គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

គណៈស្ថាបត្យករកម្ពុជា ត្រូវគិតគូររៀបចំកសាងប្រវត្តិរបស់ខ្លួនដោយផ្សារភ្ជាប់ទៅនឹងសច្ចធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា

ចំនួនអ្នកទស្សនា : Views

 


កម្ពុជា ជាប្រទេសដែលមានអរិយធម៌រុងរឿង ជាអ្នកសាងអង្គរដែលជាសំណង់ស្ថាបត្យកម្មខ្មែរបុរាណដ៏អស្ចារ្យ ការកសាងរាជធានី​ ខេត្ត​ ក្រុង ក្នុងសម័យអាណានិគមបារាំង និងបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ដែលកម្ពុជា មានការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ជាក់ស្តែង ការសាងសង់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា គឺជាការបើកទំព័រសករាជថ្មីក្នុងសហសម័យកម្ពុជានៃស្ថាបត្យកម្មខ្មែរ។ 







គណៈស្ថាបត្យករកម្ពុជា ត្រូវដេីរតួនាទី តម្រង់ទិស វាយតម្លៃ និងប្រឹក្សាយោបល់ក្នុងការរៀបចំនគរូបនីយកម្មកម្ពុជា។ ណែនាំឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំក្រសួង គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគមន៍លំនៅឋាន សមាគមន៍អ្នកសាងសង់ អ្នកនាំចូលគ្រឿងសំណង់នានា មកចូលរួមត្រួតពិនិត្យ និងផ្តល់មតិយោបល់លើប្លង់សាងសង់នានា​ នាពេលអនាគត ដោយគិតគូរលើការរៀបចំផ្ទះសម្បែង ធ្វើយ៉ាងណាជាផ្ទះសម្បែងដែលគួរឱ្យចង់រស់នៅ។  





គាំទ្រក្នុងការផ្តល់គោរមងារ ជូនឥស្សរជនជាន់ខ្ពស់ដែលមានគុណូបការៈក្នុងការដឹកនាំ និងស្ថាបនាជាតិ ព្រមទាំងស្ថាបត្យករដែលបានប្រកបវិជ្ជាជីវៈ អស់រយៈពេលវែង និងបានគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេស។


កិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់គណៈស្ថាត្យករកម្ពុជា។




ចាប់បានក្រុមក្មេងទំនើង បំពុលទុក្ខសង្គម ដែលចាំគប់កញ្ចក់រថយន្ត អ្នកដំណើរពេលយប់ នៅផ្លូវជាតិលេខ៣

ចំនួនអ្នកទស្សនា : Views

 


កងរាជអាវុធហត្ថខេត្តតាកែវ បានបង្ក្រាបក្មេងក្រុមទំនើង មួយក្រុមដែលចាំគប់កញ្ចក់ឡានយ៉ាងសកម្មទៅលើអ្នកដំណើរនៅផ្លូវជាតិលេខ៣ ជាពិសេសបានគប់ទៅលើប្អូនប្រុស  សុខ ពៅ អាយុ៣៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ ចំណុចគីឡូម៉ែត្រលេខ៥៣ ផ្លូវជាតិលេខ៣ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

សូមអរគុណ សមត្ថកិច្ចបានបង្ក្រាបទាន់ពេលវេលា នូវក្រុមក្មេងទំនើង បំពុលសង្គម ពួកទំពាំងស្អុយទាំងនេះ។

សូមយុវជនយើងកុំយកគំរូតាម នាំខួចអនាគត៕





អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំដកបទពិសោធន៍ការងារក្នុងនីតិកាលនៃរដ្ឋសភាចាស់ និងដាក់ចេញយុទ្ធសាស្ត្រ អនុវត្តសម្រាប់នីតិកាលថ្មី!

ចំនួនអ្នកទស្សនា : Views

 


នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងអាណត្តិរដ្ឋសភានីតិកាលទី៦ និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តក្នុងនីតិកាលទី៧ នៃរដ្ឋសភា  ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។ 







លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំ និងបានផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ថា ក្នុងរយៈកាលកន្លងមកបងប្អូនបានបំពេញ តួនាទីភារកិច្ច បង្កា បង្ក្រាប សង្គ្រោះ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ប្រកាន់ភ្ជាប់នូវវិន័យសណ្តាប់ធ្នាប់ ចូលរួមក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សុវត្ថិភាពថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ភ្ញៀវទេសចរណ៍បរទេស និងជាពិសេសបានរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើររួចមកហើយ តែដោយបច្ចុប្បន្ន ប្រទេសជាតិយើងបានឈានចូលនីតិកាលថ្មីនៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីវ័យក្មេងប្រកបដោយសក្តានុពលខ្ពស់ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណថ្មី ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និង ចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដូច្នេះសូមបងប្អូនយើង បន្តអនុវត្ត តួនាទីភារកិច្ចដែលធ្លាប់ធ្វើបានល្អកន្លងមក និងប្រឹងប្រែងអភិវឌ្ឍន៍ពង្រឹងសមត្ថភាពខ្លួនឲ្យកាន់តែខ្ពស់ ដើម្បី ចូលរួមបម្រើនូវការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលផងដែរ៕







ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររៀបចំដែនដី និងនគរូបនីយកម្ម គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ

ចំនួនអ្នកទស្សនា : Views

 


ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររៀបចំដែនដី និងនគរូបនីយកម្ម គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់េឆ្នរសមុទ្រកម្ពុជា ដែលបាន និងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត។







ថ្ងៃព្រហស្បតិ៍ ទី៣១​ ខែសីហា ឆ្នាំ២០២៣ 

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររៀបចំដែនដី និងនគរូបនីយកម្ម គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់េឆ្នរសមុទ្រកម្ពុជា ដែលបាន និងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត។

#ប្រជុំជីវភាព #រៀបចំដែនដី #នគរូបនីយកម្ម​ #គណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ #គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា #របៀបរបបការងារ


#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC






ឯកឧត្ដម​ ​សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជេីញដឹកនាំកិច្ចប្រជុំ

ចំនួនអ្នកទស្សនា : Views

 


ឯកឧត្ដម​ ​សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយបញ្ហាសំណង់​ និងដីធ្លីក្នុងតំបន់រមនីយដ្ឋានអង្គរ​ និងតំបន់ដទៃទៀត​ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា​

---------------------------------
-ជាលទ្ធផល​ គិតត្រឹម​ថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ ប្រជាពលរដ្ឋបានមកចាប់ឆ្នោតជ្រើសរេីសដីឡូត៍សរុបចំនួន៩,៨៣៦គ្រួសារ ។
-ចាប់ឆ្នោតទៅតំបន់អភិវឌ្ឍន៍រុនតាឯក​ ស្រុកបន្ទាយស្រី​ ចំនួន៥,៨៦៥គ្រួសារ។
-ចាប់ឆ្នោតទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង​ ស្រុកអង្គរធំ​ ចំនួន៣,៩៧១គ្រួសារ។





-បានប្រគល់ស័ង្កសី​ សរុប២៤៤,៧៤០ សន្លឹក សម្រាប់៨,១៥៧ គ្រួសារ ដោយមួយគ្រួសារទទួលបាន៣០សន្លឹក។
-ប្រជាពលរដ្ឋបានបើកស័ង្កសីនៅតំបន់រុនតាឯកបានចំនួន ៤,៨៩៩គ្រួសារ
-ប្រជាពលរដ្ឋបានរុះរើផ្ទះចេញពីរមណីដ្ឋានអង្គរចំនួន ៤,៣៥៨ខ្នងផ្ទះ។

ជាចុងបញ្ចប់នៃអង្គប្រជុំ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ បានណែនាំឱ្យ​ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ អាជ្ញាធរជាតិអប្សរា​ និងរដ្ឋបាលខេត្តសៀមរាប​ សហការណ៍គ្នាការពារដីដែលបានរំដោះហេីយ។

សាលាខេត្តសៀមរាប,​ រសៀលថ្ងៃសុក្រ​ ៩កេីត​ ខែស្រាពណ៍ ឆ្នាំ​ថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី២៥​ ខែសីហា​​ ឆ្នាំ​២០២៣។






ឧក្រិដ្ឋជនមេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធរំ

ចំនួនអ្នកទស្សនា : Views




 ករណីក្រុមប្រដាប់អាវុធ រំដោះមេខ្លោងគ្រឿងញៀន នៅសៀមរាប  ៖ សមត្ថកិច្ចចាប់ខ្លួន មេខ្លោងគ្រឿងញៀន បានមកវិញ រួមទាំងបក្ខពួក ចំនួន ១១ នាក់


ភ្នំពេញៈ  ឧក្រិដ្ឋជនមេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធរំដោះ នៅក្នុងគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញហើយ រួមទាំងមេខ្លោង រៀបចំផែនការរំដោះ និងបក្ខពួក សរុបចំនួន ១១ នាក់ ក្នុងនោះមានទាំង ជនជាតិចិន ខ្មែរ អាមេរិក ហើយ សមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួន ក្រុមឧក្រិដ្ឋជន គ្រោះថ្នាក់ចំនួន ៤ នាក់ បន្ថែមទៀត។




មេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធ រំដោះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។
បន្ទាប់ពីបើកប្រតិបត្តិការ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងថៃទី១៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនឧក្រិដ្ឋជន មេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធរំដោះ និងបក្ខពួកសរុបទាំងអស់ ចំនួន ១១ នាក់ និងតាមចាប់ខ្លួនបក្ខពួក ដែលនៅសេសសល់ជាបន្តទៀត។
នៅថ្ងៃទី២៣ ខែសីហា នេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាល ជាតិ បានធ្វើសន្និសីទកាសែត បង្ហាញមុខក្រុមឧក្រិដ្ឋទាំង ១១ នាក់ នៅមន្ទីរប្រឆាំងគ្រឿងញៀន ។
ក្រុមប្រដាប់អាវុធប្លន់ទណ្ឌិត ដែលចាប់ខ្លួន មានដូចជា៖
១. ឈ្មោះ ក្លូអេ យេនរ៉ុង ភេទស្រី ជនជាតិចិន កាន់ប៉ាស្ព័រអាមេរិក
២. ឈ្មោះ ផេង ប្រាសិទ្ធសិទ្ធ (ខ្មែរអាមេរិក)
៣. ឈ្មោះ អុិន ចាន់ធី (ខ្មែរអាមេរិក)
៤. ឈ្មោះ សាវី សាវុធ (ខ្មែរអាមេរិក)
៥. ឈ្មោះ សំ ដេវីដ (ខ្មែរអាមេរិក)
៦. ឈ្មោះ រឹម សុផល (ខ្មែរអាមេរិក)
៧. ឈ្មោះ ហ្វ្រូស សារ៉ាត់ សៀន (ខ្មែរអាមេរិក)
៨. ឈ្មោះ ស៊ឹម សឿន ហៅ ក្លូ
៩. ឈ្មោះ ឆេន យូសេង
១០. ឈ្មោះ អាលសាំម៉ារី សាបាហាម៉ាដ
១១. ឈ្មោះ ចិន សិនហាន (ឧក្រិដ្ឋជនមេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធ រំដោះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣)។
សូមរម្លឹកថា មនុស្សមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពរំដោះ អ្នកទោសជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលតុលាការ ផ្ដន្ទាទោសឱ្យជាប់ ពន្ធនាគារ ជាង ៥០ ឆ្នាំ ខណៈដែលមន្ដ្រីពន្ធនាគារ បញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ករណីនេះ កើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិកធ្មេញ ជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
មុនពេលកើតហេតុ មន្ដ្រីពន្ធនាគារចំនួន ៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិន ទៅគ្លីនិកធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធ បានភ្ជង់មន្ដ្រីពន្ធនាគារ ហើយរំដោះអ្នកទោស ចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើង បានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ រួចនាំមន្ត្រីពន្ធនាគារ ចូលទៅក្នុងបន្ទប់គ្លីនិក ។
ក្រោយរំដោះ ក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សែងបារី ពាក់ស្លាកកលេខ ភ្នំពេញ 2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះ ឃើញយកទៅផ្លុងចោល។ ក្នុងនោះ សមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត៕





ព្រះរាជពិធីសច្ចាប្រណិធាន_សមាជិករដ្ឋសភា_នីតិកាលទី៧ នារសៀលនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ ព្រមទាំង សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្តទាំង១២៥ អង្គ រូប

ចំនួនអ្នកទស្សនា : Views

 



ព្រះរាជពិធីសច្ចាប្រណិធាន_សមាជិករដ្ឋសភា_នីតិកាលទី៧

នារសៀលនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ ព្រមទាំង សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្តទាំង១២៥ អង្គ រូប បានធ្វើសច្ចាប្រណិធាន ស្បថចូលកាន់តួនាទីជាតំណាងរាស្រ្តស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះសង្ឃរាជ និងសម្តេចព្រះសង្ឃនាយករងទាំង២គណៈ នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។











 


ថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ 


#អរគុណសន្តិភាព

#កម្ពុជា #khmer ebooknews