គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

មហាជនមកពីគ្រប់ទិសទី បាន និងកំពុងចូលរួមយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាព

ចំនួនអ្នកទស្សនា : Views



 មហាជនមកពីគ្រប់ទិសទី បាន និងកំពុងចូលរួមយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាព ( March for Peace) ដើម្បីបង្ហាញស្មារតីគាំទ្រសន្តិភាព ពិសេសជំរុញឱ្យមានគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។ 

__________________________ 






នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានរៀបចំកម្មវិធី «ដើរដើម្បីសន្តិភាព» ដែលជាការដើរថ្មើរជើងចម្ងាយ ៣ គីឡូម៉ែត្រ គិតចាប់ពីផ្សាររាត្រីមុខមាត់ទន្លេ រហូតដល់វិមានឯករាជ្យ។ ដំណើរព្យុហយាត្រាដើម្បីសន្តិភាពនេះ គឺធ្វើឡើងដើម្បីបង្ហាញពីបំណងរបស់កម្ពុជាដែលចង់សន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់ណាមួយបន្ថែមទៀតឡើយ។







យើងដើរដើម្បីសន្តិភាព!

ទាំងអស់គ្នាដើម្បីសន្តិភាព!

#ដើរដើម្បីសន្តិភាព 

#MarchforPeaceKH

#សសយក #កម្ពុជា





#uyfc #cambodia

ទឹកដៃវីរៈកងទ័ពកម្ពុជាមិនធម្មតា! នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិចាប់ផ្តើមតាំងពីព្រឹកមក

ចំនួនអ្នកទស្សនា : Views




 ទឹកដៃវីរៈកងទ័ពកម្ពុជាមិនធម្មតា! នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិចាប់ផ្តើមតាំងពីព្រឹកមក ត្រឹមម៉ោង ៤ រសៀលនេះ ខ្មោចរថក្រោះមិនតិចជាង ២០គ្រឿងរបស់ទាហានសៀម ត្រូវបានកម្ទេច និងមានខ្មោចកាំភ្លើងធំជិត ១០ គ្រឿងទៀត ត្រូវបានកម្ទេច ក្នុងនោះក៏មានរថពាសដែកក៏មិនតិចដែរត្រូវបានកម្ចេច ហើយទាហានសៀមស្លាប់គរជើងនៅតំបន់សមរភូមិក្តៅមួយចំនួន។ នេះបើតាមប្រភពពីសមរភូមិមុខមក។ នេះគ្រាន់តែជាលទ្ធផលនៃការប្រយុទ្ធក្នុងមួយថ្ងៃ ហើយមានតែនៅក្នុងភូមិភាគទី៤ និងក្នុងទិសខ្លះៗប៉ុណ្ណោះ។






ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ទទួលជួបសម្តែងការគួរសមដេីម្បីពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយឯកឧត្តម U Kyaw Soe Min ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ចំនួនអ្នកទស្សនា : Views

 


ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់ ទទួលជួបសម្តែងការគួរសម​ដេីម្បីពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយ​ឯកឧត្តម U Kyaw Soe Min​ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

————————-
នាថ្ងៃ​ទី​៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៥
ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់ ទទួលជួបសម្តែងការគួរសម​ដេីម្បីពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយ​ឯកឧត្តម U Kyaw Soe Min​ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។







ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ចំនួនអ្នកទស្សនា : Views



 វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣,០៩០ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ 

———————————-

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

ក្នុងពិធីនេះ មានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៦៧០នាក់ ក្នុងនោះស្ត្រី ៤៥០នាក់។

ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥

#វិញ្ញាបនបត្រ #អចលនវត្ថុ #ខេត្តកណ្តាល #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក








បងប្អូនខ្មែរឥស្លាម បានដឹកនាំគ្នាយកអំណោយស្បៀងអាហារ សព្វបុរសជនមកចែកជូនកងកម្លាំងទ័ពជួរមុខនឹងមួយចំណែកជូមដល់បងប្អូនជនភាសសឹកស្រុកជាំក្សាន្ត..,....

ចំនួនអ្នកទស្សនា : Views






ខេត្តព្រះវិហារ ÷នៅថ្ងៃអាទិត្យទី10 ខែសីហា ឆ្នាុំ2025.បងប្អូនខ្មែរឥស្លាម បានដឹកនាំគ្នាយកអំណោយស្បៀងអាហា រសព្វបុរសជនមកចែកជួនដល់បងប្អូនជនភៀសសឹក ដែរបានមកប្រជាពលរដ្ឋចំនួនពីរ ស្ថិតនៅភូមិភ្នំខៀវ ឃុំអូរកណ្តៀរសែនជយ័ ស្រុកអូរគ្រៀងសែនជយ័ ខេត្តក្រចេះ និងមួយចំណែកទៀតបានមកពីរ ប្រជសពលរដ្ឋដែលទៅរស់នៅប្រទេស សាុំងហ្គាព្យួរ ជាណិសេសថវិកាផ្ទាល់ខ្លួន របស់លោកស្រី អីមាំស្រុក នឹងលោកមេភូមិ បឹងហាកឹមៗ នឹងតួនៗ ព្រមទាំងបងប្អូន មួយចំនួនទៀត ដែររស់នៅក្នុងភូមិភ្នំខៀវ ឃុំអូរកណ្តៀសែនជយ័ ស្រុកអូរគ្រៀងសែនជយ័ ខេត្តក្រចេះ នឹងថវិកាមួយចំនួនទៀតដែលបានមកពីរ លោកអីមាំ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែងបានចូលរួមផងដែរ យកមកចែកជួនដល់កងទ័ពឈរជើងជួរមុខប្រាសាទព្រះវិហារនិងជនភៀសសឹក ដែរមកពីរតំបន់ភាសសឹកស្រុកជាំក្សាន្ត ខេត្តព្រះវិហ៊ារដេីម្បីចែកជួនដល់ពួកគាត់ដែរកំពុងរងនូវភាពខ្វះខាត ដេីម្បីចែកជួនពួកគាត់ បានហូបទាំងអស់គ្នានៅចំនុចវត្តពោរធ៍ប្រាំពាន់ដេីម ភូមិអូរដូនស្ងួន ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហ៊ារ ដេីម្បីបែងចែក ស្បៀងអាហារទាំងនេះ ដល់កងកម្លាំងកងទ័ពដែរឈរជេីងប្រចាំកានៅដំបន់ត្រៀមជួរមុខ នឹង ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត នឹងស្នាក់នៅវត្តពោរប្រាំពាន់ដេីម៕ 

ជាចុងក្រោយសូមអរគុណដល់ម្ចាស់សព្វបុរសជនដែលមានចិត្តចែកជូនជាអំណោយនិងស្បៀងអាហារ នាពេលនេះដែលកំពុងតែជួបទុកនឹង ខ្វះខាតយ៉ាងខ្លាំង សូមអោយម្ចាស់សព្វបុរសធម៍ទាំងអស់ សូមអោយជួបតែអាយុវណ្ណះសុខពុលះកុំបីក្លៀងងឃ្លាតឡេីយ សូមអរគុណ៕🙏














កម្លាំងចម្រុះខេត្តស្វាយរៀងចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន០២ទីតាំងនៅក្រុងបាវិត

ចំនួនអ្នកទស្សនា : Views

 




ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលខេត្តស្វាយរៀងបានចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំងទី១ នៅសណ្ឋាគារ៤រដូវ និងទីតាំងទី២ អគារម៉ារីណា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

  នៅក្នុងប្រតិបត្តិការនោះ បានរកឃើញជនបរទេសកំពុងរស់នៅសរុបជិត២០០នាក់ ក្នុងនោះជនជាតិចិនមានចំនួន៩០នាក់ ស្រ្តី២៧នាក់, ជនជាតិវៀតណាម ៣៥នាក់ ស្រ្តី៤២នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់ ស្ត្រី១៣នាក់, ឡាវចំនួន០១នាក់ស្ត្រី។ ក្នុងការចុះបង្ក្រាបទាំង០២ទីតាំងនេះ សមត្ថកិច្ចបានដាក់ការសង្ស័យការជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តបទល្មើស Online Scams ខណៈបានរកឃើញថាមានការលួចលាក់កែច្នៃ ជួញដូរ ប្រើប្រាស់និងរក្សាទុកគ្រឿងញៀន ដែលជាអំពើខុសច្បាប់។ វត្ថុតាង និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។ សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕












កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមចោរកាច់កម៉ូតូ៣នាក់ នៅខណ្ឌកំបូល

ចំនួនអ្នកទស្សនា : Views

 


ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនកណ្ដាលយុត្តិធម៌, ឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងទទួលការងារព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។


នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០១៖២៥នាទីយប់ នៅត្រង់ចំណុចមុខផ្ទះសំណាក់ ហ្រ្វីប៊ូទិក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងវរសេនីយ៍ត្រី ណុប មុនី នាយករងការិយាល័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់៖


*១៖ ឈ្មោះ មាស សុខនាថ អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិថ្មរគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

*២៖ ឈ្មោះ ឆិន គន្ធា អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិជ្រៃគោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ

*៣៖ ឈ្មោះ សេង ពៅ អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិថ្មរគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យទាំង៣នាក់នេះ ពាក់ព័ន្ធករណីកាច់សោរកម៉ូតូ និងប្រើប្រាស់គ្រឿងញៀន។


សម្ភារ និងវត្ថុតាងដកហូត ម៉ូតូចំនួន២គ្រឿង, ទុលលឺវីស, សោអក្ស L និងដែកកាច់ចុងសំប៉ែត។ បច្ចុប្បន្នជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕