គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា!

ចំនួនអ្នកទស្សនា : Views

 



នាល្ងាចថ្ងៃទី០៣ខែមីនា ឆ្នាំ២០២៦ ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅបរិវេណសួនច្បារមុខវត្តបុទុមវត្តី។


ជាកិច្ចចាប់ផ្ដើម លោក តាន់ គីមសួរ ប្រធានគម្រោងគំនូរសិល្បៈដើម្បីសន្តិភាព បានថ្លែងរបាយការណ៍សង្ខេបអំពីដំណើរការគូគំនូរក្រោមទឹកដៃ និងទឹកចិត្តអំណត់ព្យាយាម រួមទាំងការទទួលខុសត្រូវខ្ពស់របស់បងប្អូនវិចិត្រករ ដែលបង្ហាញពីស្នាមចិត្ត ស្នាមគំនិត និងស្នាមប្រវត្តិសាស្ត្ររបស់កម្ពុជាមកបកស្រាយលើផ្ទាំងតែមួយ។ លោក តាន់ គីមសួរ បានបន្ថែមថា ផ្ទាំងគំនូរនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ទេ តែជាកម្មសិទ្ធិរបស់ប្រជាជនខ្មែរទាំងអស់។


នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណ និងកោតសរសើរដល់វិចិត្រករ និងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានប្រើប្រាស់អស់សមត្ថភាព និងទេពកោសល្យ ដើម្បីគូរផ្ទាំងគំនូប្រកបដោយអត្ថន័យនេះ បង្ហាញឱ្យសហគមន៍ជាតិ និងអន្តរជាតិបានយល់ច្បាស់ពីផលលំបាកដែលបង្កឡើងដោយយោធាថៃ ព្រមទាំងបានបង្ហាញពីការរួបរួម និងសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា ផ្ទាំងគំនូរនេះ មិនត្រឹមជាការកត់ត្រានូវស្លាកស្នាមឈឺចាប់របស់ប្រជាជនកម្ពុជានោះទេ ប៉ុន្តែជាការដាំដុះផ្នត់គំនិតស្នេហាជាតិ ការស្រលាញ់ចែករំលែកក្នុងចំណោមប្រជាជាតិខ្មែរ ព្រមទាំងជាការដាស់តឿនឱ្យប្រជាពលរដ្ឋគ្រប់រូបប្រកាន់ខ្ជាប់ស្មារតីស្រលាញ់សន្តិភាព ដោយចងចាំថាខ្មែររួបរួម ខ្មែរខ្លាំង។


សូមជម្រាបថា កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះសង្ឃ ព្រះសង្ឃ យាយជី តាជី តំណាងរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ប្រធានគម្រោង ដៃគូឧបត្ថម្ភ បងប្អូនវិចិត្រករ សិល្បករ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប៕











ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែកផាត់ពណ៌លើផ្ទាំងគំនូរ "សិល្បៈដើម្បីសន្តិភាព" នៅបរិវេណសួនច្បារមុខវត្តបទុមវតី្ត

ចំនួនអ្នកទស្សនា : Views

 


ផ្ទាំងគំនូរសិល្បៈនេះ បានបង្ហាញនូវស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក ជាពិសេសក្នុងបរិបទជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាង។


ការចូលរួមគូសគំនូសនេះ មិនត្រឹមតែជាការបង្ហាញស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួបរួមគ្នាដើម្បីស្នើសុំឱ្យមានយុត្តិធម៌ និងថែរក្សាសន្តិភាពប្រកបដោយចីរភាពសម្រាប់មាតុភូមិកម្ពុជា។


សូមជម្រាបជូនថា រូបគំនូរសិល្បៈដើម្បីសន្តិភាពនេះត្រូវបានរៀបចំឡើងក្រោមការផ្តួចផ្តើមរបស់លោក តាន់ គឹមសួរ និងអ្នកនាង មាស ច័ន្ទដាលីន អគ្គនាយិការក្រុមហ៊ុន ឡាកាម៉ូ ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវកម្ពុជា និងសាលារាជធានីភ្នំពេញ។










ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន៥៦១នាក់ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ស្រុកអូររាំងឪ

ចំនួនអ្នកទស្សនា : Views

 


ត្បូងឃ្មុំ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និង ស្រុកត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន៥៦១នាក់ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ស្រុកអូររាំងឪនាព្រឹកថ្ងៃសៅរ៍ ៥ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ ក្នុងភូមិលេខ៥ ឃុំឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។


ក្នុងឱកាសប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន និងឯកឧត្ដម ជា សុផារ៉ា គណកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ជូនសមាជិកថ្មីដែលស្ថិតក្នុងអង្គពិធីទាំងមូល។ 


ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រធាន សូមកោតសរសេីរចំពោះទឹកចិត្តស្រលាញ់គណបក្សប្រជាជនកម្ពុជា របស់បងប្អូន គ្រប់ស្រុក នៃខេត្ដត្បូងឃ្មុំ ដែលបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានយល់ច្បាស់ពីគោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងលះបង់ និងចាកចេញពីគណបក្សចាស់ ហើយសម្រចចិត្ដរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន។ 


ឯកឧត្តមបណ្ឌិតប្រធាន បានរំឭកថា គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា គ្រប់មូលដ្ឋានទូទាំងប្រទេស និងជាពិសេសបានដាក់ចេញនូវគោលនយោបាយល្អ ជាអំពេីល្អ ៥ចំណុចសំខាន់ៗគឺ មនុស្ស ទឹក ផ្លូវ ភ្លេីង និងបច្ចេកវិទ្យា។ 


ឯកឧត្តមបណ្ឌិតប្រធាន បន្ដទៀតថា ការសម្រេចចិត្តចូលរួមរបស់សមាជិកថ្មីនាពេលនេះ បង្ហាញឱ្យឃេីញកាន់តែច្បាស់អំពី ការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាការចូលរួមរក្សាសុខសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។











ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា និងគម្រោងជ្រែមួយរយ

ចំនួនអ្នកទស្សនា : Views



ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា និងគម្រោងជ្រែមួយរយ។

————————————
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ #ផែនការកែលម្អទីក្រុងនិងទីប្រជុំជន #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #គណៈកម្មការសុរិយោដី #អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី #កអក















ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូន សាធារណជន

ចំនួនអ្នកទស្សនា : Views



 ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា ក្រោយពីទទួលបានព័ត៌មានពីភាពមិនប្រក្រតី នៃការចេញបណ្ណកម្មសិទ្ធិទុតិយតាលើ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៤០៨០៤១០-០៨៨០ មក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដំណើរការ ពិនិត្យដោះស្រាយបញ្ហានេះ ដោយបានអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺ។

————————————

ដោយនីតិវិធីនៃការពិនិត្យស្រាវជ្រាវមានលក្ខណៈស្មុគស្មាញ និងដើម្បីទទួលបានភាពត្រឹមត្រូវ សម្រាប់គ្រប់ភាគី ក្រសួង ដ.ន.ស. និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តពិនិត្យដោះស្រាយករណីនេះ ដោយប្រកាន់ខ្ជាប់សីលធម៌វិជ្ជាជីវៈ និងឈរលើបទប្បញ្ញត្តិជាធរមាន។


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏សូមឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងដំណើរការដោះស្រាយបញ្ហា ដោយប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ជៀសវាងការបំពុលព័ត៌មាន តាមរយៈបណ្តាញសង្គមនានា។


#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #កអក




សម្តេចមហាបវរធិបតី អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំកំពូលលើកទី១៦

ចំនួនអ្នកទស្សនា : Views



 សម្តេចមហាបវរធិបតី អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំកំពូលលើកទី១៦ និងកិច្ចព្រមព្រៀង ស្តីពីផែនការសហប្រតិបត្តិការ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបតិវត្តន៍ឡាវ នៅវិមានសាមគ្គីភាព ។


រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី៧ កុម្ភៈ ២០២៦


Attending the Signing Ceremony on the Agreed Minutes of the 16th Summit and the Agreement on the Cooperation Plan between the Cambodian People’s Party and the Lao People’s Revolutionary Party, at 7 Vimean Samkypheap.






Phnom Penh, Saturday morning, 7 February 2026


#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជាង ២០០០នាក់ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបទីតាំង Online Scams ក្នុងក្រុងបាវិត

ចំនួនអ្នកទស្សនា : Views




ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយ​មានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងឯក​ឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអម​សាលា​ដំបូងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ កម្លាំង​នគរបាលជំនាញ នៃអគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ បានសហ​ការជាមួយគណៈបញ្ជាការខេត្តស្វាយរៀង បានបើកប្រតិបត្តិការទ្រង់​ទ្រាយធំបង្ក្រាបទីតាំង Online Scams ក្នុងក្រុងបាវិត។
ឯកត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ប្រាប់វិទ្យុបាយ័នថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ នៅកាស៊ីណូវ៉ាន់ឆឹង ដែលមានអគារចំនួន​២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ផ្លូវក្រវ៉ាត់ក្រុង ដោយសមត្ថកិច្ចបានរកឃើញជនបរទេសជាង ២ពាន់នាក់។