គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្ដម​បណ្ឌិត​ សុខ​ ប្រសិទ្ធ​ អនុញ្ញាត​ឱ្យ​លោក​បណ្ឌិត​ ហោ​ គន្ធា​ ចូល​ជួបពិភាក្សា​ការងារ

ចំនួនអ្នកទស្សនា : Views

 



ភ្នំពេញ​៖​ នៅក្រសួងព័ត៌មាន​  នារសៀល​ថ្ងៃ​ចន្ទ​ ទី២៤​ ខែមិថុនា​ ២០២៤​ ឯកឧត្ដម​បណ្ឌិត​ សុខ​ ប្រសិទ្ធ​ រដ្ឋលេខាធិការ​ ក្រសួង​ព័ត៌មាន​ បាន​អនុញ្ញាត​ឱ្យ​ លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​លោក​បណ្ឌិត​ ឃីម​ រដ្ឋា​ អនុប្រធាន​ ចូលជួប​សួរសុខទុក្ខ​ និង​ពិភាក្សា​ការងារ​ ជុំវិញ​ករណី​បងប្អូន​ អ្នកសារព័ត៌មាន​មាន​បញ្ហា​ នៅខេត្ត​មណ្ឌលគីរី​។

ឯកឧត្ដម​បណ្ឌិត​ បានធ្វើ​ការណែនាំ​ និង​បង្ហាញ​ពីប្រភព​បញ្ហា​ ក៏ដូចជា​ដំណោះស្រាយ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ ដែលបាន​ជួបបញ្ហា​ និង​បងប្អូន​អ្នកសារព័ត៌មាន​ទូទៅ​ ក្នុងន័យ​អប់រំ​ និង​ដេីម្បី​ការពារ​សុវត្ថិភាព​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ពេលចុះអនុវត្ដការងារ​ ព្រម​ទាំង​កេីនរំលឹកផងដែរថា​ សូម​ឱ្យ​បងប្អូន​គោរព​ឱ្យ​បាន​នូវ​ក្រមសីលធម៌​ វិជ្ជាជីវៈ​។

ឯកឧត្ដម​បណ្ឌិត​ បានបន្ដទៀតថា​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ តែងតែយកចិត្ដទុកដាក់​ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​គ្រប់​ៗគ្នា​ និង​ធ្វើ​យ៉ាងណា​លេីក​កម្ពស់​វិស័យ​សារព័ត៌​មាន​នៅកម្ពុជា​ ឱ្យ​មាន​ភាពរីកចំរេីន​ ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​ និង​ចីរភាព​។

ក្រោយ​ពី​ទទួលបាន​ការ​ចង្អុលបង្ហាញ​ លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ សូម​កោតសរសើរ​ និងគោរព​អរគុណ​ជាអណែក​ ចំពោះ​ ឯកឧត្តម​បណ្ឌិត​ សុខ​ ប្រសិទ្ធ​ រដ្ឋលេខាធិការ​ និង​ជា​ពិសេស​ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ក្នុង​គិតគូរ​ និងយកចិត្ដ​ទុកដាក់​បំផុត​ មកលេីបងប្អូន​អ្នក​ព័ត៌មាន​ ទាំង​ជាតិ​ និង​អន្ដរជាតិ​។

មុន​នឹង​បញ្ចប់​ ឯកឧត្ដម​បណ្ឌិត​ បាន​អនុញ្ញាត​ថតរូប​អនុស្សាវរីយ៍​ផងដែរ។




ល្បីខ្លាំងលោក គង់ មង្គល ប្រធានសហគមន៍បឹងជ្រាវចាស់ ដាក់គ្រឿងចក្រ ឈូសឆាយរំលោភយកដីព្រៃលិចទឹកតំបន់៣ (តំបន់ហាមឃាត់)ធ្វើជាកម្មសិទ្ធិឯកជនទុកលក់ខ្ទង់លានដុល្លារ តើអាជ្ញាធរនិងជំនាញណាខ្លះបានដឹង និងមានវិធានការទប់ស្កាត់?

ចំនួនអ្នកទស្សនា : Views






ខេត្តសៀមរាប៖  តើពិតឬទេ? ដែលបងប្អូនប្រជាពលរដ្ឋ និងបណ្តាញសង្គមមួយចំនួនធ្លាប់ល្បីខ្លាំងហើយថា លោក គង់ មង្គល ជាប្រធានសហគមន៍បឹងជ្រាវចាស់ ដែលសម្បូរទៅដោយរឿងអាស្រូវ ល្បីឈ្មោះខាងដើរឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងរំលោភឈូសឆាយយកដីព្រៃលិចទឹកក្នុងតំបន់៣ (តំបន់ហាមឃាត់) ស្ថិតនៅក្នុងខេត្តសៀមរាប ហើយមានបណ្ដាញសារព័ត៌មានជាង១០អង្គភាពបាននាំគ្នាធ្វើសេចក្តីបំភ្លឺថាដីដែលលោក គង់ មង្គល បានធ្វើការឈូសឆាយនោះមានទំហំ៧៧ហិកតា ដែលជាកម្មសិទ្ធិឯកជនរបស់លោក គង់ មង្គល ជាដីដែលកាន់កាប់អាស្រ័យផងតាំងពីឆ្នាំ១៩៩២ របស់បុគ្គលដែលសំបូរទៅដោយរឿងអាស្រូវប្រចាំខេត្តសៀមរាបនោះ។

  សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅក្រុមការងារអ្នកសារព័ត៌មានយើងបានចុះផ្តិតយករូបភាពសកម្មភាពជនឆ្លៀតឱកាសដាក់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកនៅក្នុងតំបន់៣ ចំណុចទំនប់៧៨ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប យ៉ាងអនាធិបតេយ្យរាប់រយហិកតា ទោះជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការក្ដៅគគុក និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយ នេះបើតាមប្រភពពីពលរដ្ឋបានបង្ហើបថាដីដែលធ្វើការឈូសឆាយនោះជាដីកម្មសិទ្ធិឯកជនរបស់លោក គង់ មង្គល មានចំនួន៧៧ហិកតា តែពួកគាត់ឆ្ងល់ថាហេតុអ្វីបានជាស្ថិតនៅក្នុងបង្គោលតំបន់៣(តំបន់ហាមឃាត់)ទៅវិញ តើលោក គង់ មង្គល មានអំណាចធំប៉ុណ្ណា?។

ប្រភពបានបង្ហើបទៀតថា ការឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់ខាងលើ គឺគ្រោងឈូសឆាយរាប់រយហិកតាបន្ថែមទៀត ដើម្បីយកដីព្រៃតំបន់៣នេះលក់ ពីបុគ្គលអ្នកមានលុយមានអំណាចមួយចំនួន ដោយយកលេសថាមាន លិខិតកាន់កាប់ស្របច្បាប់ចំនួន ៧៧ហិកតា របស់ឈ្មោះ គង់ មង្គល នេះជាល្បិចកន្ទេរធំបន្លំដេក មានឱកាសគឺត្របាក់តែម្ដង។

  ប្រជាពលរដ្ឋហាក់អស់ជំនឿ លើមន្ដ្រីអជ្ញាធរក្នុងមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ចំពោះចំណាត់ការទប់ស្កាត់ និងអភិរក្សដីព្រៃលិចទឹក ដែលជាសម្បត្ដិរបស់រដ្ឋ ក្នុងបង្កបង្កើនផលនេសាទ ទុកបម្រុងសម្រាប់ជីវភាពប្រជាពលរដ្ឋក្នុងទឹកដីខេត្ដសៀមរាប។

  ប្រជាពរលដ្ឋម្នាក់និយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា ជនខិលខូចមួយក្ដាប់តូច និងអ្នកមានអំណាចមួយចំនួនតូច ប្រើល្បិចខ្ពស់ ដីមួយចំអាម ច្បាមយក ១ហិកតា ដី៧៧ហិកតា ឈូសយករាប់រយហិកតា ហើយពោលថា ឱ្យតែដីដែលគេឈូសឆាយនោះ សុទ្ធតែមានច្បាប់ហើយ កុំចំបាច់ឆ្ងល់អី នៅឱ្យស្ងៀមទៅកុំខ្វល់។

  ជុំវិញការលើកឡើងខាងលើនេះដែរអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅកាន់លោកគង់ មង្គល តាមលេខទូរស័ព្ទដើម្បីសុំការបកស្រាយបំភ្លឺបន្ថែមតែទូរស័ព្ទមិនអាចទាក់ទងបាន និងបានព្យាយាមផ្ញើសារតាមប្រព័ន្ធតេឡេក្រាមទៅលោកដែរតែមិនឃើញលោកចូលមើល។

  បើយោតាមកំណត់ហេតុចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ស្តីពីការចុះជួបជុំពិនិត្យស្ថានភាពទន្ទ្រាន និងភ្លើងឆេះព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប របស់ឯកឧត្តម សរ គឹមសាន្ត អគ្គ លេខាធិការនៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសនៃអាជ្ញាធរទន្លេសាប ការចុះជួបជុំពិនិត្យ ស្ថានភាពទន្ទ្រាន និងភ្លើងឆេះព្រៃលិចទឹកស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមាន កិច្ចសហការចូលរួមពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ស្នងការនគរបាលខេត្ត អភិបាលរងក្រុង ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរបរិស្ថាន ការិយាល័យ ភូមិបាលស្រុក ដែលមានសមាសភាពចូលរួមសរុប ចំនួន ២៤នាក់ ដូចមានជូនភ្ជាប់នូវបញ្ជីវត្តមាន ។

ទិដ្ឋភាពទូទៅ នៃកិច្ចប្រជុំដោះស្រាយ បាននាំគ្នាពិនិត្យមើលដល់ទីតាំងជាក់ ស្តែងដែលដល់តំបន់ឈូសឆាយនៅតំបន់២ និងករណីការឆេះព្រៃនៅតំបន់ជាក់ស្តែងនៅតំបន់ព្រំសង្កាត់ជ្រាវជា មួយឃុំកណ្តែក ។

កិច្ចប្រជុំបានលើកយកបាតុភាពនេះយកមកពិភាក្សានៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១. ចុះពិនិត្យជាក់ស្តែងដោយមិនមានការទន្ទ្រានដីថ្មីនៅតំបន់ ៣ ទេ ប៉ុន្តែមានការឈូសឆាយនៅក្នុង តំបន់២ ដែលបានកាត់ឆ្កៀល

២. ចំណុចដែលមានការទន្ទ្រានដីថ្មីចំនួន ២៣.៨៣ ហិកតា នៅក្នុងតំបន់៣ ដែលបញ្ជាក់ដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (លិខិតលេខ១១៧៧ ដនស/ខុទ្ទកាល័យ ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤) វាជាដីបាតបឹងចាស់នោះទេ

៣.ពិតជាមានស្លាកស្នាមភ្លើងឆេះព្រៃពិតប្រាកដមែនដែលស្ថិតនៅព្រំប្រទល់សង្កាត់ជ្រាវ ជិតឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រុងសៀមរាប

  ៤. ស្នើអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ការកាប់ទន្ទ្រានថ្មី បង្កាកុំឱ្យភ្លើងឆេះព្រៃ និងពង្រឹងការអនុវត្ត អនុក្រឹត្យលេខ ០៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០

២៣។កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោងដប់មួយ និងសាម

សិប នាថ្ងៃខែឆ្នាំដដែល ប្រកបដោយការយកចិត្ត ទុកដាក់ និងទទួលខុសត្រូវខ្ពស់ ។

  ចម្ងល់ប្រជាពលរដ្ឋក៏ដូចជាមហាជនបានលើកឡើងថាក្រុមការងារមន្ត្រីបច្ចេកទេសនៃអាជ្ញាធរទន្លេសាប ការចុះជួបជុំពិនិត្យ ស្ថានភាពទន្ទ្រាន និងភ្លើងឆេះព្រៃលិចទឹកស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមិនបានបញ្ជាក់ថាទីតាំងដីព្រៃលិចទឹកដែលស្ថិតនៅក្នុងបង្គោលតំបន់ ៣(តំបន់ហាមឃាត់)ដែលលោក គង់ មង្គល ប្រធានសហគមន៍បឹងជ្រាវចាស់យកគ្រឿងចក្រទៅឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិដោយយកឡះថាមាន លិខិតកាន់កាប់ស្របច្បាប់ចំនួន ៧៧ហិកតា ស្ថិតនៅត្រង់ចំណុចណាឲ្យពិតប្រាកដនិងមិនបានកំណត់ឲ្យជាក់លាក់ណាមួយនោះទេ.នេះបើយោងទៅតាមកំណត់ហេតុក៏ដូចជាចម្ងល់របស់ប្រជាពលរដ្ឋនឹងមហាជន។

  មតិមហាជនមានចង្ងល់ថាប្រសិនបើការចុះកាត់ឆ្វៀលនោះជូនប្រជាពលរដ្ឋមែន?ថាតើប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងនោះនៅឯណា ?ហើយប្រសិនបើដីដែលអាស្រ័យផលមែនហេតុអ្វីមកធ្វើការឈូសឆាយក្នុងបង្គោលតំបន់បី ដីព្រៃលិចទឹកទៅវិញ ? ដីក្នុងតំបន់ខាងលើនោះតាំងពីដូនតាមកហើយជាដីព្រៃលិចទឹក៕

ជុំវិញក្រោយពីអន្តរក្រសួងបានធ្វើការចុះដល់ទីតាំងខាងលើនឹងមានកំណត់ហេតុដែលបានចុះដោយអន្តរក្រសួងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះក្រុមការងារនៃការចុះអង្កេតនូវអង្គហេតុខាងលើបានលួចខ្សិបប្រាប់ដល់ក្រុមការងារយើងថាកំពុងធ្វើការស៊ើបអង្កេតជាបន្តទៀតលើករណីដី៧៧ហិកតា ដែលមានប្រភពពីបណ្តាញព័ត៍មានថា និងមានឯកសារច្បាស់ៗថាជាដីស្របច្បាប់របស់លោក គង់ មង្កល ដែលលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ជាអ្នកធ្វើការអះអាងក្តែងៗតាមបណ្តាញសង្គមព័ត៍មានថាបុគ្គលឈ្មោះ គង់ មង្គល់ បានអាស្រ័យផលតាំងពីឆ្នាំ១៩៩២.ហើយនិងរង់ចាំបំភ្លឺនៅពេលក្រោយ។

  ប្រជាពលរដ្ឋសូមធ្វើការសំណូមពរដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមន្រ្តីជំនាញ និង អាជ្ញាធរអន្តរក្រសួងព្រមទាំងអជ្ញាធរខេត្ដសៀមរាប ជួយដាក់ការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ផងទាន  ! ដើម្បីធានាអោយបាន នូវការថែរក្សាការពារដីព្រៃលិចទឹកតំបន់បីអោយមានប្រសិទ្ធភាពផង! ដើម្បីជាប្រយោជន៍ ដល់សង្គមជាតិ ស្របទៅតាមយុទ្ធសាស្រ្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។

  អង្គភាពសារព័ត៌មាន យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ.!!!













អតិថជន របស់ស្រាបៀរកម្ពុជា កើតទុក្ខមិនសុខចិត្ដ ខណៈត្រូវរង្វាន់ឡាន តែបានទូរសព្ទដៃ

ចំនួនអ្នកទស្សនា : Views

 



ព្រៃវែង៖ អតិថិជន ប្ដីប្រពន្ធពីរនាក់ រស់នៅឃ្មុំកោះរការ ស្រុកពាមជរ ខេត្ដព្រៃវែង បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំ ជុំវិញការមិនសុខចិត្ដចំពោះក្រុមហ៊ុន ស្រាបៀរកម្ពុជា ខណៈដែលរូបគាត់ត្រូវរង្វាន់ឡាន តាមរយៈការចាប់ឆ្នោត បែរជាបុគ្គលិករបស់ក្រុមហ៊ុន បើកឱ្យជាទូរសព្ទទៅវិញ ប៉ុន្ដែរូបគាត់មិនព្រមទទួល។

សូមបញ្ជាក់ផងដែរថា អ្នកដែលត្រូវរង្វាន់តាមរយៈការចាប់ឆ្នោត មានឈ្មោះ វ៉ា ង៉ុយ ជាប្ដី និង តុង ស្រៀង ជាប្រពន្ធ អ្នកទាំងពីរបានរៀបរាប់ដូច្នេះថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ពួកគាត់ទាំងពីរបានទិញស្រាបៀរកម្ពុជា ចំនួន ១៣២កេស ដើម្បីធ្វើពិធីឡើងគេហដ្ឋាន  បន្ទាប់ពីបានបញ្ជាទិញ ខាងតំណាងក្រុមហ៊ុន ជាបុគ្គលិកបានដឹកជញ្ជូនស្រាបៀរនោះ ទៅដល់គេហដ្ឋានរបស់ពួកគាត់ បុគ្គលិកផ្នែកលក់បានប្រាប់ថា  ក្រុមហ៊ុននឹងផ្ដល់សន្លឹកឆ្នោតចំនួន ២សន្លឹក ដើម្បីចាប់យករង្វាន់មានដូចជារថយន្ដ និងរង្វាន់ជាច្រើនទៀតជាការលើកទឹកចិត្ដអតិថិជន ហើយបុគ្គលិករូបនោះ ក៏បានជួយសរសរបំពេញឈ្មោះ តាមលក្ខខ័ណ្ឌលើកន្ទុយឆ្នោត ជូនអ្នកទិញទៀតផងដែរ ដើម្បីធ្វើការផ្សងសំណាង ខណៈអតិថិជនពោលថាពួកគាត់មិនចេះអក្សរ ក្រោយពីបានបំពេញរួចរាល់ បុគ្គលិកតំណាងក្រុមហ៊ុនបានហែកយកកន្ទុយសន្លឹកឆ្នោតនោះ ដែលមានលេខសំគាល់ ០១៦៩៥៥ និង០១៦៩៥៦។

អ្នកទាំងពីរជាប្ដីប្រពន្ធខាងលើបានបញ្ជាក់ទៀតថា  រហូតដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនបានចាប់ឆ្នោតផ្សងសំណាង មានឈ្មោះប្ដីប្រពន្ធខាងលើជាអ្នកត្រូវ និងទទួលបានរង្វាន់ជារថយន្ដ ម៉ាក Ford មួយគ្រឿង ហើយក្រុមហ៊ុនក៏បានធ្វើសេចក្ដីប្រកាសតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់ក្រុមហ៊ុនផងដែរ ស្រាប់តែដល់ពេលដែលត្រូវប្រគល់រវង្វាន់រថយន្ដនោះ បែរជាបុគ្គលិក តំណាងរបស់ក្រុមហ៊ុន មកប្រាប់ពួកគាត់ទាំងពីរថា ការត្រូវរង្វាន់រថយន្ដនោះ គឺខុសលក្ខខ័ណ្ឌរបស់ក្រុមហ៊ុន គឺផ្ដល់ជូនសម្រាប់តែអាពាហ៍ពិពាហ៍ប៉ុណ្ណោះ គឺពុំផ្ដល់សម្រាប់អតិថិជនដែលទិញស្រាបៀរកម្ពុជា ក្នុងពិធីឡើងគេហដ្ឋាននោះទេ។

ប្ដីប្រពន្ធទាំងពីរ ជាអ្នកបានត្រូវរង្វាន់រថយន្ដ Ford ខាងលើនោះ ទទូចស្នើសុំ ឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន Khmer Beverages មេត្ដាផ្ដល់នូវភាពត្រឹមត្រូវ និងយុត្ដិធម៌ជូនពួកគាត់ផង ដើម្បីភាពសុក្រឹត្យ ចំពោះអតិថិជនផង ទោះមិនបាន១០០% ក៏គួរឱ្យបានសមរម្យដែរ។
ការលើកឡើង ក៏ដូចជាការៀបរាប់ខាងលើរបស់ ប្ដីប្រពន្ធ ពីរនាក់រស់នៅក្នុងឃុំ កោះរការ ស្រុកពាមជរ ខេត្ដព្រៃវែង គឺគ្រាន់តែជាការស្នើសុំ ឱ្យក្រុមហ៊ុនពិនិត្យ និងផ្ដល់ភាពសុក្រឹត្យជូនអតិថិជនដែលតាំងតែគាំទ្រ ផលិតផល របស់ក្រុមហ៊ុនប៉ុណ្ណោះ ពុំមានចេតនាមូលបង្កាច់បង្ខូចឈ្មោះក្រុមហ៊ុនឡើយ។

ក្រោយពីអង្គភាពយើងខ្ញុំ ទទួលបានដំណឹងនេះ ក៏បានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយអតិថិជន ដែលបានត្រូវរង្វាន់ និងពុំអាចស្នើសុំការសម្ភាសន៍ ពីតំណាងក្រុមហ៊ុនបានទេ ព្រោះគ្មានលេខទំនាក់ទំនង។
អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបំភ្លឺ ឬ ការបកស្រាយពីសំណាក់ក្រុមហ៊ុន គ្រប់ម៉ោងធ្វើការ។






ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) រួមចំណែកវិស័យបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព

ចំនួនអ្នកទស្សនា : Views

 



នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតិឱ្យ លោក ហ្វើរេន វីឡា ផ្លែនណឺស (Ferran Vila Planas) ទីប្រឹក្សាជំនាញនៃការអភិវឌ្ឍទីផ្សារជាន់ខ្ពស់ (Senior Markets Development Advisory Specialist) នៃធនាគារអភិវឌ្ឍន៍អាស៊ី  (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន ដើម្បីរួមចំណែកជាមួយវិស័យបរិស្ថាន ក្នុងន័យលើកកម្ពស់ជីវភាព និងសុខុមាលភាពសហគមន៍មូលដ្ឋាន និងប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។






ដីព្រៃលិចទឹកក្នុងតំបន់៣(តំបន់ហាមឃាត់)ច្រើនហិកតា មានជនឆ្លៀតឱកាស យកគ្រឿងចក្រ ឈូសឆាយយកធ្វើជាកម្មសិទ្ធិសង្ស័យមានអ្នកនៅ ពីក្រោយ..

ចំនួនអ្នកទស្សនា : Views

 




ខេត្តសៀមរាប៖ កាលពីពេលកន្លងទៅសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាឱ្យរដ្ឋមន្ត្រី អភិបាលខេត្ត និង មន្ត្រីជំនាញពាក់ព័ន្ធការពារដីព្រៃលិចទឹកក្នុងតំបន់៣ ហាមដាច់ខាតការរុករាន ទន្ទា្រន ឈូសឆាយ ប្រើវិធានការបង្ក្រាបឱ្យខានតែបាន។ ប៉ុន្តែនៅក្នុងខេត្តសៀមរាបវិញក្រុមជនខិលខូច បានឆ្លៀតឱកាស លួចដាក់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកតំបន់ហាមឃាត់នេះយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ហាក់បីដូចជាមិនគោរពអនុសាសន៍របស់សម្តេចតេជោសោះ។

  ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមការងារសារព័ត៌មាន បានចុះទៅផ្តិតយករូបភាពនិងសកម្មភាពជនឆ្លៀតឱកាសទាំងអ្នកកាង និងម្ចាស់ដីផ្ទាល់ដែលប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា ជាដីព្រៃលិចទឹកក្នុងតំបន់៣(តំបន់ហាមឃាត់) ដែលមានឈ្មោះលោក គង់ មង្គល ជាអ្នកល្បីល្បាញថាជាមេសហគមន៍បឹងជ្រាវចាស់បានដាក់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់បីទំហំប្រមាណជាង៧៧ហិកតា យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ មិនខ្លាចញញើតច្បាប់ទាល់តែសោះ។

ក្រោយពីមានល្បីល្បាញថាមានក្រុមអ្នកមានអំណាចមួយក្ដាប់តូចឆ្លៀតឱកាសលួចបន្លំ យកលេសលិខិតកាន់កាប់និងច្បាប់អនុញ្ញាត៧៧ហិកតារបស់លោក គង់ មង្គល យកគ្រឿងចក្រចូលឈូសឆាយ យ៉ាងគឃ្លើនផ្គើនទៅហ្នឹងអនុសាសន៍របស់សម្ដេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់បទបញ្ជាដ៏ក្តៅគគុកដល់មន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ អភិបាលខេត្តត្រូវយកចិត្តទុកដាក់ក្នុងការបំពេញកាតកិច្ចចុះអនុវត្តទប់ស្កាត់ក្រុមជនខិលខូលដែលចូលឈូសឆាយដីតំបន់៣ដែលជាដីហាមឃាត់ពីប្រមុខរាជរដ្ឋាភិបាល។

បន្ទាប់ពីឃើញសកម្មភាពភាពអនាធិបតេយ្យខាងលើនេះប្រជាពលរដ្ឋស្នើសុំឱ្យអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយដើម្បីជូនដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបកាន់តែច្បាស់ថាដីតំបន់៣ដែលសម្ដេចហ៊ុនម៉ាណែត ប្រកាសឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត និងបង្ក្រាបជនខិលខូចដែលឆ្លៀតឱកាសចូលឈូសទន្ទ្រានដូចជាមិនមានប្រសិទ្ធភាពឡើយ។

ដីព្រៃលិចទឹកនៅក្នុងតំបន់៣(តំបន់ហាមឃាត់) ចំណុចទំនប់៧៨ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានការឈូសឆាយទន្ទ្រានព្រៃលិចទឹកយ៉ាងអនាធិបតេយ្យរាប់រយហិកតា ទោះជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការក្ដៅគគុក និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយ។

   ប្រជាពលរដ្ឋម្នាក់ដែលបានអាស្រ័យផលក្បែរដីព្រៃលិចទឹកតំបន់៣ បានបញ្ជាក់ប្រាប់មកក្រុមការងារអ្ន្នកយកព័ត៌មានថានៅទីតាំងឈូសឆាយព្រៃលិចទឹកតំបន់៣នោះថា ហាមមិនអោយក្រុមការងារចូលថតសកម្មភាពឈូសឆាយនៅខាងក្នុងនោះទេ ព្រោះគាត់ជាអ្នកមើលការខុសត្រូវអោយឈ្មោះ គង់ មង្គល។

បុគ្គលខាងលើ បានបន្តថា អ្នកដែលឲ្យមកឈូសឆាយទន្ទ្រាននេះ គឺគេមានច្បាប់ និងលិខិតកាប់កាប់ត្រឹមត្រូវ ដែលមានទំហំដី ៧៧ហិកតា ហើយសកម្មភាពឈូសឆាយនេះ គឺឈូសក្រវ៉ាត់ព្រំដី។

ប្រសិនបើការចុះកាត់ឆ្វៀលនោះជូនប្រជាពលរដ្ឋមែន?តើប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងនោះនៅឯណា ?ហើយប្រសិនបើដីដែលអាស្រ័យផងមែនហេតុអ្វីការឈូសឆាយជាតំបន់បីព្រៃលិចទឹកទៅវិញ និងមានបង្គោលព្រហ្មយ៉ាងច្បាស់ជាតំបន់បីទុក្ខអភិរក្សសម្រាប់ត្រីពង និងជាបឹងធនធានធម្មជាតិ?(ព្រៃជម្រកត្រីពង)។

  ប្រជាពរលដ្ឋម្នាក់ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា ជនខិលខូចមួយក្ដាប់ និងអ្នកមានអំណាចមួយចំនួនតូច ប្រើល្បិចខ្ពស់ ដីមួយចំអាម ច្បាមយក ១ ហិកតា ដី ៧៧ហិកតា ឈូសយករាប់រយហិកតា ហើយពោលថា ឱ្យតែដីដែលឈ្មោះ គង់ មង្គល ឈូសឆាយនោះ សុទ្ធតែមានច្បាប់ហើយ កុំចំបាច់ឆ្ងល់អី នៅឱ្យស្ងៀមទៅកុំខ្វល់។

   លោក ក្អោប រ៉ម មេឃុំសង្កាត់ជ្រាវ បានលើកឡើងថា ដីដែលធ្វើការឈូសឆាយនោះជាដីដែលកាន់កាប់អាស្រ័យផងតាំងពីឆ្នាំ១៩៩២មកម្ល៉េសក៏ប៉ុន្តែបែជាស្ថិតនៅក្នុងតំបន់ហាមឃាត់ក្នុងបង្គោលក្រហមតំបន់៣ទៅវិញ? ប្រសិនបើបងប្អូនប្រជាពលរដ្ឋធ្វើការអាស្រ័យផលមែនហេតុដូចម្តេចបានជាមានព្រៃរនាមដុសស៊ុបទ្រុបទៅវិញ ?ប្រសិនបើមានការស្នើរសុំដីអាស្រ័យផលពិតជាក់ស្តែងនៅតំបន់២និង១តែប៉ុណ្ណោះ មិនមែនជាដីដែលនៅតំបន់៣នោះទេ?។

   ប្រជាពលរដ្ឋសូមធ្វើការសំណូមពរដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមន្រ្តីជំនាញ និង អាជ្ញាធរខេត្ដសៀមរាប ជួយដាក់ការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ផងទាន  ! ដើម្បីធានាអោយបាន នូវការថែរក្សាការពារដីព្រៃលិចទឹកតំបន់បីអោយមានប្រសិទ្ធភាពផង និងដើម្បីជាប្រយោជន៍ ដល់សង្គមជាតិ ស្របទៅតាមយុទ្ធសាស្ត្រ គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។

   អង្គភាពសារព័ត៌មាន យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។











ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូអម អញ្ជើញដាក់កម្រងផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធចំពោះវីរៈជន វីរៈយុទ្ធនារី និងប្រជាជនកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្រ្តយោធា តេជោកោះថ្មX16 ស្ថិតនៅ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា : Views

 





ក្នុងស្មារតីចងចាំជានិច្ច និងរំលឹកគុណបំណាច់ដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិនៃយើង៕

#X16 #moe #eang #sophalleth #កម្ពុជាស្អាត #ខ្មែរធ្វើបាន #ភាពបៃតង #ភាពស្អាត #ចីរភាព #យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា #ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ









តុលាការខេត្តត្បូងឃ្មុំ បញ្ជូនជនល្មើសម្នាក់ទៅពន្ធនាគារ ពីបទកាប់គាស់ រុករានដីព្រៃ

ចំនួនអ្នកទស្សនា : Views

 




នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ តុលាការខេត្តត្បូងឃ្មុំ បានបញ្ជូនជនល្មើសម្នាក់ទៅពន្ធានគារខេត្ត ឈ្មោះ យេប សុខក្រី អាយុ ៤២ ឆ្នាំ ជាប់ចោទពីបទកាប់គាស់ រុករានដុត ឆ្ការ ដីព្រៃយកធ្វើកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹង បឹងស្រូល ស្ថិតនៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ ។

យេប សុខក្រី បច្ចុប្បន្នរស់នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបំពានច្បាប់ ត្រូវមានទោសព្រហម្មទណ្ឌ ដែលមានចែងនឹងបញ្ញត្តិឲ្យផ្តាន្ទាទោសមាមាត្រា ៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។

យោងតាមកំណត់ហេតុស្ដាប់ចម្លើយ  ជនល្មើសឈ្មោះ យេប សុខក្រី បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់រាន់ដីព្រៃ នៅចំណុចបឹងស្រូលក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរពិតប្រាកដមែន ។

តាមដីការរបស់ចៅក្រមស៊ើបសួរ ញ៉ិល ប៊ុនលី  នៃសាលាដំបូងខេត្តត្បូងឃ្មុំ លេខ ៤៧៣ ព្រទ១ ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ របស់សាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តត្បូងឃ្មុំ