គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ឆាប់ឆេះផ្ទះអស់ទាំងស្រុង ក្នុងស្រុកជលគីរី

ចំនួនអ្នកទស្សនា : Views



កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបនប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហាន នាំយកសម្ភារៈនិងគ្រឿងឧបភោគបរិភោគមានដូចជា -ស័ង្កសី៥០សន្លឹក
-អង្ករចំនួន ៥០គីឡូក្រាម  -ត្រីខ០១យួរ -មី០១កេះ -មុង០២
-រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត  រួមនឹងអំណោយរបស់ ព្រះគ្រូចៅអធិការវត្តក្បាលកន្លង់ ក្នុងនោះមាន: -អង្ករ ៥០គីឡូក្រាម និងគ្រឿង ឧបភោគបរិភោគ (ទឹកត្រី ០២យួរ ទឹកស៊ីអ៉ីវ ០២យួរ មី ០១ កេះ សម្ភារះប្រើប្រាស់ក្នុងផ្ទះ-សម្ភារះផ្ទះបាយ និង គ្រឿង ទេស-សម្ភារះសិក្សា -ព្រមទាំងបច្ច័យមួយចំនួន ទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ មួយគ្រួសារ ប្តីឈ្មោះ ឡាវ សារិទ្ធ អាយុ ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ ស ស្រីម៉ៅ អាយុ ៣៥ឆ្នាំ
ដែលត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង នៅវេលាម៉ោង ៤:៣០នាទី ល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ម្សិល មិញនេះ នៅភូមិក្បាលកន្លង់ ក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

គួបញ្ជាក់ផងដែរថា ហេតុការណ៍ អគ្គិភ័យឆាបឆេះនេះ គឺបណ្ដាលមក ពីទុសេរខ្សែភ្លើងក្នុងផ្ទះ ពេលម្ចាស់ផ្ទះមិននៅ នាំគ្នាទៅចំការអស់ ក្នុងនោះចំនួននៃការខូចខាតសម្ភារៈរួមមាន៖ អង្ករ១បេ /ស្រូវពូជ១តោន /ទូរទស្សន៍១គ្រឿង /ម៉ាស៊ីនកាត់ស្មៅ១គ្រឿង /ធុងបាញ់ថ្នាំ១គ្រឿង /ខោអាវមុងកន្ទេលត្រូវបានឆាបឆេះអស់ទាំងស្រុង៕



















ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញជាអធិបតី ចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី "ដាស់សក្តានុពល កសាងភាពធន់នឹងវិបិត្ត និងរីកចម្រើន" នៅមជ្ឍមណ្ឌលអភិវឌ្ឍន៏ធុរកិច្

ចំនួនអ្នកទស្សនា : Views



ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលអភិវឌ្ឍន៏ធុរកិច្ច មានកម្មវិធី សិក្ខាសាលាស្តីពី "ដាស់សក្តានុពលកសាងភាពធន់នឹងវិបិត្ត និងរីកចម្រើន" ដែលមានការអញ្ជើញចូលរួមជាអធិបតី  ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជា ,ឯកឧត្តម ផាត់ តូម៉ាស់  ក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជា, លោក ឈួន សុវណ្ណស័ក្ក, ប្រធានទំនាក់ទំនងជាតិ និងអន្តរជាតិនៃសមាគមអ្នកទីផ្សារកម្ពុជា, លោក សៅ សុវណ្ណារិទ្ធ , អគ្គលេខាធិការសមាគមអ្នកទីផ្សារកម្ពុជា, ព្រមទាំងវាគ្មិនកិត្តិយសជាច្រើនរូប និងសិក្ខាកាមចូលរួម សរុបប្រមាណជាង២០០នាក់ ដែលរៀបចំឡើងដោយ Daily Plus។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជា បានមានមតិសំណេះសំណាលជាមួយសិក្ខាកាមប្រកបដោយភាពរីករាយ  និងបានចែករំលែកនូវបទពិសោធន៏ ព្រមទាំងផ្តល់នូវគន្លឹះសំខាន់ៗ យុទ្ឋសាស្រ្តមួយចំនួនពីការធ្វើអាជីវកម្ម ជូនដល់សិក្ខាដែលបានចូលរួម។

កម្មវិធីសិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញ ចែករំលែកពីវាគ្មិនដែលមានជំនាញ និងបទពិសោធន៍យូរឆ្នាំ នូវប្រធានបទដ៏មានសារៈសំខាន់ដូចជា៖
១) “ប្លង់យុទ្ឋសាស្រ្តអាជីវកម្ម ២០២៥ ដល់ ២០៣០” ដែលធ្វើបទបង្ហាញដោយ ឯកឧត្តម យន ម៉ាលឹមឆេង អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា
២) “អនាគតនៃការងារ រៀបចំកម្លាំងធនធានមនុស្ស សម្រាប់បរិបទប្រកួតប្រជែង ធ្វើបទបង្ហាញដោយ
លោក កាំង តាំង, HR & Administration Director, Belt Road Capital Management
៣) “ការដឹកនាំការលក់ក្នុងយុតសម័យ AI” ធ្វើបទបង្ហាញដោយលោក ស៊ូ សាវឿន, សហស្ថាបនិក និងអគ្គនាយកនៃក្រុមហ៊ុន Eagle Sales coach
៤) កិច្ចពិភាក្សា “ដាស់សក្តានុពល ទាក់ទងនឹងការលក់ ផ្នែកលក់ និងការអភិវឌ្ឍន៏អាជីវកម្ម។

កម្មវិធីសិក្ខាសាលានេះផងដែរ​ សិក្ខាកាមទទួលបាននូវចំណេះដឹង​ បទពិសោធន៍​ គន្លឹះគំនិតថ្មីៗ​ ដេីម្បីយកទៅអនុវត្ត​ន៍​ ក្នុងក្រុុមហ៊ុន​ រឺមុខរបរដែលកំពុងប្រកបរបរប្រចាំថ្ងៃ​ ជាពិសេសមុននឹងបញ្ជប់នៃកម្មវិធី គណអធិបតី វាគ្មិនកិត្តិយស និងសិក្ខាកាម បានចូលរួមថតរូបអនុស្សាវរីយ៏ជុំគ្នាប្រកបដោយភាតរភាព។

















សារព័ត៌មានប្រកបដោយក្រមសីលធម៌ធានាសិទ្ធិទទួលបានព័ត៌មានពិតនិងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា : Views



ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា៖ មកទល់ពេលនេះមានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចំនួនប្រមាណ១ម៉ឺន៣ពាន់ក្បាលហើយត្រូវបានផ្តល់ជូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន តបតាមការស្នើសុំរបស់ពួកគេមកក្រសួងដើម្បីយកទៅប្រើប្រាស់ ដាក់តាមខ្លួនក្នុងការអនុវត្តប្រចាំថ្ងៃរបស់ពួកគេ។ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍យ៉ាងដូច្នេះខណៈឯកឧត្តមបានដឹកនាំកិច្ចប្រជុំក្រុមការងារកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបូកសរុបការទទួលសំណើសុំនិងផ្តល់កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តមបានឱ្យដឹងទៀតអំពីវឌ្ឍនភាពនៃការងារទទួលសំណើសុំកូនសៀវភៅធម្មនុញ្ញនេះថា ចាប់តាំងពីថ្ងៃដែលក្រសួងបានចេញសេចក្តីជូនដំណឹងឱ្យចុះឈ្មោះដើម្បីស្នើសុំកាលពីចុងខែសីហា ឆ្នាំ២០២៤ មក អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាពKoLលើបណ្តាញសង្គម និងអ្នកផ្សាយព័ត៌មានផ្សេងទៀត បានស្នើសុំជាបន្តបន្ទាប់រហូតដើម្បីទទួលបានកូនសៀវភៅនេះយកទៅអាន និងប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃរបស់ពួកគេ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍គូសបញ្ជាក់ថា៖ ការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធលើការអនុវត្តការងារដោយគោរពក្រមសីលធម៌បាននាំឱ្យការស្នើសុំកូនសៀវភៅធម្មនុញ្ញនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ហើយបានក្លាយជាកត្តាមួយរួមចំណែកដល់ការពង្រឹងគុណភាពនិងក្រមសីលធម៌ក្នុងការងារព័ត៌មាននិងផ្សព្វផ្សាយ ក៏ដូចជាចូលរួមកាត់បន្ថយការចែកចាយព័ត៌មានដែលមិនបានឆ្លងកាត់ការផ្ទៀងផ្ទាត់ ឬពិនិត្យបែបវិជ្ជាជីវៈត្រឹមត្រូវ។

ថ្លែងអំពីប្រធានបទក្រមសីលធម៌វិជ្ជាជីវៈនេះដែរទៅកាន់អ្នកសារព័ត៌មាន និពន្ធនាយក អ្នកផលិតមាតិកាលើបណ្តាញសង្គម តំណាងស្ថាប័នសារព័ត៌មាន សមាគមសារព័ត៌មាន យុវជន តំណាងមកពីអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិប្រមាណ១៥០នាក់ ក្នុងសន្និសីទជាតិមួយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍លើកឡើងអំពីវឌ្ឍនភាពនិងលទ្ធផលការងារសំខាន់ៗមួយចំនួន ដែលក្រសួងសម្រេចបានក្នុងការលើកកម្ពស់ប្រសិទ្ធភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យសារព័ត៌មានកម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ជាក់ប្រាប់ដល់អង្គសន្និសីទដែរថា៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់និងអត្ថប្រយោជន៍ថាបានជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយបានផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់ពួកគេក្នុងការពង្រឹងគុណភាពការងារ និងការអនុវត្តតួនាទីនិងភារកិច្ចមិនឱ្យប្រាសចាកពីគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះឡើយ។

មានចំណាប់អារម្មណ៍ក្នុងសន្និសីទជាតិនោះដែរ លោក សាដា អ៊ូម៉ា អាឡាំ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «យើងស្វាគមន៍យ៉ាងខ្លាំងចំពោះធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលត្រូវបានបង្កើតឡើង ហើយខ្ញុំដឹងថាបើទោះមានការផ្តល់មតិយោបល់នានាលើធម្មនុញ្ញនេះ ក្នុងនោះក៏មានពីអង្គការយូណេស្កូដែរ ប៉ុន្តែមានការយល់ស្របគ្នាជារួមក្នុងចំណោមអង្គការសង្គមស៊ីវិល និងសូម្បីក្នុងចំណោមក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានទាំងអស់ថា យើងចាំបាច់ត្រូវមានក្រមសីលធម៌រួមមួយសម្រាប់អ្នកសារព័ត៌មាន ហើយបច្ចុប្បន្នខ្ញុំគិតថាយើងបានអនុវត្តក្រមសីលធម៌នេះហើយ»។

យោងតាមឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន អ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ ជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គមឌីជីថល។ ឯកឧត្តមបានមានប្រសាសន៍ក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តកាតព្វកិច្ចខ្លួនដោយអនុលោមតាមសិទ្ធិនិងករណីយកិច្ចរបស់អ្នកសារព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ និងត្រូវប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ធានាភាពថ្លៃថ្នូរ លើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាន ដោយមនសិកាការពារផលប្រយោជន៍សាធារណៈ។

ឯកឧត្តមបានមានប្រសាសន៍គូសបញ្ជាក់បន្ថែមទៀតថា៖ អ្នកសារព័ត៌មាន ត្រូវប្រើសិទ្ធិរបស់ខ្លួនដោយការទទួលខុសត្រូវ៖ សូមកុំដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមានក្នុងនាមអ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានមិនមែនជាសមត្ថកិច្ច ឬតុលាការឡើយ!







លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ បណ្តាញសង្គម និងប្រព័ន្ឋគ្រប់គ្រងសមាជិកសមាគម ក្នុងសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ

ចំនួនអ្នកទស្សនា : Views



ភ្នំពេញ៖ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ បណ្តាញសង្គមសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និងប្រព័ន្ឋគ្រប់គ្រងសមាជិកសមាគមក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ដែលមានការចូលរួមពី ប្រធានសមាគម ចំនួន ២៦សមាគម និងសមាជិក សមាជិកា  ប្រមាណជាង១០០នាក់ ដែលប្រព្រឹត្ដទៅនៅភោជនីយដ្ឋាន The Ming Palace នារសៀលថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៧៨ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីប្រកាសជាផ្លូវការ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ឋបានលើកឡើងថា៖ ការរៀបចំនូវព្រឹត្តិការណ៏នេះឡើងគឺមានគោលបំណងសំខាន់ចំនួន ៣ ធំៗ ហើយក៏ចង់បានជាវេទិកាដើម្បីយើងអាចពិភាក្សា និងរកធាតុចូលសំខាន់ៗ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

គោលបំណងទី១ គឺការបង្កើត និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបណ្តាញសង្គមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលក្នុងនោះ យើងក៏បានសម្រេចបង្កើតថ្មី និងប្តូរបណ្តាញសង្គមរបស់ កម្ពុជាប្រឆាំងកូវីដ១៩ ដើម្បីបន្តសកម្មភាពមនុស្សធម៌ របស់យើងតែក្នុងរូបភាពថ្មីគឺ សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាគេហទំព័រផ្លូវការ (Website) ,Cool App Group , Facebook Page, Telegram Channel & Group និង Tik Tok ព្រមទាំងការផ្តល់នូវប្រព័ន្ឋគ្រប់គ្រងសមាជិកសមាគម ក្នុងសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ដែលអាចជួយដល់សមាគមមានប្រព័ន្ឋគ្រប់គ្រងសមាជិកមួយ ដែលអាចជួយក្នុងការគ្រប់គ្រង និងផ្តល់ផលប្រយោជន៏ដល់សមាជិកកាន់តែប្រសើរ។

គោលបំណងទី២របស់យើងនាពិធីនេះគឺ ការផ្តល់ប្រព័ន្ធគ្រប់គ្រងសមាជិកដល់សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់។ អ្វីដែលខ្ញុំគិតថាសំខាន់ គឺយើងសង្ឃឹមថា ប្រព័ន្ធគ្រប់គ្រងសមាជិកនេះ នឹងជួយដល់សមាគមមានប្រព័ន្ធគ្រប់គ្រងសមាជិកមួយដែលអាចជួយដល់ការគ្រប់គ្រង និងផ្តល់ផលប្រយោជន៍ដល់សមាជិកកាន់តែប្រសើរ។

ទន្ទឹមគ្នានេះដែរ យើងក៏សង្ឃឹមថា ប្រព័ន្ធនេះនឹងកាត់បន្ថយការងាររដ្ឋបាលបែបក្រដាស់ មកជាប្រព័ន្ធបច្ចេកវិទ្យា តាមទូរស័ព្ទទាន់សម័យ ដែលបង្ហាញថា សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាពិតជាទំនើបទាន់សម័យកាលបច្ចេកវិទ្យា ដែលស្របនឹងគោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបន្ថែមមុំមួយទៀតផ្នែកDigital ។

បន្ថែមលើនេះទៀត ដោយគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍន៏សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន បាននិងកំពុងត្រៀមជម្រុញការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅក្នុងប្រព័ន្ធរបស់រាជរដ្ឋាភិបាល សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធវាយតម្លៃ និងសម្រេចថា នេះជាពេលវេលាល្អ ដែលសមាគមនីមួយៗអាចជម្រុញការចុះឈ្មោះទៅក្នុង ប្រព័ន្ធគ្រប់គ្រងសមាជិករបស់សមាគម ជាមួយការចុះឈ្មោះរបស់រាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលនឹងជម្រុញឲ្យមានចលនា ប្រមូលផ្តុំដើម្បីចុះឈ្មោះនេះ តែបើសមាគមយើងមានប្រព័ន្ធខ្លួនឯង គឺយើងអាចកៀរគរការចុះឈ្មោះសមាជិកក្នុងពេលជាមួយគ្នា ឬបញ្ចូលទៅក្នុងប្រព័ន្ធរបស់យើង ហើយបន្តបញ្ជូនចូលក្នុងប្រព័ន្ធរបស់រាជរដ្ឋាភិបាល។ ធ្វើបែបនេះ យើងនឹងកាត់បន្ថយការធ្វើការដោយ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាលហើយ ប៉ុន្តែសមាគមមិនមានទិន្នន័យ ឬប្រព័ន្ធគ្រប់គ្រងសមាជិកនៅក្នុងដៃផ្ទាល់។

គោលបំណងទី ៣ សំដៅដល់ការប្រមូលផ្តុំគតិ និងធាតុចូល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាសមាជិកក្នុងសមាគម។ ឆ្លងតាមការស្ទាបស្ទង់ និងពិភាក្សាជាមួយថ្នាក់ដឹកនាំសមាគមផ្សេងៗនាពេលកន្លងមក យើងកំណត់បញ្ហារួមរបស់យើង គឺកង្វះធនធាន ដែលអាចជាធនធានបណ្តាញ ធនធានចំណេះដឹង ធនធានហិរញ្ញវត្ថុ ធនធានបច្ចេកវិទ្យា និងធនធានមនុស្ស។ ការកង្វះធនធាននាំឲ្យយើងផ្តល់សេវាដល់សមាជិកសមាគមមិនបានដិតដល់ ដែលពាក្យបច្ចេកទេសអាចថាមកពីមិនមាន Economy of Scale ក្នុងការផ្តល់សេវា។ ចំណុចនេះទាមទារឲ្យយើងត្រូវបង្កើនយន្តការកណ្តាល ដើម្បីជួយដល់យន្តការបណ្តាសមាគមនីមួយៗ និងចូលរួមជាការបណ្តុះបណ្តាលចំណេះដឹង និងជំនាញ
តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development Fund (SDF) ការបណ្តុះបណ្តាល និងប្រឹក្សាយោបល់ជីវភាព (អាជីវកម្ម ឬ មុខរបរ ហិរញ្ញវត្ថុ សុខភាព និងក្រុមគ្រួសារ) តាមរយៈ Khmer Enterprise & Business Development Center & IDI  ការទ្រទ្រង់សេវាព័ត៌មាន តាមរយៈសមាគមសារព័ត៌មាន ការប្រឹក្សាយោបល់ផ្នែកច្បាប់ តាមរយៈក្រុមហ៊ុមមេធាវី KHS & Partners
និងផ្តល់ធាតុចូល ដើម្បីដំណោះស្រាយ ជាកម្រិតគោលនយោបាយ

គូសបញ្ជាក់ផងដែរថា សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ហៅកាត់ថា (សសក) នឹងផ្តល់លទ្ឋភាពអោយប្រជាពលរដ្ឋដែលជារូបវ័ន្តបុគ្គល មានវ័យចាប់ពី១៨ឆ្នាំឡើង ឬនីតិបុគ្គលស្របច្បាប់នានា មានសិទ្ឋិស្នើសុំចូលជាសមាជិករបស់”សសក”។ ការចូលរួមតាមការស្ម័គ្រចិត្ត និងការសម្រេចរបស់គណៈកម្មការវាយតម្លៃរបស់”សសក”។ សមាជិកភាពគោលដៅរបស់សសក រួមមាន សមាគម សម្ពន្ឋ សហព័ន្ឋ បណ្តាញ មជ្ឍមណ្ឌល ក្រុមហ៊ុន ស្ថាប័ន ដែលជានីតិបុគ្គលស្របច្បាប់ គ្របដណ្តប់វិស័យដែលមានប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាព ដូចបានកំណត់ក្នុងបញ្ជីរបស់យុទ្ឋសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៏ សេដ្ឋកិច្ចក្រៅប្រព័ន្ឋ ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៨ និងបន្ថែមផ្សេងទៀតរបស់ សសក ដូចជា៖ សេវាកម្មលក់ដុំ លក់រាយ និងជួសជុល សេវាកម្មស្នាក់នៅ និងអាហារ សិប្បកម្ម កសិកម្ម សេវាកម្មសំណង់ សេវាកម្មភេសជ្ជៈ កម្សាន្ត និងម៉ាស្សា សេវាកម្មកែសម្ផស្ស សាឡន និងជាងកាត់សក់ សេវាកម្មដឹកជញ្ជូន ម៉ូតូឌុប ម៉ូតូកង់បី អ្នករត់ម៉ូតូដឹកទំនិញ និងអ្នករត់តាក់ស៊ី សេវាកម្មលក់តាមផ្សារ សេវាកម្មសិល្បៈ សេវាកម្មកីឡា សេវាកម្មសារព័ត៌មាន សេវាកម្មចល័តតាមដងផ្លូវ សេវាកម្មតាមពិធី សេវាកម្មជំនាញ ដូចជាបុគ្គលស្វ័យនិយោជន៍ ផ្តល់សេវាបច្ចេកវិទ្យា មគ្គុទេសទេសចរណ៍  ជាដើម។

ក្រោយពីបញ្ចប់ពិធីប្រកាសជាផ្លូវការ គណៈអធិបតី និងបណ្ដាសមាគមចូលរួមថតរូបអនុស្សាវរីយ៍ និងទទួលទានអាហារ សាមគ្គីរួមគ្នាប្រកបដោយភាតរភាពផងដែរ។