គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

លោក ឆាយ ឌួងសាវុធ បានគូសបញ្ជាក់ថា ក្រោយពីទទួលបទបញ្ជារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវវិធានការចំនួន៤ចំណុច

ចំនួនអ្នកទស្សនា : Views

 



លោក ឆាយ ឌួងសាវុធ បានគូសបញ្ជាក់ថា ក្រោយពីទទួលបទបញ្ជារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវវិធានការចំនួន៤ចំណុចនោះមក មន្ត្រីឧទ្យានុរក្សបានខិតខំពពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព គឺពួកគាត់បន្តចុះល្បាតដូចភ្លៀងរលឹមនៅតាមតំបន់ការពារធម្មជាតិ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន


ជាក់ស្តែង ដើម្បីបំភ្លឺឱ្យកាន់តែច្បាស់ជូនសាធារណជនពាក់ព័ន្ធនឹងការចុះផ្សាយថាមានការករណីជនខិលខូចលួចធ្វើផ្លូវសម្រាប់ដឹកឈើចេញពីព្រៃឡង់នោះប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះធ្វើអធិការកិច្ច ដោយផ្ទាល់នៅលើទីតាំងសង្ស័យករណីបទល្មើសធនធានធម្មជាតិកើតមាននៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ តាមរយៈការចុះពិនិត្យដោយផ្ទាល់នេះបានបញ្ជាក់ថា ផ្លូវដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មានកន្លងមកនោះ គឺមិនមានការលួចធ្វើផ្លូវថ្មីនោះទេ តែរូបភាពដែលបានផ្សព្វផ្សាយមិនពិតនោះ គឺជារូបភាពចាស់ និងផ្លូវអភិវឌ្ឍន៍របស់ក្រុមហ៊ុនចំការឈើដាំតែប៉ុណ្ណោះ។

ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននេះ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានមន្ទីរបរិស្ថានខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានលើកឡើងព្រមគ្នាអំពីការអំពីចំណាត់ការយ៉ាងតឹងរឹងចំពោះការគ្រប់គ្រងធនធានធម្មជាតិជាពិសេសនៅពេលថ្មីៗនេះ ដោយអនុវត្តតាមការបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចំនួន៤ចំណុច ដែលធ្វើឱ្យបបទល្មើសបំផ្លាញធនធានធម្មជាតិមិនមានកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិនោះទេ ជាពិសេសនៅដែនជម្រកសត្វព្រៃ «ព្រៃឡង់»។





សូមជម្រាបថា ដែនជម្រកសត្វព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ យោងតាមអនុក្រឹត្យ លេខ ១៨១ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែនជម្រកសត្វព្រៃ «ព្រៃឡង់» មានទំហំ ៤៨៩,៦៦៣.០០ហិកតា។

សូមរំលឹកថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឱ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ រួមមាន៖

ទី១៖ ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

ទី២៖ ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ

ទី៣៖ សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក



 

និង៤៖ ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព៕



អភិបាលរងស្រុកពញាឮម្នាក់ត្រូវបានពលរដ្ឋចោទថា យកក្រុមហ៊ុនប្រមូលសំរាម មកដាក់ក្បែរផ្ទះជះក្លិនស្អុយប៉ះពាល់បរិស្ថាន និងការរស់នៅ

ចំនួនអ្នកទស្សនា : Views

 


  
ខេត្តកណ្តាល៖ ប្រជាពលរដ្ឋលើកឡើងថាអភិបាលរងស្រុកដ៏មានឥទ្ធិពលមួយរូប ដើម្បីតែផលប្រយោជន៍របស់ខ្លួនមិនខ្វល់ពីផលប៉ះពាល់សុខភាព និងមុខរបររកស៊ីរបស់ប្រជាពលរដ្ឋដដោយបានលើកយកក្រុមហ៊ុនសំរាមរបស់ខ្លួនមកដាក់នៅជិតផ្ទះនិងភោជនីយដ្ឋានរបស់ប្រជាពលរដ្ឋបានធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។

  ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនប្រមូលសំរាមមួយដែលមានឈ្មោះថា (បរិស្ថានភូមិយើង) កំពុងតែបង្កភាពក្តៅក្រហាយ ចំពោះប្រជាពលរដ្ឋនិងអ្នករកស៊ីជាច្រើន ជុំវិញបញ្ហាដែលក្រុមហ៊ុនមួយនេះប្ដូរទីតាំងមិនចេះចប់មិនចេះហើយ  រហូតយកមកដាក់នៅក្បែរផ្ទះ និងកន្លែងរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើអោយមានការប៉ះពាល់ដល់សុខភាព និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ។

  ប្រជាពលរដ្ឋ បានលើកឡើងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ អង្គភាពសារព័ត៌មានបានចុះទៅដល់ទីតាំងត្រង់ចំណុចប្រមូលសំរាមដែលស្ថិតនៅឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ស្ថិតនៅតំបន់ (កំសាន្តរាជនីលង្វែក) ដែលជាតំបន់ទេសចរណ៍ ហើយមានប្រជាពលរដ្ឋប្រកបអាជីវកម្មដូចជាបើកភោជនីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗ និងមានប្រជាពលរដ្ឋរស់នៅទីនោះហើយថែមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារដាក់ពាក្យបណ្ដឹងជំទាស់នៃការសាងសង់ និងរក្សាទុកសំរាមស្អុយរលួយ របស់ក្រុមហ៊ុន (បរិស្ថានភូមិយើង) ដែលមានការរៀបចំ មិនត្រឹមត្រូវតាមស្តង់ដារ ហើយបានប្តូរទីតាំងយកមកដាក់នៅក្បែរភោជនីយដ្ឋាន និងផ្ទះរបស់ប្រជាពលរដ្ឋដែលកំពុងតែប្រកបរបររកស៊ីជាច្រើន ហើយមិនមានការដោះស្រាយរាប់ខែមកហើយ។







បើយោងតាមប្រភពព័ត៌មានពីមន្ត្រីនៃសាលាស្រុកពញាឮម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនសំរាមខាងលើនេះជារបស់លោកអភិបាលរងស្រុកពញាឮមានឈ្មោះ ហេង គឹមហៀង ដែលជាមនុស្សជំនិត និងជាមនុស្សសេដ្ឋកិច្ចរបស់លោកអភិបាលស្រុក ចំណែកឯក្រុមហ៊ុនប្រមូលសំរាមមួយនេះបានឲ្យទៅប្អូនរបស់គាត់ជាអ្នកគ្រប់គ្រងនិងគិតលុយ តែគាត់នៅមើលការខុសត្រូវធម្មតា ព្រោះគាត់ជាអ្នកទទួលបន្ទុកបរិស្ថាននៅស្រុកមួយនេះ។

  ប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារមួយចំនួនតែងតែរអ៊ូរទាំ ចំពោះការប្រមូលសំរាមមួយនេះដោយមានការយឺតយ៉ាវ និងថ្លៃសេវាប្រមូលសំរាម នៅក្នុងផ្សារគឺមានតម្លៃខ្ពស់។ 

គួរំលឹកផងដែថា ក្នុងខែ តុលា ឆ្នាំ២០២២ ក្រុមហ៊ុនសំរាម មួយនេះបានដាក់ទីតាំងស្ថិតនៅក្នុងតំបន់ទេសចរណ៍ជិតភ្នំព្រះរាជទ្រព្យ និងបានគរសំរាមឡើងហូរហៀរ រហូតដល់របងផ្ទះប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការរិះគន់ និងតវ៉ាជាខ្លាំង។ 

ដោយមានការសម្របសម្រួលពី លោកថន សុវណ្ណា អភិបាលស្រុកពញាឮ ដោយសន្យាជាមួយប្រជាពលរដ្ឋថា នឹងដោះដូរក្រុមហ៊ុនមួយនេះទៅនៅឃុំកោះចិន ដែលមានផ្ទៃដីទំហំរហូតដល់៥០ហិកតាសំរាប់ធ្វើអាជីវកម្ម តែរហូតមកដល់ពេលនេះជាងមួយឆ្នាំហើយ ដីដែលទុកដាក់ទីតាំងសំរាមក៏មិនឃើញ រីឯគំនរសំរាមទាំងអស់ត្រូវបានប្រមូលទៅដាក់នៅជិតផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅឃុំកំពង់លួងទៅវិញ។

 ប្រជាពលរដ្ឋជាច្រើនបានសម្ដែងការមិនពេញចិត្តជាមួយនឹងលោក ហេង គឹមហៀង អភិបាលរងស្រុកពញាឮ ដែលទទួលបន្ទុកបរិស្ថាន និងទទួលបន្ទុកឃុំកំពង់អុស ដោយលើកឡើងថាគ្រាន់តែរឿងសំរាមនេះដោះស្រាយមិនចេញជាយូរមកហើយ រីឯបញ្ហាទំនាស់ដីធ្លីនៅក្នុងកំពង់អុសវិញកំពុងតែរាំរ៉ៃដោះស្រាយមិនចេញ ជាច្រើនរឿងរាប់ឆ្នាំមកហើយផងដែ ដោយប្រជាពលរដ្ឋខ្លះផ្ទុះការតវ៉ា និងស្រក់ទឹកភ្នែកជាច្រើនគ្រួសារ ដោយសារតែមានមន្ត្រី មួយចំនួនកំពុងតែឃុបឃិតជាមួយនឹងអ្នកមានលុយ និងមានអំណាចជាច្រើនធ្វើបាបប្រជាពលរដ្ឋជាថ្នូរនឹងលាភសក្ការៈ។






អង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងទៅកាន់អ្នកគ្រប់គ្រងក្រុមហ៊ុនសំរាមខាងលើតាមរយៈទូរស័ព្ទ ផងដែរតែខលចូលពុំមានអ្នកទទួល។ ហើយបានទំនាក់ទំនងកាន់ទៅកាន់ប្រព័ន្ធតេឡេក្រាមគ្រាន់តែចូលមើលប៉ុន្តែមិនឆ្លើយតបនោះទេ។

 លោកអភិបាលរង ហេង គឹមហៀង  បានឲ្យដឹងថា  សំរាមជាបញ្ហាកង្វល់របស់ពិភពលោក ថ្នាក់តំបន់ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ 

ប្រជាពលរដ្ឋមានសង្ឃឹមថា ឆាប់បានទីលានចាក់សំរាមមាន តាមស្តង់ដា បច្ចេកទេសត្រឹមត្រូវ នាពេលខាងមុខឆាប់ៗនេះត្រជាក់ជាមិនខាន។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានស្នើសុំទៅ ឯកឧត្តម គង់ សោភ័ណ្
អភិបាលនៃគណៈអភិបាលខេត្ត កណ្តាល និងជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីមេត្តាជួយពិនិត្យមើលមន្ត្រីថ្នាក់ក្រោមជាតិដែលកំពុងតែបំផ្លាញមុខមាត់របស់រាជរដ្ឋាភិបាល។

  ជាចុងក្រោយប្រជាពលរដ្ឋ សូមសំណូមពរដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមេតាជួយចាត់មន្ត្រីជំនាញធ្វើការចុះពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋ ជុំវិញករណីខាងលើនេះផងទាន។

  អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបំភ្លឺ ពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕



ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី 4 របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព

ចំនួនអ្នកទស្សនា : Views





ភ្នំពេញ៖នៅថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពបានបើកវគ្គបណ្ដុះបណ្ដាលលើកទី៤ របស់ខ្លួន ដោយមានការចូលរួមពីសិក្ខាកាម ជាអ្នកសារព័ត៌មានប្រមាណជាង 140 នាក់មកពី ៣០ អង្គភាពរាជធានីខេត្តក្រុង ក្រោមអបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលភារកិច្ចក្នុងការជួយសម្របសម្រួលកិច្ចការងារសមាគមសារព័ត៌មានជាមួយនឹងក្រសួង និងឯកឧត្តម ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ  លោក សឿង ណារិទ្ធ អគ្គលេខាធិការ តំណាង ឯកឧត្តម ហ៊ុយ វណ្ណៈ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ឯកឧត្តមបណ្ឌិត ស្លេះ ណាសុី ទីប្រឹក្សាក្រសួងព័ត៌មាននិងជានាយកសាកលវិទ្យាល័យគ្រប់គ្រងនិងបច្ចេកវិទ្យានិងជាប្រធានមជ្ឈមណ្ឌលព័ត៌មានឥស្លាមកម្ពុជា លោកសាស្ត្រាចារ្យបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាអ្នកច្បាប់របស់សមាគមនិងអស់លោកលោកស្រីដែលជាទីប្រឹក្សាក្រសួងព័ត៌មានព្រមទាំងលោកចាងហ្វាងនិពន្ធនាយក និពន្ធនាយករងនិងបងប្អូនអ្នកសារព័ត៌មានយើង ជាច្រើនរូបទៀតផង។





ថ្លែងក្នុងពិធីនោះដែរ លោកបណ្ឌិត ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានសំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រសួង ជាពិសេស ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃនិងមមាញឹក របស់ឯកឧត្តម ដើម្បីជាប្រធានគណៈធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី៤ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពនេះ។

លោកបណ្ឌិត ហ៊ុន មករា ក៏បានរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រីអំពីបេសកកម្មនិងទិសដៅ ក្នុងការបង្កើតសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពនេះឡើង ក្នុងគោលបំណងដើម្បីជួយបណ្ដុះបណ្ដាលរយៈពេលវែងនិងខ្លី ដល់បងប្អូន អ្នកសារព័ត៌មាន អំពីក្រមសីលធម៌វិជ្ជាជីវៈ និងវិស័យច្បាប់ខ្លះដែលពាក់ព័ន្ធនឹងវិស័យព័ត៌មាន។

នៅឱកាសនោះ ដែរលោកប្រធានសមាគមក៏បានបង្ហាញពីបេសកកម្មបន្ទាប់ទៀតរបស់សមាគមក្នុងការងារមនុស្សធម៌ គឺការស្វះស្វែងរកសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេសដើម្បីជួយឧបត្ថម្ភទាំងថវិកានិងសម្ភារៈដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រលំបាក ជាពិសេសបងប្អូនអ្នកសារព័ត៌មានដែលមានជីវភាពខ្វះខាតឬក៏ដូចជាជួបប្រទះនូវគ្រោះថ្នាក់ចៃដន្យ ឬឧបទ្ទវហេតុផ្សេងៗទៀតជាដើម។





នៅក្នុងពិធីសំណេះសំណាលនោះផងដែរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍សម្ដែងនូវការរីករាយនិងកោតសរសើរចំពោះថ្នាក់ដឹកនាំសមាគមដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលលើកទី 4 នេះឡើង។ហើយឯកឧត្តមសម្ដែងនូវការគាំទ្រនិងលើកទឹកចិត្តបន្ថែមទៀតដល់សមាគមក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់អ្នកសារព័ត៌មានឲ្យបានញឹកញាប់ ហើយក្រសួងក៏កំពុងតែរៀបចំ សាលាបណ្ដុះបណ្ដាលវិក្រឹត្តិការលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់អង្គភាពព័ត៌មានទាំងអស់ដែលមិនទាន់បានចុះបញ្ជីនៅក្រសួងព័ត៌មានសូមធ្វើការរូតរះក្នុងការចុះបញ្ជីអង្គភាពព័ត៌មានបានកាន់តែឆាប់រហ័សបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនលើវិស័យព័ត៌មាននេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្មីៗនេះ ឯកឧត្តមបានទំនាក់ទំនងដោយជោគជ័យជាមួយនឹង ប៊ីយ៉ូម៉េត បានទទួលអនុគ្រោះបញ្ចុះតម្លៃ 30% ក្នុងការពិនិត្យសុខភាព ចំពោះបងប្អូនអ្នកសារព័ត៌មានដែលបានបង្ហាញប័ណ្ណព័ត៌មានដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន។

ឯកឧត្តមបានបន្តទៀតថា មកដល់ថ្ងៃនេះចំនួនសារព័ត៌មានបោះពុម្ពផ្សាយមានជាង 500 អង្គភាព វិទ្យុអេហ្វអឹម ២២១ អង្គភាព ទូរទស្សន៍ ២១ កាណាល់ ទូរទស្សន៍ខ្សែកាប ៩០ សារព័ត៌មានអនឡាញ ជាង៩០០ មិនទាន់រាប់បញ្ចូលលអ្នកមិនទាន់ចុះបញ្ជី។

ឯកឧត្តមបានបញ្ជាក់ទៀតថា ដើម្បីឲ្យព័ត៌មានរបស់យើងមានគុណភាព គឺត្រូវតែប្រកាន់ភ្ជាប់ឲ្យបានល្អនូវក្រមសីលធម៌វិជ្ជាជីវៈ សរសេរព័ត៌មានត្រូវមានតុល្យភាពមិនត្រូវតាំងខ្លួនជាមន្ត្រីនគរបាលឬជាមន្ត្រីតុលាការឬជាអ្នកបង្គាប់បញ្ជានោះទេ។ ផ្ទុយទៅវិញ អ្នកសារព័ត៌មានត្រូវធ្វើជាអ្នកនាំពាក្យប្រកបដោយភាពច្បាស់លាស់ ត្រឹមត្រូវ ដោយប្រកាន់ភ្ជាប់នៅ ពាក្យស្លោកទាំងបីគឺ ខ្លី ខ្លាំង ខ្លឹម ។

ជាចុងក្រោយឯកឧត្តមរដ្ឋមន្ត្រីក៏បានឯកភាព យល់ព្រមទទួលយកនូវសំណើរទាំង ៤ របស់សមាគម គឺ
១-គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចការងារបណ្ដុះបណ្ដាលរបស់សមាគមជូនចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ។
២-ឯកឧត្តមរដ្ឋមន្ត្រីសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ឲ្យស្វះស្វែងចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរបស់សមាគមនានាឱ្យបានញឹកញាប់តាមតែអាចធ្វើទៅបាន។
៣-យល់ព្រមផ្ដល់ទីតាំងសម្រាប់បណ្ដុះបណ្ដាលនៅក្រសួងព័ត៌មានសម្រាប់វគ្គក្រោយៗទៀត។
៤-យល់ព្រមផ្ដល់ជូនគ្រូឧទ្ទេស នៅគ្រប់វគ្គបណ្ដុះបណ្ដាលរបស់សមាគម

មុននឹងបញ្ចប់នៃកម្មវិធីសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមគោរពជូនពរ ដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានព្រមសហការីលោកទាំងអស់ សូមឲ្យជួបប្រទះតែសុខភាពល្អ សេរីបវរសួស្ដី សេចក្តីសុខ សុភមង្គល និងសម្រេចការងារជោគជ័យគ្រប់ភារកិច្ច។

នៅចុងបញ្ចប់នៃកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលនេះ   ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់កិត្តិយសថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍ប្រកបដោយបរិយាសស្និទស្នាលបំផុត៕




អបអរសាទរខួបទី៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

ចំនួនអ្នកទស្សនា : Views

 



មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។

"សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម"

៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។




មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច​តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕



កិច្ចប្រជុំរវាងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន

ចំនួនអ្នកទស្សនា : Views

 





នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយលោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ អគ្គនាយក និងអ្នកជំនាញនៃមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈរវាងស្ថាប័នទាំងពីរ និងពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិបត្តិការការងារបន្ថែមទៀត។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារទាំងពីរភាគីដែលបានសម្រេចនូវសមិទ្ធផលការងារជាច្រើន។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីអាទិភាពរបស់ក្រសួងបរិស្ថាន ពិសេសគឺការកាត់បន្ថយការបំពុលសមុទ្រ តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។





ក្នុងឱកាសនោះផងដែរ លោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ បានសម្តែងនូវការគាំទ្រនិងចូលរួមជាមួយក្រសួងបរិស្ថាននៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយបង្កើតជា Platform រួមមួយសម្រាប់ធ្វើការផ្សព្វផ្សាយកិច្ចការនេះឱ្យកាន់តែទូលាយ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការការងារជាមួយក្រសួងបរិស្ថាននៅលើវិស័យសមុទ្រនេះបន្ថែមទៀត។

សម្ភារៈបរិក្ខារសម្រាប់គាំទ្រ​ និងជម្រុញការងារចុះបញ្ជីដីធ្លី​ ត្រូវបានប្រគល់ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម ------------

ចំនួនអ្នកទស្សនា : Views

 


សម្ភារៈបរិក្ខារសម្រាប់គាំទ្រ​ និងពន្លឿនការងារចុះបញ្ជីដីធ្លី មានដូចជា ម៉ាស៊ីនDGPS ២៨ឈុត ម៉ូតូ ៣០គ្រឿង ម៉ាសុីនព្រីនធឺរ ១៤គ្រឿង  Laptop ១៤គ្រឿង កុំព្យូទ័រនិងសំភារៈបំពាក់ ១៤គ្រឿង  និងCANON Plotter ១គ្រឿង ត្រូវបានប្រគល់ជូនមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម សំណង់​ និងសុរិយោដី​ ខេត្តកំពង់​ចាម​ ក្រោមអធិបតីឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងជំរុញការចុះបញ្ជីដីធ្លី នៅខេត្តកំពង់ចាម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញ និងពន្លឿនក្នុងការចុះបញ្ជីដីធ្លី​ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រោះការចុះបញ្ជីដីធ្លី​ គឺជាការផ្ដល់នូវសិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ និងការផ្តល់តម្លៃដីធ្លីជូនប្រជាពលរដ្ឋ។

១៩ តុលា​ ២០២៣

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC