គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ! កម្ពុជា-ចិន បើកកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ ជាលើកដំបូង ដើម្បីពង្រឹងមិត្តភាពដែកថែបឱ្យកាន់តែរឹងមាំ

ចំនួនអ្នកទស្សនា : Views

  



កិច្ចប្រជុំលើកទី១នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន បានប្រព្រឹត្តទៅនៅវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទៅ២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ !


កម្ពុជា និងចិន បានឯកភាពគ្នាបង្កើតកិច្ចសន្ទនានេះ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា របស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមេសា ឆ្នាំមុន ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ យន្តការថ្មីនេះគឺជាវេទិកា ដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដើម្បីផលប្រយោជន៍រួម។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិ នៃ សាធារណរដ្ឋប្រជាមានិតចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាមានិតចិន ។

ដោយ៖ទទក










កម្លាំងចម្រុះខេត្តមណ្ឌលគិរី បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យ ឃាត់ខ្លួនជនបរទេស ២៦២នាក់ ក្នុងនោះមានជនជាតិថៃ ៥៨នាក់

ចំនួនអ្នកទស្សនា : Views



 កម្លាំងចម្រុះខេត្តមណ្ឌលគិរី បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យ ឃាត់ខ្លួនជនបរទេស ២៦២នាក់ ក្នុងនោះមានជនជាតិថៃ ៥៨នាក់

  

AKP មណ្ឌលគិរី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦--


កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគីរី ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបដ៏ធំមួយ ឆ្មក់ចូលឆែកឆេរទីតាំងអគារពាណិជ្ជកម្មចិនមណ្ឌលគិរី របស់ក្រុមហ៊ុន មុងទ័រជាលី សេងមៅឆេង ស្ថិតនៅ ក្រុងសែនមនោរម្យ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីមានការសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។








ក្រសួងបរិស្ថានគ្រោងរៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ«សំណល់សូន្យ» ផ្តោតលើការដោះស្រាយបញ្ហាសំណល់ ជាពិសេសសំណល់ប្លាស្ទិកនៅកម្ពុជា

ចំនួនអ្នកទស្សនា : Views



ក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមប្រជុំស្តីពីការរៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា នៅឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ឆ្នាំនេះប្រធានបទទិវាបរិស្ថានជាតិនិងទិវាបរិស្ថានពិភពលោក ៥ មិថុនា បានផ្តោតលើ ការឈានឆ្ពោះទៅ «សំណល់សូន្យ» «Zero Waste» ដែលស្របនឹងបរិបទពិភពលោក ក្នុងការដោះស្រាយបញ្ហាសំណល់ ជាពិសេសសំណល់ប្លាស្ទិក ដែលកំពុងគំរាមកំហែងបំពុលទឹក បំពុលដី និងសុខភាពរបស់មនុស្សជាតិ។  


ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ការប្រារព្ធទិវានេះ មានគោលបំណងបំផុសស្មារតីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋឱ្យចូលរួមសម្អាតបរិស្ថាន ដាំដើមឈើ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីសម្រេចបាននូវកម្ពុជាស្អាត បៃតង និងចីរភាព។


នៅក្នុងកិច្ចប្រជុំ សម្តេចមហាមន្ត្រី គុយ សុផល បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុលដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ការថែរក្សាបរិស្ថាន និងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ និងកិច្ចខិខំប្រឹងប្រែង របស់ក្រសួងបរិស្ថាន ក្នុងការអនុវត្តផែនការសកម្មភាព បំណងលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ក៏ដូចជាការប្តេជ្ញាជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបន្ថែមទៀត នៅកម្ពុជា។


ជាមួយគ្នានេះ សម្តេចមហាមន្រ្តី បានមានប្រសាសន៍គាំទ្រចំពោះការរៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ឆ្នាំ២០២៦ នៅទីតាំងកីឡដ្ឋានខេត្តកណ្តាល នាទីក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទ ព្រះនរោត្តមមុនីនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមាន ព្រះវត្តមាន និងវត្តមាននៃថ្នាក់ដឹកនាំកំពូលរបស់ជាតិ ឥស្សរជនជាន់ខ្ពស់ អ្នកមុខអ្នកការ និងប្រជាពលរដ្ឋច្រើនកុះករ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។


សូមបញ្ជាក់ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៥ ខែមិថុនា។ ព្រះរាជពិធីដ៏ឧត្តមឧត្តមថៃ្លថ្លា ក៍ឆ្លុះបញ្ចាំងពីការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងស្របយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការសម្រេចបាននូវសុក្រឹតកម្មបរិស្ថានកិច្ច និងអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ ក្នុងឆ្នាំ២០២៥កន្លងមកនេះ ក្រោមព្រះរាជាធិបតីភាពដ៏ឧត្តុង្គឧត្តមនៃព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានបានរៀបចំទិវា «ទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក» ៥មិថុនា ក្រោមប្រធានបទ៖ «បញ្ចប់ការបំពុលដោយប្លាស្ទិក (Ending Plastic Pollution)» សម្រេចបានជោគជ័យ នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពុលរបស់ជាតិ ឥស្សរជន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាង អង្គទូត វិស័យឯកជន អង្គការដៃគូ អង្គការមិនមែនរដ្ឋាភិបាល យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋមកពី គ្រប់មជ្ឈដ្ឋាន ប្រមាណជា ៣០០០ នាក់។







យើងនឹងបន្តឈរនៅក្បែរ ចែករំលែកសុខទុក្ខ ដើម្បីបង្កើនក្តីសង្ឃឹម និងផ្ដល់ភាពកក់ក្តៅជូនបងប្អូនជានិច្ច!

ចំនួនអ្នកទស្សនា : Views




បងប្អូនទាំងអស់គ្នានៅទីនេះគឺជាសមាជិកសំខាន់នៃមហាគ្រួសារខ្មែរ។ ការមកជួបជុំគ្នានៅទីនេះ មិនមែនត្រឹមតែជាការចុះសួរសុខទុក្ខតាមទម្លាប់នោះទេ ប៉ុន្តែជាការបង្ហាញពីក្តីបារម្ភ ការយកចិត្តទុកដាក់ និងការមិនទុកឲ្យបងប្អូនរស់នៅឯកោ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។


តាមរយៈការរៀបចំអាហារសាមគ្គី សកម្មភាពការកម្សាន្ត និងសកម្មភាពលើកកម្ពស់វប្បធម៌ប្រពៃណីក្នុងឱកាសត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិនៅមណ្ឌលសុវត្ថិភាព គឺជាការបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងប្រជាជនជួរក្រោយទាំងអស់ ដែលជានិច្ចកាលតែងតែចាត់ទុកសុខទុក្ខរបស់បងប្អូន ជាអាទិភាពចម្បង។


#ជួបជុំតាមជំរំភាសសឹក  

#ចូលឆ្នាំថ្មី 

#KhmerNewYear

#កម្ពុជា 

#Cambodia

#សសយក 

#UYFC

👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.

🌐 uyfc.org

📱 Facebook

📱 YouTube 

📱 Telegram 

📱 TikTok











សមាគមរាជសីហ៍សាខាស្រុកបាទី និង ក្រុមហ៊ុន ស្មីត ថេកណឡូជី ស៊ីស្ទឹម បានឧបត្ថម្ភ និងចូលរួមបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវ សូឡាចរាចរណ៍

ចំនួនអ្នកទស្សនា : Views

  


និងស្លាកសញ្ញាចរាចរណ៍ជាមួយ អាជ្ញាធរឃុំកុមារាជា ដើម្បីបំភ្លឺផ្លូវ សម្រួល និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលតែងកើតឡើងជាញឹកញាប់នៅចំណុចនោះ

—- —-

តាកែវ៖ ឯកឧត្តម ថាំង ប៊ុនសុង ប្រធានចលនាអប់រំផ្សព្វផ្សាយ សមាគមរាជសីហ៍ លោក ឈុន សូវៀត អនុប្រធាន និង លោក ថោង សុភ័ក្រ្ត ប្រធានសាខាស្រុកបាទី ដោយមានការសហការ ឧបត្ថម និងចូលរួមដោយ លោក ចាប ចំណាន អគ្គនាយក ក្រុមហ៊ុន ស្មីត ថេកណឡូជី ស៊ីស្ទឹម Smith Technology Systems Co., Ltd និង សហការី បានអញ្ជើញចូលរួមបំពាក់ ភ្លើងសូឡាបំភ្លឺផ្លូវចំនួន៦អំពូល ភ្លើងសូឡាចរាចរណ៍ចំនួន២ 🚥 🚦 និងស្លាកសញ្ញាចរាចរណ៍ចំនួន២ ស្ថិតនៅចំណុចទីតាំងងងឹត ផ្លូវកោងងាយរងគ្រោះថ្នាក់ចរាចរណ៍ ដើម្បីចូលរួមចំណែកបំភ្លឺផ្លូវនៅពេលយប់ និងសម្រួលចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវជាតិលេខ១២៦ ក្នុងមូលដ្ឋាន ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ នាព្រឹក ទី០២ ខែមេសា ឆ្នាំ ២០២៦។ 


ពិធីនេះ មានការអញ្ជើញចូលរួមពី ហែល សុខ ជំទប់ទី២ ឃុំកុមារាជា និង លោក ម៉ឹង ចំរើន ក្រុមប្រឹក្សាឃុំ ជាតំណាងលោកមេឃុំ លោក ខុន ប៊ុនថន មេភូមិស្តុក និង ក្រុមការងារ។


ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានសម្តែងការសាទរ គាំទ្រចំពោះការបរិច្ចាគធនធាន ចូលរួមចំណែកបំពាក់ភ្លើងសឡាបំភ្លឺផ្លូវ និង ភ្លើងសូឡាចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ ផ្តល់សញ្ញាសម្រួលចរាចរណ៍ របស់សមាគមរាជសីហ៍ និង លោក ចាប ចំណាន អគ្គនាយក ក្រុមហ៊ុន ស្មីត ថេកណឡូជី ស៊ីស្ទឹម៕












ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក

ចំនួនអ្នកទស្សនា : Views

  



ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ

———————————————-

ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឌិត នីតា ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការក្រសួង ដ.ន.ស និងជាប្រធានសម្របសម្រួលគម្រោង LASED III និងក្រុមការងារ,ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារ,លោក ម៉ែន ភក្តី ប្រធានគណៈកម្មាធិការកណ្តាលគម្រោងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍ លោក លី សុភា ប្រធានមន្ទីរ ដ.ន.ស.ស ខេត្តកំពង់ឆ្នាំង,លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត,ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក អាជ្ញាធរភូមិ ឃុំ និងសម្បទានិកផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវ និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍផ្សេងៗ ពិសេសការធ្វើកសិកម្ម ចិញ្ចឹមសត្វ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងទីតាំងគម្រោង។

#កអក