គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

បុរសម្នាក់ ចងខ្សែចុះក្នុងអណ្តូង ដើម្បីពិនិត្យមើលទឹក ដែលធុំក្លិនស្អុយ គ្រោះអកុសល្យថប់ដង្ហើមស្លាប់ បុរសម្នាក់ទៀត ចុះទៅក្នុងគោលបំណងជួយសង្គ្រោះ បណ្តាលអោយថប់ដង្ហើមសន្លប់.!

ចំនួនអ្នកទស្សនា : Views



ខេត្តកំពង់ធំ ៖ កាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណវត្តសាសនៈរង្សី ហៅវត្តសំរោង ភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។


ជនរងគ្រោះខាងលើ ទី១-ឈ្មោះ មេន មីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុបាន(ស្លាប់) និងទី២-ឈ្មោះ សឿន សៀត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបកសិករ នៅភូមិឃុំកើតហេតុ រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
បើតាមនគរបាលបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីឈ្មោះប៊ន ឃ្លី ភេទប្រុស អាយុ៤៩ឆ្នាំ ជាប្រជាជនភូមិសំរោង ឃុំសាមគ្គី ថា អណ្ដូងទឹកក្នុងវត្តដែលប្រើប្រាស់រាល់ថ្ងៃមានក្លិនស្អុយប្រើមិនកើត ក៏ចង់ដឹងអំពីមូលហេតុនេះ ។

ពេលនោះ ជនរងគ្រោះឈ្មោះ មេន មីត ក៏បានយកខ្សែចង ហើយសម្រូតខ្លួនចុះទៅក្នុងអណ្តូង ចំណែកឯឈ្មោះ សឿន សៀត នៅឈរចាំមាត់អណ្ដូងខាងលើ នៅពេលដែលជនរងគ្រោះចុះទៅមិនទាន់ដល់ទឹកផង ក៏ស្រែកបានប្រាប់ថា មានសភាពថប់ដង្ហើមខ្លាំងណាស់ ស្រែកប្រាប់រួច ភ្លាមនោះស្រាប់តែរបូតដៃដែលតោងខ្សែរធ្លាក់ចូលទៅក្នុងទឹកអណ្តូងលិចបាត់តែម្ដង ។
ឃើញដូច្នេះ ឈ្មោះសឿន សៀត បានហៅគេឲ្យជួយ និងបានចុះជួយស្រង់ជនរងគ្រោះ ខណៈពេលនោះ ចុះទៅពុំទាន់ដល់ទឹកផងស្រាប់តែថប់ដង្ហើមរកសន្លប់ ហើយក៏ត្រូវបានអ្នកភូមិជួយទាញយកមកខាងលើវិញទាន់ពេល និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ។

ចំណែកព្រះតេជគុន ហោ ហួង ជាព្រះសង្ឃគង់នៅវត្តសំរោងបានមានសង្ឃដីការថា ជនរងគ្រោះបានចុះអណ្ដូងនេះ ដើម្បីចង់ដឹងពីមូលហេតុដែលទឹកនៅក្នុងអណ្តូងមានក្លិនស្អុយប្រើមិនកើត ។

នៅពេលនោះ ជនរងគ្រោះចុះដល់ពាក់កណ្ដាលអណ្ដូង ធ្វើឱ្យជនរងគ្រោះថប់ដង្ហើមសន្លប់ធ្លាក់ចូលក្នុងទឹក ឃើញដូច្នោះ ឈ្មោះ សឿន សៀត ដែលនៅក្បែរនោះចុះទៅជួយស្រង់ ចុះទៅមិនទាន់ដល់ទឹកផង ក៏បានថប់ដង្ហើមរកសន្លប់ម្នាក់ទៀត ប៉ុន្តែត្រូវបានបងប្អូនក្នុងភូមិជួយទាន់ពេល ចំណែកឈ្មោះ មេន មីត បានដាច់ខ្យល់ស្លា.ប់នៅក្នុងអណ្ដូង ហើយបងប្អូនអ្នកភូមិក៏ជួយស្រង់មកលើគោក។
យោងតាមការត្រួតពិនិត្យ សាកសពជនរងគ្រោះត្រូវបានសាច់ញាតិស្រង់ចេញពីក្នុងអណ្ដូងមកលើគោក ស.ពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ គឺស្លាប់ដោយសារថប់ដង្ហើយ(ខ្វះខ្យល់អុកស៊ីហ្សែន) ៕




ទីបំផុត! ឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ ដែលបានបោកប្រាស់លុយប្រជាពលរដ្ឋជិត ៤០លានដុល្លារអាមេរិក ត្រូវបានវាស់កំពស់ហើយ.!

ចំនួនអ្នកទស្សនា : Views




(កំពត)៖ក្រុមលោកឧកញ្ញ៉ា និងបក្សពួក ត្រូវសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត ឃាត់ខ្លួនទាំងសំបុក ក្រោយពីទទួលបទបញ្ជាផ្ទាល់មាត់របស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៃការកាត់ក្តីក្រៅ ប្រព័ន្ធតុលាការ.ធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា រវាងលោកឧកញ៉ា ជា សារ៉ន និងបក្សពួក ជាមួយនឹងប្រជាពលរដ្ឋ ជាង២ពាន់គ្រួសារ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណវត្តអង្គឈូក ដែលស្ថិតនៅក្នុងភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត មិនត្រូវរៅគ្នា ក៏ត្រូវបញ្ជូនបន្តទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត។


បើតាមfacebookផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើបង្ហោះនូវរូបភាព របស់លោក

ឧកញ្ញ៉ា ជា សារ៉ន រួមនឹងបក្សពួក៨នាក់ទៀតក្រោមខ្លឹមសារថា«ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ 2,461 គ្រួសារ សរុបទឹកប្រាក់ជិត ៤០លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូអស់នេះ សូមបងប្អូនផ្សេងៗទៀតពិចារណាផងមុននិងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ»។


លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់អង្គភាពសារព័ត៌មានយើងថា ពិតជាមានការឃាត់ខ្លួនមនុស្សទាំង ៩នាក់នេះមែន ហើយក៏បាននាំយកមកស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ៕








ករណីយតៃកុងឡានបើកបរក្នុងល្បើនលឿនចុះទីទួល និងខ្វះការប្រុងប្រយ័ត្នផ្លូវកោងបង្កអោយអ្នករួមដំណើរម្នាក់បាត់បងជីវិត....

ចំនួនអ្នកទស្សនា : Views

 



ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃសុក្រ ១០កើត ខែចេត្រឆ្នាំខាល ចត្វាស័ក.ព.ស ២៥៦៦.ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នាវេលាម៉ោង១៥និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៧៦Aនៅត្រង់ ចំណុចទល់មុខស្នាក់ការសន្តិសុខ៧៦២ ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ករណីគ្រោះថ្នាក់ចរាចរណ៍មូលហេតុដោយសារអ្នកបើកបររថយន្តដែលជាជនរងគ្រោះបើកបររថយន្តក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នម៉្យាងទៀតផ្លូវកោងផងទើបបណ្តាលអោយរេចង្កូតរថយន្តក្រឡាប់ដោយខ្លួនឯង ហើយស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ។

រថយន្តម៉ាក(V1)សន្តោងរឺម៉កក្បាលពណ៌ឈាមជ្រូក រឺម៉កពណ៌ស ពាក់ស្លាកលេខក្បាលខាងមុខភ្នំពេញ 3B.9826 រឺម៉កក្រោយពាក់ស្លាកលេខព្រះសីហនុ 4A2634 (រថយន្តដឹកជី(អាចម៌គោ)។

ជនរងគ្រោះដែលជាអ្នកបេីកបររថយន្តមានឈ្មោះ សយ ជុំ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខជាអ្នកបើកបរមាន ទីកន្លែងកំណេីត ភូមិសាឡង់ទី២ ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាមទីលំនៅបច្ចុប្បន្ននៅភូមិសាឡង់ទី២ ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំបាន(ស្លាប់)បាត់បង់ជីវិត នៅកន្លែងកេីតហេតុរួម និងស្រ្តីម្នាក់ទៀត ដែលជាអ្នករួមដំណើរជាមួយមិនស្គាល់អត្តសញ្ញាណនៅឡើយបាន(ស្លាប់) បាត់បង់ជីវិតនៅនិងកន្លែងកេីតហេតុ។

តាមរបាយការណ៍បញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកពេជ្រាដា បានបញ្ជក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបណ្ដាលមកពីអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនម៉្យាងផ្លូវកោងនិងខ្វះការប្រុងប្រយ័ត្នទើបបណ្តាលអោយរេចង្កូតរថយន្តក្រឡាប់រថយន្តដោយខ្លួនឯងតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាល ស្រុកពេជ្រាដា បានធ្វេីកំណត់ហេតុរងចាំសាច់ញាតិមកទទូល និងប្រគល់សពដឹកយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត  រីឯរថយន្តត្រូវខូចខាតទាំងស្រុងនៅកន្លែងកើតហេតុ៕







ថ្នាក់ដឹកនាំសមាគមរាជសីហ៍ អញ្ជើញជាអធិបតី ប្រកាសតែងតាំង ប្រធានសមាគមរាជសីហ៍ សាខាប្រទេសម៉ាឡេស៊ី និង សមាជិកជាច្រើនរូបទៀត.!

ចំនួនអ្នកទស្សនា : Views

 


ភ្នំពេញ ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ប្រចាំសាខាប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៣ នៅ CJCC នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានការចូលរួមពី គណៈកម្មាធិការប្រតិបត្តិ សមាជិកសមាជិកា យុវជនរាជសីហ៍ ប្រមាណជិត៣៥០អង្គ/នាក់។


ពិធីនេះ ក៏មានការប្រកាសតែងតាំង លោក តាំង សេងហួត ជាប្រធានកិត្តិយស សមាគមរាជសីហ៍សាខាសាធារណរដ្ឋកូរ៉េ និង ព្រះវិជយញាណ យុង កុសល ជាប្រធានកិត្តិយសសាខាខេត្តកណ្តាល ផងដែរ។

ឯកឧត្តម អ៊ុង សារ៉ាវ៉ាន់ អនុប្រធានអចិន្ត្រៃយ៍សមាគមរាជសីហ៍ និង ឯកឧត្តម ស៊ិន ឌីណា អគ្គលេខាធិការសមាគម បានអានសេចក្តីសម្រេចតែងតាំង ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខាប្រទេសម៉ាឡេស៊ី ដែលមាន លោក ហាន សីហា ជាប្រធានសាខា និង ជនជាតិ ម៉ាឡេស៊ី ជាប្រធានក្រុមប្រឹក្សាយោបល់ និងសមាជិក សមាជិកា សរុប៣២នាក់។

បន្ទាប់ពីត្រូវបានប្រកាសតែងតាំង លោក ហាន សីហា ប្រធានសាខាសមាគមរាជសីហ៍សាខាប្រទេសម៉ាឡេស៊ី បានឡើងថ្លែងអំណរគុណ និង ប្តេជ្ញាចិត្ត០៩ចំណុច គឺ
១.ខិតខំអនុវត្តតួនាទី ភារកិច្ច និង គោរពតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សមាគម
២និង៣.ដឹកនាំ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងសាខា និងថ្នាក់កណ្តាល
៤. បង្កើតនិងបង្កើនកិច្ចសហការ ពិសេសក្នុងប្រទេសម៉ាឡេស៊ី
៥.ខិតខំសម្របសម្រួល ជួយសមាជិកនិងពលរដ្ឋខ្មែរ កំពុងស្ថិតក្នុងប្រទេសម៉ាឡេស៊ី
៦.កៀរគរសប្បុរសជនជួយសកម្មភាពមនុស្សធម៌ ក្នុងនិងក្រៅប្រទេសរបស់សមាគម
៧.កៀរគរវិនិយោគិនបរទេស ពិសេស ជនជាតិម៉ាឡេស៊ី មកវិនិយោគនៅកម្ពុជា
៨.ផ្សព្វផ្សាយគោលនយោបាយសមាគម ដើម្បីពង្រឹងពង្រីកការចូលរួមពីសមាជិក យុវជន
៩.សូមគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និង សូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ បានថ្លែងកោតសរសើរ ការរៀបចំពិធីនេះ និងសូមគាំទ្រការប្តេជ្ញាចិត្តរបស់ លោកប្រធានសាខាម៉ាឡេស៊ី ជាពិសេសការ រំលេចពាក្យ សន្តិភាព ដែលជាចំណុចសំខាន់។

ឯកឧត្តមបញ្ជាក់ថា សមាគមយើងបង្កើតឡើងស្របតាមរដ្ឋធម្មនុញ្ញ មាត្រា៤២ ហើយមានគោលបំណង ជួយគ្នាក្នុងនាមជាខ្មែរ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដោយស្ម័គ្រចិត្ត ដើម្បីរក្សាសណ្តាប់ធ្នាប់ ការពារសន្តិភាព សមិទ្ធិផលជាតិ និង ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមបានរំលឹកប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ក្នុងជំនួបជាមួយ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ហើយត្រូវអនុវត្តចំណុចគន្លឹះៗទាំងនោះ ជាពិសេស យកចិត្តទុកដាក់ជួយ បងប្អូនខ្មែរយើងនៅក្នុងប្រទេសម៉ាឡេស៊ី។

ឯកឧត្ដម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ សម្តែងការអបអរសាទរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ទាំងអស់ដែលទើបទទួលបានការតែងតាំងថ្មី។

ឯកឧត្ដមប្រធានបានថ្លែងពីប្រវត្តិនៃការកកើតសមាគមតាំងពីមានក្បាលម៉ាស៊ីនតែ៥នាក់ ហើយត្រូវបានទទួលស្គាល់ដោយក្រសួង មហាផ្ទៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នមានសមាជិកជិត ៥,០០០អង្គ/នាក់ ក្នុងនោះមាន ជនបរទេស១៨នាក់ផងដែរ និងមានសាខាសរុប៣០ ក្នុងនោះ រាជធានី/ខេត្តចំនួន២៥ និងសាខាក្រៅប្រទេសចំនួន ០៥ គឺ ប្រទេស កូរ៉េ ថៃ វៀតណាម ជប៉ុន និង ម៉ាឡេស៊ី ដែលកំពុងប្រកាសថ្ងៃនេះ។






ឯកឧត្តមប្រធាន បានឱ្យដឹងថា សមាគមបានធ្វើសកម្មភាពមនុស្សធម៌បាន ៦៣៥លើក ចំណាយថវិកា ១លាន១សែនដុល្លារអាមេរិក ដែលបានមកពីការបរិច្ចាគ របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសប្បុរសជន គឺមិនទាន់មានជំនួយពីអង្គការ សមាគមណាទេ ក្នុងនោះធ្វើសកម្មភាពកីឡា បណ្តុះបណ្តាលយុវជន ភាសារបរទេ  កុំព្យូទ័រ រដ្ឋបាល ទំនាក់ទំនងសាធារណៈ បានស្វែងរកអាហាររូបករណ៍ ១.៧២០កន្លែង ជាមធ្យមក្នុង១ឆ្នាំ សម្រាប់ផ្តល់ជូន សិស្ស និស្សិត យុវជនរាជសីហ៍។

ក្រៅពីធ្វើសកម្មភាពមនុស្សធម៌ កីឡា ជួយសង្គម ក្នុងប្រទេសយើង សមាគមរាជសីហ៍ ក៏បានធ្វើសកម្មភាពក្រៅប្រទេស ដូចជា កូរ៉េ បារាំង ថែមទាំងបានចុះMOU សហការគ្នាធ្វើសកម្មភាពមនុស្សធម៌ ជាមួយក្រុមហ៊ុនបរទេសធំចំនួន១៤។

ចុងបញ្ចប់ ឯកឧត្តមប្រធានបានជូនពរ ប្រគល់លិខិតតែងតាំង ថតរូបអនុស្សាវរីយ៍ និងបានចូលរួមពិសារអាហារសាមគ្គីក្នុងបរិយាកាសស្និទ្ធស្នាលរីករាយក្រៃលែង៕








ឯឧត្ដមបណ្ឌិត ផុស សុវណ្ណ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ ..!!

ចំនួនអ្នកទស្សនា : Views



នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅអគាររាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមអ្នកសារព័ត៌មានប្រមាណជិត ៦០០នាក់ នៅអគារខេរៈវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលរៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ក្រោមប្រធានបទ ជំនាញសរសេរព័ត៌មានកម្រិតខ្ពស់។


លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍អ្នកសារព័ត៌មានកម្ពុជា បានថ្លៃងថា នេះជាលើកទី២ នៃការរៀបចំវគ្គបណ្ដុះបណ្ដាលរបស់សមាគម ដែលលើទី១ រៀបចំក្នុងខែមីនា ឆ្នាំ២០២២ មានសិក្ខាកាមប្រមាណជិត ៤០០ នាក់ និងលើកទី២ នៅទៅ១៨ និង ១៩ ខែមីនា ឆ្នាំ២០២៣នេះ មានសិក្ខាកាមប្រមាណជិត ៦០០នាក់ ក្នុងនោះសិក្ខាកាមភាគច្រើនជាអ្នកសារព័ត៌មាន។
លោកបានបន្ដទៀតថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោយពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជំនួបអ្នកសារព័ត៌មានលើទី៥។

ក្នុងនោះដែរលោកបណ្ឌិតបានលើកឡើងថា វគ្គសិក្សា ជំនាញសរសេរកម្រិតខ្ពស់នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ក្នុងការប្រកបអាជីព និងជាមូលដ្ឋានដ៏ប្រសើរកលើមាគ៌ាវិស័យសារព័ត៌មាន ដែលប្រកបដោយសមត្ថភាព គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា ក្រោយពីបញ្ជប់សិក្សាសិក្ខាកាមមានឱកាសប្រឡងប្រួតយកពានរង្វាន់ អ្នកសរសេរអត្ថបទព័ត៌មានល្អ ៗប្រចាំឆ្នាំ២០២៣ ក្នុងវេទិកា ប្រកួតសរសេរព័ត៌មានល្អ ដែលសមាគមកំពុងដំណើរការស្នើសុំគោលការណ៍រៀបចំវេទិកាពីក្រសួងព័ត៌មាន។

ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្ដមបណ្ឌិត ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានលើកឡើងថា អ្នកសារព័ត៌មាន ទាំងអស់ក្នុងស្រុក និង ក្រៅ ស្រុក ត្រូវចូលរួមផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំង នូវព័ត៌មាន ក្លែងក្លាយ ដែលជាប្រភេទព័ត៌មាន បំពុលសង្គម ធ្វេីអោយប៉ះពាល់ ដល់សក្កតានុពលនៃ ប្រទេសជាតិ ។

ឯកឧត្តម លោក បានបន្តទៀតថា អ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់ វិជ្ជាជីវៈ និង ក្រមសីលធម៌ នៃ របប អ្នកសារព័ត៌មាន ក្នុងសរសេរព័ត៌មានពិតកម្រិតខ្ពស់ មិនលំអៀង សសេរអោយបានគ្រប់ជ្រុងជ្រោយប្រកបដោយមានវិជ្ជាជីវ: ក្នុងការ សរសេរអន្តបទនីមួយៗ ដេីម្បីជៀងវាងមានបញ្ហាពាក់ពន្ធ័ផ្លូវច្បាប់ ព្រោះទាំងនេះជាអាវគ្រោះ របស់អ្នកសារព័ត៌មាន ក្នុងនោះដែរ ឯកឧត្តម ធ្វេីបទសម្ភាសន៍ ទៅ កាន់អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ថ្លែងចំពោះបងប្អូនអ្នកសារព័ត៌មានទូទៅ ត្រូវចូលរួមផ្សព្វផ្សាយ ព័ត៌មានជាមួយនិង រដ្ឋាភិបាល ដេីម្បីជាការចែករំលែកនូវព័ត៌មានពិត និង ជាព្រឹត្តិការណ៍សំខាន់ៗ ក្នុងសង្គមបច្ចុប្បន្ន ដេីម្បីផ្តោតលេីវិស័យ ព័ត៌មាន ក្នុងប្រទេស អោយកាន់តែរីកចំរើន និង ល្អប្រសើរ ជាចុងបញ្ចប់ ឯកឧត្តម បណ្ឌិត ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន រូមមាន លោកគ្រូសាស្ត្រាចារ្យល្បីៗ និង រួមទាំង សិក្ខាកាម ទាំងមូលបានថតរូបទុក អនុស្សាវរីយ៍ ផងដែរ៕









ឃាត់ខ្លួនជនសង្សយ័ម្នាក់ករណីឃាតកម្ម ដោយចោទជនរងគ្រោះថាចេះអំពើអាបធ្ម​ប់​ .!

ចំនួនអ្នកទស្សនា : Views




ខេត្តកណ្ដាល ៖ កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ព័ន្ធ​ករណី​ឃា.តកម្ម ដែល​ជន​ជា​ឃា.តករ​បាន​កា.ប់សម្លា.ប់​ជន​រង​គ្រោះ​ម្តង​ហើយ​ម្តងទៀត​ បណ្តាល​ឲ្យ​ស្លា.ប់ និង​របួស ដោយ​ចោទប្រកាន់​ថា ជា​គ្រូ​​អាបធ្ម​ប់​ ​ធ្វើ​អំពើ​ផ្លូវ​ងងឹត​ដាក់​លើ​គេ ។


ជនសង្ស័យ​ឈ្មោះ ហោ បារាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ មានទីលំនៅភូមិព្រែក​ប៉ុក ឃុំ​ព្រែកស្តី ស្រុក​កោះធំ ខេត្ត​កណ្ដាល ។ ក្នុង​នោះ​សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត ម៉ូតូ​១​គ្រឿង ម៉ាក​យា​ម៉ា​ហា ស៊ី​រ៉ូ​ស ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ ក្រចេះ 1A -5010 និង​កណ្តៀវ១ដើ​​ម ដង​ឬ​ស្សី ដែល​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ។


​ចំណែក​ជន​រង​គ្រោះ​មាន​ចំនួន​៣នាក់ ក្នុងនោះ​១-​ឈ្មោះ ស្លេះ ទួន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម (​បាន​ស្លា.ប់​) ២-​ឈ្មោះ ទួន អ៊ី​សា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ខ្មែរ​​អ៊ិ​ស្លា​ម មុខរបរ នេសាទ (​បាន​រង​​របួស​) និង​៣-ឈ្មោះ រ៉ូ​ន រី ភេទ​ប្រុស អាយុ​៣៥ឆ្នាំ ​ជាខ្មែរ​អ៊ិ​ស្លា​ម មុខរបរ នេសាទ (បាន​រង​​របួស​) ​។ ជនរងគ្រោះ​ទាំង​​៣នាក់​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​នេះ ។


ដើមចម​នៃ​ការ​ចាប់ខ្លួន​ជនសង្ស័យ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​ព្រឹក ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ​និង​កាន់​កណ្តៀវ​១ដើម​ បានចតម៉ូតូទុកនៅលើផ្លូវ​បេ​តុង​ ក្បែរ​ចំណុច​កើ​ត​ហេតុ រួច​បាន​​ដើរ​​ទៅ​ធ្វើ​​សកម្មភាព​កា.ប់​ទៅ​លើ​ជន​រង​គ្រោះកំពុង​ដេក​នៅ​លើ​គ្រែ ក្នុង​រោង​មុខ​ផ្ទះ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ជា​ច្រើន​កន្លែង ។ បន្ទាប់​មក​ក្រុម​គ្រួ​សារបាន​ដឹក​បញ្ជូន​ជន​រង​គ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះធំ ជា​អកុសល​ជន​រង​គ្រោះ​បាន​ទទួល​មរណៈ​នៅ​ថ្ងៃ​នោះ​ទេ​ម្តង​ទៅ ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​ទៅ​រាជធានី​ភ្នំពេញ​បាត់​នៅ​ថ្ងៃ​នោះ​ដែរ ។ លុះ​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើ​ត​ហេតុ​នោះ​វិញ ដើម្បី​ធ្វើ​សកម្មភាព​កា.ប់សម្លា.ប់​ជន​រង​គ្រោះ​ម្ដងទៀត ដោយ​មិនដឹង​ថា​ជន​រង​គ្រោះ​បាន​ស្លា.ប់​នោះ​ទេ នៅ​ពេល​ទៅ​ដល់​ ជនសង្ស័យ​ដៃ​កាន់​កណ្តៀវ​ដ​ដែល ហើ​​យ​បាន​ស្រែ​ទៅ​កូនៗ​ជន​រង​គ្រោះ​ថា «​ឪពុក​ពួក​ឯង បាន​ធ្វើ​អំពើ​ផ្លូវ​ងងឹត​ដាក់​អញ​! អញ​នៅ​មិន​សុខ​ទេ​គឺ​មក​តាម​ផ្តាច់ជីវិត​ឲ្យ​ខាង​តែ​បាន» ។


ឃើ​ញ​ដូច្នេះ​ក្រុម​គ្រួសារ​រង​គ្រោះ និង​អ្នក​ជិតខាងបាន​ស្ទុះ​ចូលចាប់​ខ្លួន​ជនសង្ស័យ ដែល​មិន​នឹក​ស្មានថា ជន​ជា​ឃា.តករ​គេ​បាន​វិល​មក​រក​គុក​វិញ​នោះ ខណៈ​នៅ​ក្នុង​ដៃ​ជនសង្ស័យ​មាន​កាន់​កណ្តៀវ បាន​ស្ទុះ​ទៅ​កា.ប់​​កូនប្រុស​របស់​ជន​រង​គ្រោះ ឈ្មោះ ទួន អ៉ី​សា រង​របួស​ចំ​ចង្កេះ​ផ្នែក​ខាង​ឆ្វេង​១ កណ្តៀវ និង​កា.ប់​ឈ្មោះ រ៉ូ​ន រី បណ្តាល​ឲ្យ​រង​របួស​ត្រូវ​ចំ​ក្បាល​ពោះផ្នែក​ខាង​ស្ដាំ​១​កណ្តៀវ កែង​ដៃ​ខាង ឆ្វេង​១​កណ្តៀវ និង​កែង​ដៃ​ខាង​ស្ដាំ​១​កណ្តៀវ ​ពេល​នោះ​ក៏​មាន​ការ​ប្រវា.យប្រតប់​គ្នា ធ្វើ​ឲ្យ​ជនសង្ស័យ ត្រូវ​រង​របួសធ្ងន់​ផង​ដែរ ។


ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​​ខាងលើ​នោះ​ភ្លាម​ លោកស្នងការ​នគរ​បា​ល​ខេត្តកណ្តាល​បាន​បញ្ជា​ទៅ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ព្រែក​ថ្មី សហការ​ជាមួយ​កម្លាំង​ចម្រុះ​នៃ​អធិការ​ដ្ឋា​ន​នគរបាល ស្រុក​កោះ​ធំ ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​រួច បាន​ឃាត់​ខ្លួន​ជន​សង្ស័យ និង​វត្ថុ​តាង​នាំ​ទៅ​សាកសួរ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។


នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជនសង្ស័យ​បាន​សារភាព​ថារូបគេ​ពិតជា​បាន​ធ្វើ​​សកម្មភាព​កា.ប់សម្លា.ប់​ជន​រង​គ្រោះ​ឈ្មោះ ស្លេះ ទួន (​បណ្ដាល​ឱ្យ​ស្លា.ប់ ) និង​ឈ្មោះ ទួន អ៉ី​សា និង​ឈ្មោះ រ៉ូ​ន រី ឱ្យ​រង​របួស​ប្រាកដ​មែន ដែល​គិត​ថា ជន​រង​គ្រោះ​បាន​ធ្វើ់អំពើ​អាប​ធ្មប់​ផ្លូវ​ងងឹត​ដាក់ខ្លួន ធ្វើ​​ឱ្យ​ជីវិត​របស់​គេ​រស់នៅ​ក្នុង​ភាព​ក្ដៅក្រហាយ​ជា​ប្រចាំ ។ បានជា​រូបគេ (​ជនសង្ស័យ ) ត្រឡ​ប់​មក​ធ្វើ​​សកម្មភាព​ម្ដងទៀត​នេះ ព្រោះ​គេ​មិន​បានដឹង​ថា ជន​រង​គ្រោះ​ស្លា.ប់​នោះ​ទេ បើ​ដឹងស្លា.ប់​ក៏​មិន​មក​វិញ​ដែរ ប៉ុន្តែ​ទំនង​ព្រលឹង​ជន​រង​គ្រោះ​អន្ទង​ឲ្យ​រូបគេ​មក​ទទួលទោស ទើបបាន​វិល​មក​វិញ​នោះ ៕







លោក ឃីម រដ្ឋា ផ្ញើសារអបអរសាទរ និងគោរពជូនពរជូន ឯកឧត្តម ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ ដែលត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យប្រោសប្រទាននូវ គ្រឿងឥស្សរិយយស ថ្នាក់ «ជាតូបការ»..!

ចំនួនអ្នកទស្សនា : Views

 


ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា ជាក្រុមការងារអង្គភាព រស្មីស្ទឹងត្រង់ សូមគោរពសំដែង នូវអំណរសាទរ និងកោតសរសើរ យ៉ាងជ្រាលជ្រៅបំផុត ជូន ឯកឧត្តម ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ ដែលត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យប្រោសប្រទាននូវ គ្រឿងឥស្សរិយយស ថ្នាក់ «ជាតូបការ» ។


ក្នុងឱកាសដ៏ វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មី ទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ សព្ទសាធុការពរជ័យជូន ចំពោះ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រលាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀង ឃ្លាតឡើយ៕




ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា និង​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនាន់​ទី​៣៤ ជំនាញ​ឆត្រ​បញ្ជា​ជំនាន់​ទី​៦ ជំនាញ​ឯកទេស​មុជទឹក​ជំនាន់​ទី​៩ និង​ជំនាញ​ប្រឆាំង​ភេរវកម្ម​ជំនាន់​ទី​៥.!

ចំនួនអ្នកទស្សនា : Views

នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា និង​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនាន់​ទី​៣៤ ជំនាញ​ឆត្រ​បញ្ជា​ជំនាន់​ទី​៦ ជំនាញ​ឯកទេស​មុជទឹក​ជំនាន់​ទី​៩ និង​ជំនាញ​ប្រឆាំង​ភេរវកម្ម​ជំនាន់​ទី​៥ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេជោ​សែនឱ​រ៉ាល់ បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក ខេត្ត​កំពង់ស្ពឺ​។​


នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា និង​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនាន់​ទី​៣៤ ជំនាញ​ឆត្រ​បញ្ជា​ជំនាន់​ទី​៦ ជំនាញ​ឯកទេស​មុជទឹក​ជំនាន់​ទី​៩ និង​ជំនាញ​ប្រឆាំង​ភេរវកម្ម​ជំនាន់​ទី​៥ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេជោ​សែនឱ​រ៉ាល់ បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក ខេត្ត​កំពង់ស្ពឺ​។​





ក្រសួងការងារគ្រោងនឹងរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិត ទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺនាថ្ងៃទី១៧ ខែមីនានេះ.!

ចំនួនអ្នកទស្សនា : Views

ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ ទីភ្នាក់ងារ​ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង​បណ្តុះបណ្តុះវិជ្ជាជីវៈ នឹងរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនៅក្នុងទីតាំង «បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ» នាថ្ងៃ សុក្រ ទី១៧ ខែមីនា នេះ ដោយមាន​រោងចក្រ សហគ្រាសធំៗចំនួន ៥ ចូលរួមជ្រើសរើសកម្មករ កម្មការិនីជាង ៥ ពាន់នាក់។

គួរបញ្ជាក់ផងដែរថា ការរៀបចំវេទិកាការងារនេះ គឺជាអន្តរាគមន៍ដោះស្រាយការងារ​បន្ទាន់មួយទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្ត​ទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់​បងប្អូនកម្មករ កម្មការិនីយើងឲ្យឆាប់ទទួលបាន​ការងារថ្មីឡើងវិញ ដើម្បីរក្សាលំនឹងជីវភាព និង ប្រាក់ចំណូលរបស់បងប្អូន កម្មករ កម្មការិនី បន្ថែមពីលើការទទួលបាន​នូវការគាំពារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដូចអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារក្នុងពេលរីករាលដាលជំងឺកូវីដ។

ព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនេះ នឹងត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ, មន្ទីរការងារខេត្តកំពង់ស្ពឺ និងអជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេសបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។

បន្ថែមលើនេះ NEA បាន និងកំពុងរៀបចំបញ្ជូនមជ្ឈមណ្ឌលការងារ​ចល័ត ដើម្បីចុះទៅផ្សព្វផ្សាយផ្ទាល់ដល់​មូលដ្ឋានដែលបងប្អូនកម្មករ កម្មការិនីកំពុងរស់នៅដើម្បី​កៀរគរឲ្យមានការចូលរួមកាន់តែច្រើន និងឆាប់ទទួលបាន​ការងារថ្មីតាមរយៈព្រឹត្តិការណ៍នេះ។











ដូច្នេះ សូមបងប្អូនកម្មករ កម្មការិនី ដែលចង់បានការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ កុំភ្លេចត្រៀមចូលរួមឲ្យបានរួសរាន់ ដើម្បីដាក់ពាក្យស្វែងរកការងារធ្វើជាមួយបណ្តារោងចក្រ សហគ្រាសដែលកំពុងមាន​តម្រូវការជ្រើសរើសកម្លាំងពលកម្មជាច្រើននាក់។