គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

កាន់ប្លែក បែកធ្លាយ ក្រុមការងារចុះជួយឃុំសំបុក ស្រុកចិត្របុរី បែរជាមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិកបក្សនៅ ភូមិ ត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ទៅវិញ តើមានគោលបំណងអ្វីឲ្យពិតប្រាកដ

ចំនួនអ្នកទស្សនា : Views

ខេត្តក្រចេះ÷ ទឹកអូរ ហូរចូលទឹកទន្លេ ព្រោះហេតុអ្វ? កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មានក្រុមការងារមួយក្រុមបានធ្លាក់មកពីលើមេឃ មកចំចំណុចផ្ទះលោក ភួង រ៉ា (ប្រជាពលរដ្ឋ) ស្ថិតនៅ ភូមិត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ខេត្តក្រចេះ ក្រុមអះអាងថា ជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំសំបុក ស្រុកចិត្របុរី ដែលមានលោក សុខ ហេងសុម៉ាលី ជាអ្នកសម្របសម្រួល និង អះអាងថាក្រុមការងារចុះជួយឃុំសំបុក ដែលមានឯកឧត្តម សម សាវុធ ជាប្រធាន ហើយគាត់អះអាងទៀតថាជាមន្ត្រី គណបក្សធ្វើការនៅ គ.៨៥ ផងដែរ។ ខណៈឯកឧត្តម សម សាវុធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ លោកបានបដិសេធថាលោកមិនបានដឹង និងជាប់ពាក់ព័ន្ធក្នុងការជួបជុំនោះទេ តើក្រុមការងារមួយក្រុមដែលធ្លាក់មកពីលើមេឃ ធ្វើនេះមានគោលបំណងអ្វី.?

មិនតែប៉ុណ្ណោះក្រុមការងារមួយក្រុមដែលបានធ្លាក់មកពីលើមេឃ ដោយមានលោក សុខ ហេងសុម៉ាលី ជាអ្នកសម្របសម្រួល និងបានស្រែកតាមឃោសនៈសិបប្រកាសទទួលស្គាល់ក្រុមការងារថ្នាក់កណ្ដាលចុះជួយ ឃុំសំបុក ចែកក្រម៉ាដល់សមាជិកម្នាក់ក្រមា១ និងបានសន្យាធានាអះអាងថា នឹងស្នើសុំបង្កើតភូមិប៉ោភូមិ ទៅជាភូមិរដ្ឋបាល ស្នើសុំចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងធ្វើផ្លូវជូនប្រជាពលរដ្ឋ ខណៈទីតាំងដីខាងលើកន្លងមកអាជ្ញាធរឃុំ ស្រុក បានបញ្ជាក់ច្បាស់ហើយថា ទោះបីប្រជាពលរដ្ឋមានការ លក់ ទិញ ក៏អាជ្ញាធរមូលដ្ឋានមិនទាន់ហ៊ានចុះហត្ថលេខាបញ្ជាក់ទេ។

បើយោងតាមរបាយរបស់រដ្ឋបាលស្រុស្នូល លេខ.០១៦.រ.ប.ក.ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សូមគោរពជូនឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ រដ្ឋបាលស្រុកបានសន្និដ្ឋានថា ក្រុមការងារដែលធ្លាក់មកពីលើមេឃមកចំកណ្តាលភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ និងរៀបចំកម្មវិធីនេះរដ្ឋបាលស្រុកពិនិត្យឃើញថា ក្រុមការងារមិនមានលិខិតរដ្ឋបាល ឬទំនាក់ទំនងជាមួយអាជ្ញាធរ និងមន្ត្រីបក្សនូវមូលដ្ឋាននោះទេ។ 

សូមបញ្ជាក់ថាក្រុមការងារដែលធ្លាក់មកពីលើមេឃមកចំកណ្តាលភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ គឺចុះអនុវត្តថ្ងៃធ្វើការងាររដ្ឋ និងមានពាក់ឯកសណ្ឋានជាកងកម្លាំងផ្ទុយពីគោការណែនាំគណបក្ស  ដែលអាចនាំឱ្យសាធារណៈមតិ ឬជនអគតិយករូបភាពទៅវាយប្រហារនាំឲ្យប៉ះពាល់ដល់គណបក្សប្រជាជន។

មិនចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ទោះបីជាអាជ្ញាធរបានទំនាក់ទំនងដើម្បីជួប ពិភាក្សាណែនាំពីរដ្ឋបាល និងកិច្ចការគណបក្សក៏ដោយក៏បានឯកភាពថាមកជួប នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តែបែរជាមិនមកវិញ។

  ករណីខាងលើនេះតើក្រុមការងារដែលបានធ្លាក់មកពីលើមេឃ មកចំ ចំណុចផ្ទះលោក ភូង រ៉ា (ប្រជាពលរដ្ឋ) ភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ តើធ្វើមានគោលបំណ.ងដើម្បីអ្វីឲ្យពិតប្រាកដ ទេីបហ៊ានធ្វើសកម្មភាពបែបនេះ។

ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែបានមេខ្យល់ជម្លៀសឆ្លងដែនដោយខុសច្បាប់ស្ទើរតែរាល់ថ្ងៃ ហាក់បីដូចជាមិនមានការរំខានដល់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ..

ចំនួនអ្នកទស្សនា : Views

ខេត្តបាត់ដំបង÷ ពលករខ្មែរជាច្រើនកំពុងត្រូវបានមេខ្យល់នាំជម្លៀសឆ្លងដែនដោយខុសច្បាប់ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីពេលថ្មីៗកន្លងមកនេះ អង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថា÷ មានពលករខ្មែរ ជាច្រើនត្រូវបានធ្វើដំណើរមកទឹកដីស្រុកសំពៅលូន ដើម្បីធ្វើការទំនាក់ទំនងទៅមេខ្យល់ នាំឆ្លងដែនតាមច្រករបៀងព្រៃធម្មជាតិជារៀងរាល់ថ្ងៃ  ជាក់ស្ដែង នៅថ្ងៃ២៧ ខែមិនា ឆ្នាំ២០២៤ នេះនៅច្រករបៀងចំណុច៩៩ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

 អ្នកសារព័ត៌មានបានចុះផ្តិតយករូបភាព សកម្មភាពពលករខ្មែរជាច្រើនអ្នកកំពុងធ្វើដំណើរឆ្លងដែនចូលប្រទេសថៃ តាមមេខ្យល់ស្ទើតែរាល់ថ្ងៃ នេះបើតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា នៅចំណុចពលករខ្មែរឆ្លងដែនខាងលើគឺមានកម្លាំងសមត្ថកិច្ចប្រចាំការផងដែរ តែហាក់បីដូចជាមើលមិនឃើញ រឺត្រូវបានទទួលអាំងប៉ាវហើយទេដឹងបានជាមិនមានវិធានការច្បាប់។

មហាជនរងចាំមើលថាតើសមត្ថកិច្ចដែលឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែននិងមានប្រធានការយ៉ាងណាចំពោះពលករចំណាកស្រុកដែលធ្វើឲ្យពួកគាត់រកដេកពួនពុំបានស្ទើរតែរាល់ថ្ងៃនៅពេលយប់កណ្ដាលអាធ្រាតនោះ។

ប្រជាពលរដ្ឋជាច្រើនបាទសូមសំណូមពរដល់លោកហម សំខាន់អភិបាលស្រុកសំពៅលូន មេត្តាជួយទប់ស្កាត់នូវមេខ្យល់ដែលនាំពលករចេញចំណាក់ស្រុកក្រៅប្រទេសដែលខុសច្បាប់នេះផងទាន ។

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅពន្ធនាគារ ក្រោមបទកាត់រូបរាងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ.

ចំនួនអ្នកទស្សនា : Views

ខេត្តក្រចេះ÷ នៅថ្ងៃទី ២៦ ខែមីនា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតភូមិត្រពាំងពុំ ឃុំចន្ទត្រី ស្រុក រមាសហែក ខេត្តស្វាយរៀង ទីលំនៅសព្វថ្ងៃភូមិអូរព្រះ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ទៅពន្ធធនាគារខេត្តក្រចេះ ក្រោមដីកាបង្គាប់អោយឃុំខ្លួនលេខ ១៥៨ ឃ.ខ/២៤ របស់លោក ឡេង ស៊ុនសុជាតិ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ ពីបទ : កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និង ឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធ ប្រព្រឹត្តនៅចំណុចអូរព្រៃ និយាមកាលេខ X- ០៦២៧១៥៨ Y- ១៤៦៦៦១៩ ស្ថិតក្នុងព្រៃសហគមន៍ភ្នំសេះ ស្ថិតក្នុងនៅភូមិអូរព្រះ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លោកបានជូនដំណឹងស្តីពីការទប់ស្កាត់ និង បង្ក្រាបការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ។

ក្រសួងរកឃើញថា មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ  បំពាននឹងច្បាប់ដោយកំពុង ប្រើប្រាស់ដីធ្លីស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ។  ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តច្បាប់ ឱ្យបាន១០០ ភាគរយ ដោយគ្មានការលើកលែង និងបញ្ចប់រប្បធម៌ធ្វើកិច្ចសន្យា។ បន្ថែមពីនេះទៀត អាជ្ញាធរ ត្រូវមោយភាពចោលរាល់លិខិតស្នើសុំកាន់កាប់នីធ្លី លិខិតផ្ទេរកាន់កាប់ និងលិខិតទិញលក់ ក្នុង តំបន់ការពារធម្មជាតិ។

គួររំលឹកផងដែរថាកាលពីកន្លងទៅមានអង្គភាពសារព័ត៌មានជាច្រើនបានធ្វើការផ្សព្វផ្សាយជូនជាដំណឹងដល់ក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងឈ្មោះ ភួង រ៉ា និងក្រុមបក្ខពួកជាច្រើននាក់ទៀត បានគៀងគរប្រជាពលរដ្ឋពីទីឆ្ងាយឲ្យចូល រុករានទន្ទ្រានដីព្រៃរបស់រដ្ឋរជាច្រើនហិកតា យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន តើវាសនារបស់ឈ្មោះ ភូង រ៉ា និងបក្សពួករបស់ខ្លួន និងមានរឿងអ្វីខ្លះអាចកើតមានឡើងនៅថ្ងៃខាងមុខ ខណៈលោកមេភូមិ ពៅ សាវាន បានរៀបរាប់ប្រាប់មន្ដ្រីក្រសួងបរិស្ថានកន្លងមកនោះថា លោក ស ចំរ៉ុង អតីតកអភិបាលខេត្ដក្រចេះ បានកំណត់ផ្ដល់ដីជូនប្រជាពលរដ្ឋត្រឹមតែ ៧៥០ ហិកតាប៉ុណ្ណោះ សម្រាប់ប្រជាពលរដ្ឋដែលបានរស់នៅក្នុងភូមិត្រពាំងឈូក និងភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ ក៏ប៉ុន្ដែក្នុងអំឡុងពេលនោះគឺពុំមានការកំណត់ណាមួយឱ្យបានច្បាស់អំពីការកំណត់ក្បាលដី និងកាត់ឆ្វៀលនោះទេ និងមានប្រជាពលរដ្ឋរស់នៅមានចំនួន ៤៧៣ គ្រួសារ ស្របច្បាប់មានតែ ៣១០ គ្រួសារ ហើយសេសសស់ជាង ១០០ គ្រួសារ គឺពុំទាន់មានលិខិតស្នាក់នៅត្រឹមត្រូវនោះទេ។

បើតាមប្រភពពីពលរដ្ឋម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយប្រាប់ថា មកដល់ពេលនេះទំហំដីដែលប្រជាពលរដ្ឋបានអាស្រ័យផល និងបោះរបងនោះ មានជាង ២០០០ ហិកតា ទៅហើយក្នុងភូមិត្រពាំងឈូក។

បើដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋ និងមេភូមិ ពៅ សាវាន ស្ថានភាពដីធ្លីក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម គឺមានភាពមិនប្រក្រតីនោះទេ តើនេះជាការបង្កឡើងដោយពួកក្រុមខិលខូច មួយក្ដាប់តូចដែលមានឈ្មោះ ភួង រ៉ា និងបក្សពួករបស់ខ្លួនមែនដែរឬទេ? នេះជាដំណឹងមួយគួរឱ្យព្រួយបារម្ភចំពោះសកម្មភាព បំផ្លាញដីរបស់រដ្ឋ ស្ថិតក្នុងដែនដីជម្រកសត្វព្រៃកែវសីមា។

  តើជាការពិតដែរឬទេ.? ព័ត៌មានមិនមែនជាភស្តុតាងនោះទេ តែវាជាតម្រុយឈានទៅរកភស្តុតាង ដែលប្រភពព័ត៌មាននេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មិនគួរមើលរំលងនោះទេ គួរតែ បើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ ទៅលើឈ្មោះ ភួង រ៉ា និងក្រុមបក្ខពួកជាច្រើននាក់ទៀត ខណៈប្រភពថាស្ថានភាពដីធ្លីក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម គឺមានភាពមិនប្រក្រតីនោះដើម្បីទប់ស្កាត់ការរុករានដីព្រៃរបស់រដ្ឋជាបន្ដទៅទៀត៕

លោក សាម៉េត សុផាត បានធ្វើសេចក្តីជូនដំណឹងមួយច្បាប់ ផ្ញើទៅដល់លោក ទេពសុធារិទ្ធិ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យចូលមកទូទាត់បំណុលដែលបានខ្ចីគាត់ផង..

ចំនួនអ្នកទស្សនា : Views

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៤ នេះអង្គភាពសារព័ត៌មានយើងបានទទួលឯកសារជាច្រើនច្បាប់ហើយនិងលិខិតជូនដំណឹងចំនួនពីរច្បាប់ពាក់ព័ន្ធទៅនិងបញ្ហាបំណុលដែលមានខ្លឹមសារដូចខាងក្រោម៖។

ខ្ញុំបាទឈ្មោះ សាម៉េត សុផាត ភេទប្រុស ជនជាតិខ្មែរអាស័យដ្ឋាន ផ្ទះលេខ៨២ ផ្លូវលេខ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមជម្រាបជូនដំណឹងមកដល់លោក ទេពសុធារិទ្ធិ ភេទប្រុស សញ្ជាតិខ្មែរ អាស័យដ្ឋានផ្ទះលេខ១៣៤ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

កម្មវត្ថុ៖ ស្តីពីការធ្វើសេចក្តីជូនទៅដល់លោក ទេពសុធារិទ្ធ សូមលោកប្រញាប់ចូលខ្លួនមកដោះស្រាយបំណុលដែលលោកមិនទាន់បានសងត្រឡប់ មកឲ្យខ្ញុំវិញដែលជាម្ចាស់ប្រាក់និងជាម្ចាស់បំណុលដែលមានចំនួនទឹកប្រាក់សរុបបទាំងអស់ ៥៩០៧.៤៨(ប្រាំពាន់ ប្រាំបួនរយប្រាំពីរសែចុចសែសិបប្រាំបីសេន)ដុល្លារអាមេរិក។

១៖យោងតាមកិច្ចសន្យាខ្ចីប្រាក់ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ដែលមានស្នាមផ្តិតមេដៃទទួលស្គាល់បំណុល ។

២៖ យោងតាមឯកសារប្រតិបត្តិការធនាគារអេប៊ីអេលេខ១៨៩៩៩៩០៦១៤៧ ទៅកាន់គណនេយ្យលេខ០០០៦១៧២១៤៣ ដែលមានទឹកប្រាក់ចំនួន២០០០ដុល្លារ ( ពីរពាន់ដុល្លារអាមេរិក)។

៣៖ ឯកសារប្រតិបត្តិការធនាគារអេប៊ីអេលេខ១៩១៤៤៩១៦៥៥៣ ទៅកាន់លេខគណនេយ្យ០០០៦៧២១៤៣ ដែលមកមានទឹកប្រាក់១០០០ដុល្លារ(មួយពាន់ដុល្លារអាមេរិក)។

៤៖ កិច្ចសន្យាសងប្រាក់ថ្ងៃទី០៨ ខែ ខែមករា ឆ្នាំ២០២៤ ដែលឈ្មោះ ទេពសុធារិទ្ធិ បានផ្តិតមេដៃទទួលស្គាល់បំណុល។

៥៖ កិច្ចព្រមព្រៀងជួលដីបន្តចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងប្រការ ២.៤ នៃកិច្ចព្រមព្រាង ជួយដីបន្តមានអត្ថន័យ ភាគី(ក)បានយល់ព្រមទទួលប្រាក់កម្រៃបន្ថែម ពីភាគី(ខ) ក្នុងការនៅ ម៉ៅបន្តចំនួន (ម្ភៃដុល្លារអាមេរិក)
ក្នុងមួយស្តង់សរុប១០០ស្តង់ដែលមានតំលៃសរុប២.០០០ពីរពាន់ដុល្លារអាមរិករួមទាំងតម្លៃទឹកភ្លើងដែលបានផ្តិតមេដៃទទួលស្គាល់។

៦៖ លេខវិញ្ញាបនបត្ររបស់កោះនរា NCC-E0003-23ប្រើប្រាស់ភ្លើង២ខ្សែអស់ទឹកប្រាក់ចំនួន៣០៧. ៤៨ដុល្លារអាមេរិក។

៧៖ ប្រាក់កម្រៃជើងសាទទួលបានពីក្រុមហ៊ុនស្ពន់សឺពីឆាកតន្រ្តីចំនួន៣០%(សាមសិបភាគរយ)ស្មើនិងទឹកប្រាក់៦០០ដុល្លារ (ប្រាំមួយរយដុល្លារអាមេរិក)
ក្នុងតម្លៃស្ពន់សឺ២០០០ដុល្លារ (ពីរពាន់ដុល្លារអាមេរិក)។

ហេតុដូចនេះ ដើម្បីជៀសវាងពីការខាតបង់ផលប្រយោជន៍និងប្រឈមមុខនិងច្បាប់នោះយើងខ្ញុំសូមទុករយះពេលជូនលោក៣ថ្ងៃ(បីថ្ងៃ)សូមលោកសហការចូលរួមដោះស្រាយនៅបំណុលខាងលើតាមពេលកំណត់កំុបីអាក់ខាន។

ដោយសន្តិវិធីនិងគោរពតាមគោលការស្ម័កចិត្តដោយឈរលើស្មារតីទទួលខុសត្រូវសុច្ចរិតនិងភាពស្មោះត្រង់ជាមួយខ្ញុំ បើពុំដូច្នោះទេយើងខ្ញុំនឹងមានវិធានការទៅតាមផ្លូវច្បាប់ជាពុំខាន។

គូររំលឹកផងដែរថា  លោក ទេព សុធារិទ្ធ បានធ្វើការសន្យាសងប្រាក់មកខ្ញុំបាទជាច្រើនលើកច្រើនសារក៏ប៉ុន្តែគ្រាន់តែជាការដោះសារនិងគេចវេសតែប៉ុណ្ណោះ គឺមានន័យថាសន្យាខ្យល់ ហើយមិនបានមកធ្វើការនិយាយគ្នាទល់មុខនោះសោះឡើយ ។

អាស្រ័យដូចបានជម្រាបខាងលើសូមលោក ទេពសុធារិទ្ធិ ជ្រាបជាព័ត៌មានដោយមកធ្វើការទូទាត់ប្រាក់ដែលលោក នៅជំពាក់ខ្ញុំ ចំនួនខាងលើ សូមចូលខ្លួនដោះស្រាយ កុំបីខាន។

សូមលោក ទទួលនូវសេចក្តីជូនដំណឹងពីពេលនោះតទៅ។
ធ្វើនៅ ភ្នំពេញ ថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០២៤ 
ហត្ថលេខា ម្ចាស់បំណុល សាម៉េត សុផាត!