ស្ថិតឃុំត្រពាំខ្លុង​ ស្រុកពញាក្រែក​ ខេត្ដត្បូងឃ្មុំ។

សូមបញ្ជាក់ផងដែរថា​ ដេីម​ចំនួន​ ១០,០០០ដេីម​ ដែល​ត្រូវបាន​ដាំ​ កាលពីព្រឹកថ្ងៃទី២១​ ខែកក្កដា​នេះ​ ជា​ការផ្ដល់ជូន​ដោយ​ផ្ទាល់​ពី​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​បរិស្ថាន​ ដេីម្បី​ចែកជូនប្រជាពលរដ្ឋ​ មន្រ្ដី​រាជការ​ ចូលរួម​ដាំ​ និង​បណ្ដុះផ្នត់គំនិត​ស្រឡាញ់​បរិស្ថាន​ ការ​ថែរក្សា​ការពារ​បរិស្ថាន​ ព្រមទាំង​ជាបង្កេីតបាន​នូវ​ភាព​បៃតង​ក្នុងមូលដ្ឋាន​ និង​សហគមន៍​។

ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​ ក្នុងព្រឹត្តិការណ៍​រួមគ្នាដាំដេីមត្នោត​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​បរិស្ថាន​បាន​លេីកឡេីងថា​ ការដែល​ប្រជាពលរដ្ឋ​ចូលរួម​ដាំដេីមត្នោត​នាឱកាសនេះ​ គឺ​ជា​ការ​បន្សល់ទុកនូវ​អត្ដសញ្ញាណ​ជាតិ​ខ្មែរ​ ដែលសម្គាល់ដោយដេីមត្នោត​ជារបស់ខ្មែរ​ និងជា​ចូលរួម​បង្កើត​ភោគផល​ និង​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀតចេញដេីមត្នោត​ សម្រាប់​កូនខ្មែរជំនាន់ក្រោយ។

ឯកឧត្ដម​បណ្ឌិត​ បាន​បន្ថែម​ទៀត​ថា​ ដេីម្បី​កម្ពុជា​មាន​គម្រប​បៃតង​ ៦០%​ នាឆ្នាំ២០៥០​ ខាងមុខ​ គប្បី​មន្ដ្រីរាជការ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ព្រះសង្ឃ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ រួមកម្លាំងគ្នា​ បង្កេីនការដាំដុះ​ នៅតាម​សាលារៀន​ វត្ត​អារាម​ ទីសាធារណៈ​ ព្រៃលិចទឹក និង​ដីតំបន់ព្រៃ​សឹករិចរិល​ ហើយ​ក្រសួង​បរិស្ថាន​ និង​បន្ដបណ្ដុះកូនឈេី​ឱ្យ​ច្រើន​លានដេីមក្នុង១ឆ្នាំ​ ដេីម្បី​ធ្វេី​ការចែក​ និងផ្ដល់ជូន​គ្រប់​រាជធានី​ ខេត្ត​ ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។

ម្យ៉ាង​វិញទៀត​ ឯកឧត្ដម​បណ្ឌិត​ បាន​ស្នេីសុំ​ឱ្យ​ប្រជាពលរដ្ឋ​ រស់នៅតាម​សហគមន៍​ ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន​ ដេីម្បី​ទប់​ស្កាត់​ និង​ការពារធនធាន​ធម្មជាតិ​ ព្រមទាំង​ចូលរួម​សំអាត​ និងកាត់បន្ថយការប្រេីប្រាស់ប្លាស្ទិកផងដែរ។














ប្រជាពលរដ្ឋមានការសាទរជាខ្លាំងចំពោះ ឯកឧត្តម សុខ លូអភិបាលនៃគណ:អភិបាលខេត្តបាត់ដំបងដែលបានអោយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយ លោក ផេង សិទ្ធអ្នកនាំពាក្យសាលាខេត្ត និងជាអភិបាលរងខេត្តចុះទៅពិនិត្យមើលទីតាំងភ្នំធិបតីដែលជាភ្នំប្រវត្តិសាស្រ្តមានអាយុកាលរាប់រយឆ្នាំមកហើយដែលកំពង់រង់ការបំផ្លិចបំផ្លាញពីអ្នកមានអំណាច និងជនឱកាសនិយមមួយក្តាប់តូច.....

ចំនួនអ្នកទស្សនា : Views





ខេត្តបាត់ដំបង៖ ដោយសារតែអំណាចទឹកលុយអាចឲ្យមនុស្សយើងផ្លាស់ប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯងហ៊ានបំពានទៅនិងផ្លូវច្បាប់ក៏មានដែរ។ ពោលគឺផ្តើមចេញពីរសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ដូចជា ភ្នំធិបតី គឺជាសម្បត្តិធនធានធម្មជាតិមានអាយុកាលរាប់រយឆ្នាំដែលបន្សល់ទុកពីដូនតាយើង ក្រោមការយកចិត្តទុកដាក់អភិរក្សរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប ហើយក៏ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បខេត្តបាត់ដំបង និងក្រោមការគ្រប់គ្រងរបស់ក្រសួងរ៉ែនិងថាមពល និងមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបង និងក្រោមការឃ្លាំមើលរបស់មន្ទីរបរិស្ថានខេត្តបាត់ដំបងក៏ដូចជាក្រសួងបរិស្ថានដែលមានឯកឧត្តមបណ្ឌិត អ៊ាង សុផាល្លែត ជារដ្ឋមន្ត្រីក្រសួងបរិស្ថានផងដែរ។

  ជាក់ស្តែងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៤ អង្គភាពសារព័ត៌មានយើងបានទទួលប្រភពព័ត៌មានពីប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរអត់លិឍបានផ្ដល់ព័ត៌មានមកអង្គភាពយើងក្រោយពីទទួលបានព័ត៌មានមួយនេះអង្គភាពសារព័ត៌មានយើងបានចុះទៅដល់ចំណុច ភ្នំធិបតី ស្ថិតនៅភូមិកន្តួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កំពុងរងនូវការជីកកាយ ឈួសឆាយរុករានទន្ទ្រានយកពីសំណាក់អ្នកមានលុយមានអំណាចមួយរូបដែលគេសង្ស័យថាមានការឃុបឃិត ប្រព្រឹត្តអំពើពុករលួយ.!ប្រសិនបើអាជ្ញាមូលដ្ឋាន ជំនាញស្ថាប័នពាក់ព័ន្ធនានា មិនមានវិធានការទប់ស្កាត់ទេច្បាស់ជា ភ្នំធិបតី និងក្លាយទៅជាដីឯកជនជាក់ជាមិនខានឡើយ។





 

   តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថាភ្នំធិបតី ដែលជាសម្បត្តិរបស់រដ្ឋនេះមានអាយុកាលរាប់រយឆ្នាំមកហើយដែលបន្សល់ទុកតាំងពីដូនតាមកម្លេះ ឥឡូវនេះត្រូវបានបុគ្គលអ្នកមានលុយមានអំណាចមួយរូបដែលគេស្គាល់ឈ្មោះ ឈឿន ម៉ាណែត បានយកគ្រឿងចក្រទៅធ្វើការឈូសឆាយរុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងដឹកអាចម៍ដីលក់ធ្វើអាជីវកម្ម ក្រោមលេស អាជ្ញាប័ណ្ណមួយសន្លឹក ដោយមិនខ្លាចញញើតមិនច្បាប់អ្វីបន្តិចសោះ។

  ប្រជាពលរដ្ឋរស់នៅក្នុងភូមិកន្តួត ឃុំធិបតី ម្នាក់និយាយក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះថា បានជាម្ចាស់គ្រឿងចក្រឈ្មោះ ឈឿន ម៉ាណែត ហ៊ានយកគ្រឿងចក្រ (អាអិច) ទៅជីកកាយ ឈូសឆាយរុករានទន្ទ្រានយកដីភ្នំធិបតី នេះបានគឺសង្ស័យមានការរៀបចំបើកភ្លើងខៀវពីលោកពី អ៊ាន មាឃ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបងទេដឹង ខណៈអាជ្ញាប័ណ្ណរបស់លោកសុំកន្លែងផ្សេង ប៉ុន្តែអាចដាក់គ្រឿងចក្រជីកខុសទីតាំងដែលបានស្នើសុំអាជ្ញាប័ណ្ណនោះ មិនតែប៉ុណ្ណោះនៅក្នុងអាជ្ញាប័ណ្ណតម្រូវឲ្យលោក ឈឿន ម៉ាណែត ត្រូវជីករណ្តៅទំហំមិនលើសពី០១ (មួយ) ហិកតា ជម្រៅមិនលើសពី០៥ (ប្រាំ) ម៉ែត្រ ហើយអាជ្ញាបណ្ណនេះ សម្រាប់តែគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋនេះ តែប៉ុណ្ណោះ តែលោក ឈឿន ម៉ាណែត អាចយកគ្រឿងចក្រមកជិះកាយ ឈូសឆាយ ភ្នំធិបតី ដែលជាសម្បត្តិធនធានរបស់រដ្ឋបន្សល់ទុកតាំងពីដូនតាមកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងដឹកសាច់ដីលក់ធ្វើអាជីវកម្ម ដោយមិនមានការទប់ស្កាត់ពីមន្ត្រីជំនាញទាំងនោះសោះ ត្រង់នេះហើយដែលប្រជាពលរដ្ឋដាក់ការសង្ស័យថា កន្ទេយធំបន្លំដេក មានការបើកភ្លើងខៀវពីលោកលោក អ៊ាន ឃាង ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបង។

គួររំលឹកផងដែរថាកាលពីកន្លងទៅឯកឧត្តម លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា ក្រសួងបានបញ្ឈប់ការចេញអាជ្ញាបណ្ណវាយថ្ម ចាប់ពីពេលនេះតទៅ ព្រោះចង់អភិរក្ស និងPou Noi:
អុញនោះ.!ភ្នំធិបតី ដែលជាសម្បត្តិធនធានរបស់រដ្ឋ ត្រូវបានបុគ្គលឈ្មោះ ឈឿន ម៉ាណែត ដាក់គ្រឿងចក្រជិះកាយយកអាចម៍ដីដឹកលក់ធ្វើអាជីវកម្ម អាជ្ញាធរ និងជំនាញហាក់គ្មានចំណាត់ការ សង្ស័យបានសើមមាត់សាម ក ហើយទេដឹង.!ស្ថិតនៅភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង..

ខេត្តបាត់ដំបង៖ ដោយសារតែអំណាចទឹកលុយអាចឲ្យមនុស្សយើងផ្លាស់ប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯងហ៊ានបំពានទៅនិងផ្លូវច្បាប់ក៏មានដែរ។ ពោលគឺផ្តើមចេញពីរសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ដូចជា ភ្នំធិបតី គឺជាសម្បត្តិធនធានធម្មជាតិមានអាយុកាលរាប់រយឆ្នាំដែលបន្សល់ទុកពីដូនតាយើង ក្រោមការយកចិត្តទុកដាក់អភិរក្សរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប ហើយក៏ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បខេត្តបាត់ដំបង និងក្រោមការគ្រប់គ្រងរបស់ក្រសួងរ៉ែនិងថាមពល និងមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបង និងក្រោមការឃ្លាំមើលរបស់មន្ទីរបរិស្ថានខេត្តបាត់ដំបងក៏ដូចជាក្រសួងបរិស្ថានដែលមានឯកឧត្តមបណ្ឌិត អ៊ាង សុផាល្លែត ជារដ្ឋមន្ត្រីក្រសួងបរិស្ថានផងដែរ។

  ជាក់ស្តែងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៤ អង្គភាពសារព័ត៌មានយើងបានទទួលប្រភពព័ត៌មានពីប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរអត់លិឍបានផ្ដល់ព័ត៌មានមកអង្គភាពយើងក្រោយពីទទួលបានព័ត៌មានមួយនេះអង្គភាពសារព័ត៌មានយើងបានចុះទៅដល់ចំណុច ភ្នំធិបតី ស្ថិតនៅភូមិកន្តួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កំពុងរងនូវការជីកកាយ ឈួសឆាយរុករានទន្ទ្រានយកពីសំណាក់អ្នកមានលុយមានអំណាចមួយរូបដែលគេសង្ស័យថាមានការឃុបឃិត ប្រព្រឹត្តអំពើពុករលួយ.!ប្រសិនបើអាជ្ញាមូលដ្ឋាន ជំនាញស្ថាប័នពាក់ព័ន្ធនានា មិនមានវិធានការទប់ស្កាត់ទេច្បាស់ជា ភ្នំធិបតី និងក្លាយទៅជាដីឯកជនជាក់ជាមិនខានឡើយ។

   តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថាភ្នំធិបតី ដែលជាសម្បត្តិរបស់រដ្ឋនេះមានអាយុកាលរាប់រយឆ្នាំមកហើយដែលបន្សល់ទុកតាំងពីដូនតាមកម្លេះ ឥឡូវនេះត្រូវបានបុគ្គលអ្នកមានលុយមានអំណាចមួយរូបដែលគេស្គាល់ឈ្មោះ ឈឿន ម៉ាណែត បានយកគ្រឿងចក្រទៅធ្វើការឈូសឆាយរុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងដឹកអាចម៍ដីលក់ធ្វើអាជីវកម្ម ក្រោមលេស អាជ្ញាប័ណ្ណមួយសន្លឹក ដោយមិនខ្លាចញញើតមិនច្បាប់អ្វីបន្តិចសោះ។

  ប្រជាពលរដ្ឋរស់នៅក្នុងភូមិកន្តួត ឃុំធិបតី ម្នាក់និយាយក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះថា បានជាម្ចាស់គ្រឿងចក្រឈ្មោះ ឈឿន ម៉ាណែត ហ៊ានយកគ្រឿងចក្រ (អាអិច) ទៅជីកកាយ ឈូសឆាយរុករានទន្ទ្រានយកដីភ្នំធិបតី នេះបានគឺសង្ស័យមានការរៀបចំបើកភ្លើងខៀវពីលោកពី អ៊ាន មាឃ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបងទេដឹង ខណៈអាជ្ញាប័ណ្ណរបស់លោកសុំកន្លែងផ្សេង ប៉ុន្តែអាចដាក់គ្រឿងចក្រជីកខុសទីតាំងដែលបានស្នើសុំអាជ្ញាប័ណ្ណនោះ មិនតែប៉ុណ្ណោះនៅក្នុងអាជ្ញាប័ណ្ណតម្រូវឲ្យលោក ឈឿន ម៉ាណែត ត្រូវជីករណ្តៅទំហំមិនលើសពី០១ (មួយ) ហិកតា ជម្រៅមិនលើសពី០៥ (ប្រាំ) ម៉ែត្រ ហើយអាជ្ញាបណ្ណនេះ សម្រាប់តែគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋនេះ តែប៉ុណ្ណោះ តែលោក ឈឿន ម៉ាណែត អាចយកគ្រឿងចក្រមកជិះកាយ ឈូសឆាយ ភ្នំធិបតី ដែលជាសម្បត្តិធនធានរបស់រដ្ឋបន្សល់ទុកតាំងពីដូនតាមកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងដឹកសាច់ដីលក់ធ្វើអាជីវកម្ម ដោយមិនមានការទប់ស្កាត់ពីមន្ត្រីជំនាញទាំងនោះសោះ ត្រង់នេះហើយដែលប្រជាពលរដ្ឋដាក់ការសង្ស័យថា កន្ទេយធំបន្លំដេក មានការបើកភ្លើងខៀវពីលោកលោក អ៊ាន ឃាង ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបង។

គួររំលឹកផងដែរថាកាលពីកន្លងទៅឯកឧត្តម លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា ក្រសួងបានបញ្ឈប់ការចេញអាជ្ញាបណ្ណវាយថ្ម ចាប់ពីពេលនេះតទៅ ព្រោះចង់អភិរក្ស និងមិនចង់ឃើញភ្នំទាំងអស់នៅក្នុងប្រទេសកម្ពុជា មានការរិចរិល និងកញ្ឆតទាំងអស់នោះទេ ព្រោះថា ភ្នំខ្លះមានតម្លៃប្រវិត្ដសាស្ដ្រ, ភ្នំខ្លះ មានតម្លៃវប្បធម៌, ភ្នំខ្លះ មានតម្លៃអេកូទេសចរណ៍ ឬមួយក៏ការលម្អ។

លោកបានបន្ថែមទៀតថា លោកបានបញ្ជាឲ្យអគ្គនាយកដ្ឋានធនធានរ៉ែ ធ្វើកិច្ចការជាមួយមន្ទីររ៉ែ និងថាមពល គ្រប់រាជធានី-ខេត្ដ ហើយអាចឈានទៅពិគ្រោះយោបល់ជាមួយមន្ទីរវប្បធម៌ និងទេសចរណ៍ ដើម្បីថែរក្សាភ្នំទាំងនោះ ដោយលោកបានលើកជាឧទាហរណ៍ថា «យើងមិនចង់បាត់ភ្នំនាងកង្រី ជាវាលទំនាបនោះទេ»។

បើយើងក្រឡេកមកមើល ភ្នំធិបតី ស្ថិតនៅភូមិកន្តួត ឃុំធិមតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯណេះវិញដែលជាសម្បត្តិធនធានធម្មជាតិមានអាយុកាលរាប់រយឆ្នាំដែលបន្សល់ទុកពីដូនតាយើង ក្រោមការយកចិត្តទុកដាក់អភិរក្សរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប ហើយក៏ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បខេត្តបាត់ដំបង និងក្រោមការគ្រប់គ្រងរបស់ក្រសួងរ៉ែនិងថាមពល និងមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបង និងក្រោមការឃ្លាំមើលរបស់មន្ទីរបរិស្ថានខេត្តបាត់ដំបងក៏ដូចក្រសួងបរិស្ថានដែលមានឯកឧត្តមបណ្ឌិត អ៊ាង សុផាល្លែត ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន យើងមើលឃើញមានគ្រឿងចក្រកំពុងតែជិះកាយដឹកអាចម៍ដីលក់ធ្វើអាជីវកម្មពីសំណាក់លោក ឈឿន ម៉ាណែត យ៉ាងអាណាធិបតេយ្យចំណែកឯមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបងបានរក្សាភាពឈ្ងៀមស្ងាត់ ឬមួយបានសើមមាត់សាមករអស់ហើយទេដឹង ទើបភ្នែកមើលមិនឃើញត្រចៀកស្ដាប់មិនឮអ្វីទាំងអស់។

ពាក់ព័ន្ធនិងការលើក

ឡើងខាងលើនេះ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងតាមលេខទូរសព្ទសុំការបកស្រាយពីលោក ឈឿន ម៉ាណែត ម្ចាស់គ្រឿងចក្រលោកបានប្រាប់ថាលោកគ្មានពេលបកស្រាយទេកំពុងជាប់រវល់។

ដោយឡែកលោក អ៊ាន ឃាង ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបងបានឱ្យដឹងតាមប្រព័ន្ធវាស់ស្អាត បើជីកកាយយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន នោះបងប្តឹង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបាន។សូមអរគុណ

  លោកបានបន្ថែមទៀតថា តែបើគាត់ជីកមានអាជ្ញាបណ្ណ និងការឯកភាពពី មន្ទីរ បរិស្ថាន និងអាជ្ញាធរស្រុក យកអភិវឌ្ឍន៍ ផ្លូវក្នុងស្រុក និងជាពិសេសគាត់បង់សួយសារជូនរដ្ឋ តាមច្បាប់រ៉ែនៃ ព្រះរាជាណាចក្រកម្ពុជានោះ គាត់មិនខុសទេ។

  អង្គភាពយើងបានតបទៅលោក បើយោងទៅតាមអាជ្ញាប័ណ្ណរបស់គាត់គឺបម្រើការគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងជីកកាយដីដែលចាប់ពី ទំហំមួយហិចតា ជម្រៅមិនក្រោមពី ៥ម៉ែត្រ តែលោក ឈឿន ម៉ាណែត យកគ្រឿងចក្រទៅកាយភ្នំធិបតី ដែល ជាសម្បត្តិរបស់រដ្ឋ ដឹកអាចម៍ដីចេញទៅលក់ធ្វើអាជីវកម្មទៅវិញ។

  លោក អ៊ាន ឃាង ប្រាប់ថា បើមិនឲ្យកាយដីក្រហមភ្នំធ្វើផ្លូវ តើទៅយកដីក្រហមមក ពីណា ដើម្បីអភិវឌ្ឍន៍ គេមានការថ្លឹងថ្លែង ចង់បានផ្លូវ ត្រូវ អស់ភ្នំ បងយក មួយណា?ចឹងបានគេមានការកំណត់ ឲ្យធ្វើតែផ្លូវប៉ុណ្ណោះ ។បើលក់ក្រៅពីធ្វើផ្លូវត្រូវពិន័យនិង ដកហូតអាជ្ញាបណ្ណ។

  ចំណែកឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់បង អ្នកសារព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូនលោកតាមប្រព័ន្ធតេឡេក្រាមពាក់ព័ន្ធនឹងឈ្មោះ ឈឿន ម៉ាណែត ដាក់គ្រឿងចក្រជិះកាយភ្នំធិបតីនេះលោកបានឲ្យដឹងថាករណីនេះលោកមិនបានទទួលព័ត៌មាននោះទេ.ចាំខ្ញុំពិនិត្យមើល អរគុណ។

  អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់នៅចំណុចខាងលើទាន់ពេលវេលាផងដែរនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញរបៀបនេះនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕និងថាមពល គ្រប់រាជធានី-ខេត្ដ ហើយអាចឈានទៅពិគ្រោះយោបល់ជាមួយមន្ទីរវប្បធម៌ និងទេសចរណ៍ ដើម្បីថែរក្សាភ្នំទាំងនោះ ដោយលោកបានលើកជាឧទាហរណ៍ថា «យើងមិនចង់បាត់ភ្នំនាងកង្រី ជាវាលទំនាបនោះទេ»។

បើយើងក្រឡេកមកមើល ភ្នំធិបតី ស្ថិតនៅភូមិកន្តួត ឃុំធិមតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯណេះវិញដែលជាសម្បត្តិធនធានធម្មជាតិមានអាយុកាលរាប់រយឆ្នាំដែលបន្សល់ទុកពីដូនតាយើង ក្រោមការយកចិត្តទុកដាក់អភិរក្សរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប ហើយក៏ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បខេត្តបាត់ដំបង និងក្រោមការគ្រប់គ្រងរបស់ក្រសួងរ៉ែនិងថាមពល និងមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបង និងក្រោមការឃ្លាំមើលរបស់មន្ទីរបរិស្ថានខេត្តបាត់ដំបងក៏ដូចក្រសួងបរិស្ថានដែលមានឯកឧត្តមបណ្ឌិត អ៊ាង សុផាល្លែត ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន យើងមើលឃើញមានគ្រឿងចក្រកំពុងតែជិះកាយដឹកអាចម៍ដីលក់ធ្វើអាជីវកម្មពីសំណាក់លោក ឈឿន ម៉ាណែត យ៉ាងអាណាធិបតេយ្យចំណែកឯមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបងបានរក្សាភាពឈ្ងៀមស្ងាត់ ឬមួយបានសើមមាត់សាមករអស់ហើយទេដឹង ទើបភ្នែកមើលមិនឃើញត្រចៀកស្ដាប់មិនឮអ្វីទាំងអស់។

ពាក់ព័ន្ធនិងការលើក

ឡើងខាងលើនេះ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងតាមលេខទូរសព្ទសុំការបកស្រាយពីលោក ឈឿន ម៉ាណែត ម្ចាស់គ្រឿងចក្រលោកបានប្រាប់ថាលោកគ្មានពេលបកស្រាយទេកំពុងជាប់រវល់។

ដោយឡែកលោក អ៊ាន ឃាង ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបងបានឱ្យដឹងតាមប្រព័ន្ធវាស់ស្អាត បើជីកកាយយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន នោះបងប្តឹង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបាន។សូមអរគុណ

  លោកបានបន្ថែមទៀតថា តែបើគាត់ជីកមានអាជ្ញាបណ្ណ និងការឯកភាពពី មន្ទីរ បរិស្ថាន និងអាជ្ញាធរស្រុក យកអភិវឌ្ឍន៍ ផ្លូវក្នុងស្រុក និងជាពិសេសគាត់បង់សួយសារជូនរដ្ឋ តាមច្បាប់រ៉ែនៃ ព្រះរាជាណាចក្រកម្ពុជានោះ គាត់មិនខុសទេ។

  អង្គភាពយើងបានតបទៅលោក បើយោងទៅតាមអាជ្ញាប័ណ្ណរបស់គាត់គឺបម្រើការគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងជីកកាយដីដែលចាប់ពី ទំហំមួយហិចតា ជម្រៅមិនក្រោមពី ៥ម៉ែត្រ តែលោក ឈឿន ម៉ាណែត យកគ្រឿងចក្រទៅកាយភ្នំធិបតី ដែល ជាសម្បត្តិរបស់រដ្ឋ ដឹកអាចម៍ដីចេញទៅលក់ធ្វើអាជីវកម្មទៅវិញ។

  លោក អ៊ាន ឃាង ប្រាប់ថា បើមិនឲ្យកាយដីក្រហមភ្នំធ្វើផ្លូវ តើទៅយកដីក្រហមមក ពីណា ដើម្បីអភិវឌ្ឍន៍ គេមានការថ្លឹងថ្លែង ចង់បានផ្លូវ ត្រូវ អស់ភ្នំ បងយក មួយណា?ចឹងបានគេមានការកំណត់ ឲ្យធ្វើតែផ្លូវប៉ុណ្ណោះ ។បើលក់ក្រៅពីធ្វើផ្លូវត្រូវពិន័យនិង ដកហូតអាជ្ញាបណ្ណ។

  ចំណែកឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់បង អ្នកសារព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូនលោកតាមប្រព័ន្ធតេឡេក្រាមពាក់ព័ន្ធនឹងឈ្មោះ ឈឿន ម៉ាណែត ដាក់គ្រឿងចក្រជិះកាយភ្នំធិបតីនេះលោកបានឲ្យដឹងថាករណីនេះលោកមិនបានទទួលព័ត៌មាននោះទេ.ចាំខ្ញុំពិនិត្យមើល អរគុណ។

  អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់នៅចំណុចខាងលើទាន់ពេលវេលាផងដែរនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញរបៀបនេះនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ និងសូមតាមដានយ៉ាងយកចិត្តទុក្ខដាក់ជាបន្តទៀតក្រោយពីគណ:កម្មការថ្នាក់ខេត្តបាត់ដំបងដែលបានចុះដល់ទីតាំងខាងលើ និងមានចំណាត់ការយ៉ាងណាបន្តចំពោះបុគ្គលដែលបំពានច្បាប់ខាងលើនោះ ?សូមអរគុណ៕






លោកជី គឹមហៃអភិបាលស្រុកស្អាង និងមន្ត្រី ៣រូបទៀត ត្រូវបានពលរដ្ឋប្ដឹង ទៅក្រសួងនិងស្ថាប័នកំពូលៗចំនួន ៥ ជុំវិញករណីរឿទឹកប្រាក់ ជាង៤០០០០ដុល្លារ..

ចំនួនអ្នកទស្សនា : Views






លោកជី គឹមហៃ អភិបាលស្រុកស្អាង និងមន្ត្រីសាលាស្រុកស្អាង ចំនួន ៣រូបទៀត  ត្រូវបានប្រជាពលរដ្ឋម្នាក់បានប្ដឹងទៅស្ថាប័ន អង្គភាពកំពូលៗចំនួន៥ ពាក់ព័ន្ធរឿងយកប្រាក់ជាង បួនម៉ឺនដុល្លារ កាលពីកំឡុងឆ្នាំ ២០២២ ជាថ្នូរលើសាហុយវាស់វែងដី។
បើតាមលោក រដ្ឋតារា បានប្រាប់អង្គភាពសារព័ត៌មានយើងថា តាមពាក្យបណ្ដឹង ដែលរូបលោកបានប្ដឹងនោះមានឈ្មោះ ទី១ ឈ្មោះ ជី គឹមហៃ មានតួនាទី ជាអភិបាលស្រុកស្អាង ទី២ ឈ្មោះ អេង វណ្ណឌី មានតួនាទី ជាអភិបាលរងស្រុកស្អាង ទី៣ឈ្មោះ ម៉ែន សាមិត្ត ជាមន្ត្រីការិយាល័យរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងភូមិបាលស្រុកស្អាង និង ទី៤ឈ្មោះ វ៉ន ចេក ជាមន្ត្រីការិយាល័យរៀបចំដែនដីនគររូបនីកម្ម និងសំណង់និងភូមិបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកបានបន្ដប្រាប់ទៀតថា  លោកបានដាក់ពាក្យប្ដឹងចូលស្ថាប័ន ចំនួន ៥ ដើម្បីស្នើសុំអន្តរាគមន៍រកយុត្តិធម៌ជូនរូបលោក មានដូចជា÷ ស្ថាប័ន អង្គភាពប្រឆាំងអំពើពុករលួយ  ក្រសួងមហាផ្ទៃ  ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ ស្ថាប័ន អយ្យការសាលាដំបូងខេត្តកណ្តាល និងសាលាខេត្តកណ្ដាល ផងដែរ។ 

បើយោងតាមពាក្យបណ្ដឹងកាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២៩២៤ ដែលបានបណ្ដឹងដាក់ចូលទៅស្ថាប័នកំពូលទាំង ៥នោះ គឺបានគោរពជូន  ទី១ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ  ទី២ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ទី៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីកម្មនិងសំណង់  ទី៤ ឯកឧត្តមព្រះរាជ្ញា នៃអយ្យការសាលាដំបូងខេត្តកណ្តាល និងទី៥ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ។

លិខិតបណ្ដឹងរបស់លោក  រដ្ឋតារា ដែលបានដាក់បណ្ដឹង ស្វែងរកកិច្ចអន្តរាគមន៍ និងរកយុត្តិធម៌ ទៅស្ថាប័នកំពូលៗទាំង ៥នោះ គឺបានធ្វើឡើង ដោយយោងលើ មាត្រា ៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយនិងបទ វីតិក្រម មាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តិកាលពីឆ្នាំ ២០២២  នៅចំណុចខេត្តកណ្ដាល។

ដែលមានដំណើរអង្គហេតុថា កាលពីកំឡុងឆ្នាំ ២០១៨ ខ្ញុំបាទបានទិញដីមួយកន្លែងទំហំប្រហែលជាង ៥០ ហិចតាស្ថិតនៅភូមិរការក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល  ក្រោយពេលដែលខ្ញុំបានទិញរួចរាល់។ ខ្ញុំបាទស្នើសុំចុះបញ្ជីនៅរដ្ឋបាលស្រុកស្អាង នៅក្នុងឆ្នាំ ២០២២ ហើយខ្ញុំបាទក៏បានទៅជួបអភិបាលស្រុក ដើម្បីស្នើសុំគាត់ឲ្យធ្វើការវាស់វែងទៅលើដីដែលខ្ញុំបាទបានទិញនៅពេលខ្ញុំបានជួបឈ្មោះ ជី គឹមហៃ ឈ្មោះនេះបានទាមទារប្រាក់ពីខ្ញុំ ដោយប្រើពាក្យថា យកប្រាក់ជាសាហុយដើម្បីធ្វើការវាស់វែងដោយបានទាមទារប្រាក់ពីខ្ញុំបាទសរុបចំនួន ៤៨,០០០ ដុល្លារ ហើយខ្ញុំបាទបានបាញ់លុយតាមប្រតិបត្តិការធនាគារ ABA  តែចំនួន ១៨១០០ ដុល្លារ និងប្រាក់សុទ្ធចំនួន ២៩៩០០ ដុល្លារ ខ្ញុំបាទសូមបញ្ជាក់ថា ជំហានទី១ គឺបានទាមទារប្រាក់ពីខ្ញុំបាទចំនួន ១០០០ ដុល្លារ ដោយឈ្មោះជី គឹមហៃ ជាអ្នកយកប្រាក់ផ្ទាល់ពីខ្ញុំបាទ និងជូនកាលក្រុមការងារស្រុករបស់ឈ្មោះជី គឹមហៃ មានឈ្មោះ អេង វណ្ណឌី ជាអភិបាលរងស្រុកជាអ្នកយក ហើយជួនកាលឈ្មោះ ម៉ែន សាមិត្ត ជាអនុប្រធានភូមិបាល ជាអ្នកយក ។  បន្ទាប់ពីយកប្រាក់នេះរួចក្រុមការងារស្រុករបស់ ឈ្មោះ ជី គឹមហៃ គឺមិនបានធ្វើអ្វីទាំងអស់គ្រាន់តែវាស់ហើយចោល ។

នៅក្នុងឆ្នាំ ២០២៣ មានក្រុមវាស់វែងជាប្រព័ន្ធចុះទៅធ្វើ ខ្ញុំបាទក៏សម្រេចឲ្យក្រុមវាស់វែងជាប្រព័ន្ធនោះធ្វើការវាស់វែង ប៉ុន្តែអ្វីដែលជាផលលំបាកនោះគឺក្នុងមួយក្បាលដីគឺមានមនុស្សចំនួន ៤ ទៅ ៥នាក់ស្ថិតនៅលើក្បាលដីតែមួយដោយហេតុថា÷ ឈ្មោះ ជី គឹមហៃ បានបង្កើតជាក្រុមការងារហើយបញ្ជាឲឈ្មោះ វ៉ន ចេក បង្កើតបទល្មើសធ្វើការវាស់វែងឲ្យត្រួតគ្នា និងវាស់ហើយចេញបង្កាន់ដៃលេខក្បាលដី ។

ឈ្មោះជី គឹមហៃ មិនបានយកមន្ត្រីដែលមានសមត្ថកិច្ចក្នុងស្រុកស្អាងនោះទេគឺយកមន្ត្រីផ្សេងមកពីស្រុកអង្គស្នូលមានឈ្មោះ វ៉ន ចេក នោះយកមកវាស់ដីស្ថិតក្នុងស្រុកស្អាងដោយឲ្យវាស់ដីគឺមួយកន្លែងធ្វើឲ្យជាន់បីទៅបួនម្ចាស់ដី  និងបានចេញក្បាលដីជាច្រើនដើម្បីទុកលទ្ធភាពនៅពេលដែលវាស់អត់កើត ឈ្មោះ ជី គឹមហៃ  ហើយអ្នកពាក់ព័ន្ធអស់នោះមកធ្វើការដោះស្រាយដែលជាចំណុចគាបរកប្រាក់ពីភាគីមួយៗ ។ ការដែលឈ្មោះ វ៉ន ចេក ចេញលេខក្បាលដី ក្នុងមួយកន្លែងៗ ដោយមួយប្លង់ៗ គឺមានលេខក្បាលដីច្រើន ដោយក្រុមនេះបង្កើតឲ្យមានបទល្មើស និងភាពស្មុគស្មាញបង្កឲ្យមានទំនាស់រវាងភាគីក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ក្រុមខ្លួន ។
ជាក់ស្ដែងឈ្មោះទាំងបួននាក់ខាងលើបានទារប្រាក់ពីខ្ញុំនឹងយកប្រាក់ពីខ្ញុំបាទអស់ជាង ៤៨,០០០ ដុល្លារ (បួនម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) គឺមិនបានធ្វើទៅតាមអំណាច និងសមត្ថកិច្ចដែលខ្លួនមាននោះទេ។ អ្នកទាំងបួនបានដឹងហើយថា អ្វីដែលខ្លួនមិនត្រូវទាមទារតែបុគ្គលទាំងបួននាក់នេះបានទាមទាររហូតពីខ្ញុំដែលច្បាប់បានកំណត់  ហើយទង្វើរបស់បុគ្គលទាំងបួននាក់នេះគឺបានធ្វើឲ្យខូចផលប្រយោជន៍របស់ខ្ញុំបាទ។ 

បទល្មើសខាងលើបណ្ដាលឲ្យខ្ញុំបាទខាតបង់ប្រាក់អស់ ៤៨,០០០ ដុល្លារ (បួនម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) នឹងត្រូវខាតបង់ឡើងចុះដើម្បីដោះស្រាយដីខាងលើជាញឹកញាប់ ។
  អាស្រ័យដូចបានជម្រាបជូនខាងលើនេះសូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  មេត្តាពិនិត្យហ្នឹងសម្រេចចាត់វិធានការតាមផ្លូវច្បាប់ជូនរូបខ្ញុំបាទដោយក្តីអនុគ្រោះ។
  សូមឯកឧត្តមឧបនាយករដ្ឋមន្ត្រីមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ។

ជុំវិញការណីខាងលើនេះ អង្គភាពយើងខ្ញុំពុំអាចស្នើសុំការបំភ្លឺពីលោក ជី គឹមហៃ  អភិបាល នៃគណៈអភិបាលស្រុកស្អាង និងគ្នីគ្នា របស់លោក ជី គឹមហៃ បាននោះទេ ព្រោះគ្មានលេខទំនាក់ទំនង។

អង្គភាពយើងខ្ញុំ រង់ចាំការបំភ្លឺ ពីគ្រប់ភាគី រាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន នៅកម្ពុជា ។គ្រុបព័ត៌មានសាមគ្គីថ្មី