គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

កម្ពុជានិងអឺរ៉ុបពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបៃតងនៅកម្ពុជា

ចំនួនអ្នកទស្សនា : Views

 


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានអញ្ជើញចូលជាអធិបតី ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការលើគំនិតផ្តួចផ្តើមចំនួនពីរ ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅកម្ពុជា ។ វេទិកានេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន អង្គការដៃគូ និងដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍ជាច្រើននាក់។  

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវសេចក្តីពេញចិត្ត និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមឆ្ពោះទៅរកការអភិវឌ្ឍបៃតង សម្រាប់កម្ពុជា ក្នុងប្រព័ន្ធកសិ-ចំណីអាហារ និងការកាត់បន្ថយប្លាស្ទិក ដែលជាមូលដ្ឋាននៃការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សំណល់ប្លាស្ទិក អាចបង្កហានិភ័យយ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាពសាធារណៈជាសកល។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានរកឃើញថាផលប៉ះពាល់នៃណាណូ (Nano) និងមីក្រូប្លាស្ទិក (Micro) បានបង្កគ្រោះថ្នាក់យ៉ាងដល់ជីវៈចម្រុះ និងសុខភាពរបស់មនុស្ស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា តាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមានសសរស្តម្ភចំនួន៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ក្រសួងបរិស្ថាន បានអនុវត្តយុទ្ធនាការ ដើម្បីលើកកម្ពស់ភាពស្អាតនៅកម្ពុជាជាអាទិ៍“ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលមានសធារណៈជនចូលរួមប្រមាណជិត ១១លាននាក់ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការ “ផ្លូវជាតិស្អាត គ្មានប្លាស្ទិក”។ ក្នុងនោះដែរ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថាន ក្នុងការសហការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចគោលដៅនៅចុងឆ្នាំ២០២៥នេះ ផ្លូវជាតិទូទាំងប្រទេសនឹងស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ។ 


ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដម អ៊ីហ្គ័រ ទ្រី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា គំនិតផ្តួចផ្តើមថ្មីទាំងពីរ ដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅកម្ពុជាខាងលើ ដែលគាំទ្រដោយសហភាពអឺរ៉ុប នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះបញ្ហាប្លាស្ទិកទាំងនេះ ហើយជាពិសេសចូលរួមដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាមួយអន្តរជាតិ។ ដូចគ្នាដែរ លោក អារ៉ុន ប៊ូឆាន នាយកប្រចាំប្រទេស អង្គការភីផលអិននិតកម្ពុជា (People in Need) ក៏បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិឌ្ឍន៍ដូចជា អង្គការអង្គការភីផលអិននិតកម្ពុជា និងអង្គការឃែរកម្ពុជា (CARE Cambodia) ជាដើម ដើម្បីចូលរួម គាំទ្រដល់ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ដែលបានកំណត់ទស្សនវិស័យ ជាប្រទេសជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ហេតុដូចនេះ គំនិតផ្តួចផ្តើមទាំងពីរនេះមិនផ្តោត តែទៅលើការកាត់បន្ថយការបញ្ចេញកាបូន ប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏កំពុងជំរុញឱ្យមានការផ្លាស់ប្តូនៅក្នុងប្រព័ន្ធគ្រប់គ្រងសំណល់ប្លាស្ទិក និងកសិកម្មរបស់កម្ពុជា ដើម្បីធានានូវអនាគតប្រកបដោយចីរភាព អាព្យាក្រិត្យកាបូន និងពង្រឹងភាពធន់ ស្របតាមមហិច្ឆិតានៃការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution: NDC) និងគោលដៅរយៈពេលវែងរបស់ប្រទេសកម្ពុជា៕











ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចុះសាកសួរសុខទុក្ខមន្ត្រីសុខាភិបាល និងពិនិត្យការផ្តល់សេវាសាធារណៈ

ចំនួនអ្នកទស្សនា : Views

 


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចុះសាកសួរសុខទុក្ខមន្ត្រីសុខាភិបាល និងពិនិត្យការផ្តល់សេវាសាធារណៈផ្នែកសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្នួល និងមន្ទីរពេទ្យបង្អែកស្នួល ក្នុងស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះ។ ឯកឧត្តមប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកស្នួល មន្ត្រីសុខាភិបាលទាំងអស់ចំពោះការបំពេញកិច្ចការដោយការទទួលខុសត្រូវ ក្នុងវប្បធម៌សេវាសាធារណៈល្អជូនដល់ប្រជាពលរដ្ឋ។ 


ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខសភាពស្នួលដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជូនដល់បងបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្នួល និងមកពីតំបន់ផ្សេងៗទៀត និងសូមកោតសរសើរចំពោះការរីកចម្រើននៃវិស័យសុខាភិបាលក្នុងមូលដ្ឋានដូចជាការផ្តល់សេវាពិនិត្យ ពិគ្រោះ ការសម្រាលកូន ការលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ នៃការផ្តល់សេវា ពិនិត្យព្យាបាលតាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែក។


សមិទ្ធផលទាំងអស់នេះ, ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា មិនអាចកាត់ផ្តាច់បានពីការលះបង់របស់ថ្នាក់នាំ ជាពិសេសការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តថែរក្សាដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះជ្រុងទី១ នៃបញ្ចកោណ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុតនៃកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។











ក្រសួងបរិស្ថាន ស្នើដល់អង្គភាពមាន សមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយមន្ទីរបរិស្ថាន

ចំនួនអ្នកទស្សនា : Views



ក្រសួងបរិស្ថាន ស្នើដល់អង្គភាពមាន សមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយមន្ទីរបរិស្ថាន ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពកាប់ផ្តួលដើមសំរ៉ងដោយល្មើសច្បាប់គ្រប់រូបភាព.





ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា : Views


នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ 

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងមន្រ្តីពាក់ព័ន្ធ។ 

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#គណៈកម្មការសុរិយោដី

#អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី

#MLMUPC. #កអក

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC












សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលនឹងចរចាជាមួយ អាមេរិក ចំពោះការរដំឡើងពន្ធលើទំនិញកម្ពុជា និងសូមអំពាវនាវឱ្យប្រជាពលរដ្ឋ ស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ —- —-

ចំនួនអ្នកទស្សនា : Views

 


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា នឹងប្រឹងប្រែងចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធការប្រកាសដំឡើងពន្ធ៤៩ភាគរយលើទំនិញកម្ពុជា នាំទៅសហរដ្ឋអាមេរិក។


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥នេះ។ 


សម្ដេចមហាបវរធិបតី បានមើលឃើញថា ការដំឡើងពន្ធលើទំនិញរបស់កម្ពុជា ពីសំណាក់រដ្ឋាភិបាលអាមេរិក អាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ។ 


ក្នុងន័យនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ។


ពាក់ព័ន្ធបញ្ហាពន្ធនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកបាននិងកំពុងខាតបង់ច្រើនលើការចំណាយនាំចូលទំនិញពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះហើយ បានជារដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធនាំចូលឆ្លើយតប (Reciprocal Tarifts)លើបណ្តាប្រទេសដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្ម។ ជាក់ស្ដែង កម្ពុជា ឡាវ និងវៀតណាម ត្រូវទទួលរងនូវអត្រាពន្ធនាំចូលក្នុងកម្រិត ៤៩%, ៤៨%, និង៤៦% រៀងគ្នា ដោយសារសហរដ្ឋ អាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មក្នុងកម្រិត ៩៧% ជាមួយកម្ពុជា ៩៥% ជាមួយឡាវ និង ៩០% ជាមួយ វៀតណាម។ ដូច្នេះ ការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ មិនមែនជាការឆ្លើយតបទៅនឹងអត្រាពន្ធនាំចូលដែល ប្រទេសទាំងនោះបានដាក់លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនោះទេ ហើយការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ ទៀតសោត មានត ៥០% នៃអត្រាដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ តែប៉ុណ្ណោះ៕








ប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ និងតំណាងសមាគមអង្គការទាំង២១ អង្គភាព គាំទ្រយ៉ាងពេញទំហឹង

ចំនួនអ្នកទស្សនា : Views

 


ប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ និងតំណាងសមាគមអង្គការទាំង២១ អង្គភាព គាំទ្រយ៉ាងពេញទំហឹង និង ចូលរួមជាមួយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» "Say No to Fake News" រៀបចំនិងដឹកនាំដោយក្រសួងព័ត៌មាន ។





ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំកិច្ចប្រជុំការងារលើកកម្ពស់ការអប់រំផ្សព្វផ្សាយ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន

ចំនួនអ្នកទស្សនា : Views



 ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំកិច្ចប្រជុំការងារលើកកម្ពស់ការអប់រំផ្សព្វផ្សាយ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន


ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំការងារលើកកម្ពស់ការអប់រំផ្សព្វផ្សាយ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម ឡេង ជីវិន អគ្គនាយក លោកអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋានជាច្រើនរូបទៀត៕








ក្រសួងបរិស្ថាន ឲ្យ«អង្គការថែរក្សាបរិស្ថាន និងកសិកម្ម» បញ្ឈប់ជាបន្ទាន់នូវការផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថានដល់រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលផ្ទុយនឹងច្បាប់

ចំនួនអ្នកទស្សនា : Views



ក្រសួងបរិស្ថាន ឲ្យ«អង្គការថែរក្សាបរិស្ថាន និងកសិកម្ម» បញ្ឈប់ជាបន្ទាន់នូវការផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថានដល់រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលផ្ទុយនឹងច្បាប់ 


ថ្មីៗនេះ មានអង្គការមួយឈ្មោះ «អង្គការថែរក្សាបរិស្ថាន និងកសិកម្ម» ដែលបានធ្វើសកម្មភាពផ្តល់ប័ណ្ណសរសើរមេត្រីភាពដល់រូបវន្តបុគ្គល និងនីតិបុគ្គលផ្សេងៗ ដែលផ្ទុយនឹងច្បាប់ ដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់ ជំពូកទី ៥ «ការយល់ដឹងអំពីបរិស្ថាន និងមេត្រីបរិស្ថាន» ផែ្នកទី ២ អំពីមេត្រីបរិស្ថាន ក្នុងមាត្រា ៧៤៨ ដែលចែងថា «សមត្ថកិច្ចផ្តល់ការទទួលស្គាល់ និងលើកទឹកចិត្ត» ការទទួលស្គាល់ និងការលើកទឹកចិត្តដល់បុគ្គល ដែលបានចូលរួមប្រតិបត្តិសកម្មភាពមេត្រីបរិស្ថាន និងប្រើប្រាស់បច្ចេកវិទ្យាទ្រទ្រង់បរិស្ថាន ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំដោយ ក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ» ។


ដូច្នេះសកម្មភាពទាំងឡាយរបស់សមាគម ឬ អង្គការផ្សេងដែលប្រព្រឹត្តវាយតម្លៃ និងផ្តល់ប័ណ្ណសរសើរ ផ្សេងពីសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន គឺជាសកម្មភាពខុសច្បាប់ ផ្ទុយនឹងក្រមបរិស្ថានទាំងស្រុង ។


ក្រសួងបរិស្ថាន មានអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន គឺជាសេនាធិការមានសមត្ថកិច្ចដែលកំពុងដំណើរការប្រតិបត្តិវាយតម្លៃគុណវឌ្ឍដល់រូបវន្តបុគ្គល និងនីតិបុគ្គល និងជាអ្នកផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថាន យ៉ាងត្រឹមត្រូវ ។


ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន លេខ ២១៨៥/សជណ ០៣២៥ ប.ស្ថ/អចព ចុះថ្ងៃ ១៨ ខែមីនា ឆ្នាំ ២០២៥ ឲ្យអង្គការមួយនេះ ឬប្រធានអង្គការ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថានដល់រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលប្រាសចាកនឹងច្បាប់ ដែលនាំឲ្យមានការភ័ន្តច្រឡំដល់សាធារណជនអំពីការផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថាន ដែលមាន«ស្តង់ដារពីរ» ចាប់ពីថ្ងៃជូនដំណឹងតទៅ ៕