គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖​ យើងបាននិងកំពុងកសាងនូវប្រព័ន្ធនយោបាយ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដ៏ត្រឹមត្រូវ ដើម្បីធានានូវសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា

ចំនួនអ្នកទស្សនា : Views

ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នៅរសៀលថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។
#ខេត្ត​កំពត​ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

មហាជនកំពុងរងចាំមើលថា មន្ត្រីក.ប.ប.នៃក្រសួងពាណិជ្ជកម្មមួយក្រុម ដើរប្រមូលលុយពីអាជីវករនៅផ្សារមាស ខេត្តកំពង់ឆ្នាំង រួចខ្លួនឬយ៉ាងណាបន្ទាប់ពីវេរលុយឱ្យវិញនោះ..?

ចំនួនអ្នកទស្សនា : Views

ខេត្តកំពង់ឆ្នាំង÷បន្ទាប់ពី អង្គភាពសារព័ត៌មានជាច្រើនចុះផ្សាយនិងតាមបណ្តាញសង្គមបង្ហោះ ព្រោងព្រាត ករណីមន្ត្រី អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្មដើរប្រមូលលុយពីក្រុមអាជីវករលក់គ្រឿងក្រអូបនៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ  រួមទាំងអាជ្ញាធរស្រុកចុះស្រាវជ្រាវពីភាពមិនប្រកប្រណីនេះផងនោះនៅល្ងាច ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤ ស្រាប់តែមន្ត្រីក.ប.ប.ទាំងនោះបានវេលុយ ឱ្យអាជីវករទាំងនោះវិញហើយតាមរយៈមន្ត្រីសាលាស្រុកមួយរូប។អាចនិយាយបានថាគឺរួចខ្លួនហើយមែនទេ?បានជាមិនមាន ទោសទណ្ឌចំណាត់ការ តាមផ្លូវច្បាប់ លើមន្ត្រីខិលខូចទាំងនោះនៅឡើយនោះបែបនេះ?។

មន្ត្រីសាលាស្រុកទឹកផុសមួយរូបដែលសុំអនុញ្ញាតមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អាជីវករដែលបានរងគ្រោះពីមន្ត្រីក.ប.ប. ដើរប្រមូលលុយពីអ្នកលក់ដូរគ្រឿងគ្រឿងក្រអូប ដោយចោទថាគ្មានពន្ធ និងបានជម្រិតទាប្រាក់ ចាប់ពី៣លានរៀល តថ្លៃចុះរហូតដល់៧០ ម៉ឺន ៥០ម៉ឺននិង ១៥ម៉ឺនរៀល កាលពីថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៤នោះ បានវេរលុយមកវិញអស់ហើយតាមរយៈរូបគាត់ ដែលបានទទួលចំនួនសរុប ១៣៥ម៉ឺនរៀល។ ក្នុងនោះឈ្មោះចែនី ៧០ ម៉ឺនរៀល,កូនលោកគ្រូបង្រៀន ៥០ ម៉ឺនរៀល និងចែខួច ១៥ម៉ឺនរៀល។ រូបគាត់ជាអភិបាលរងស្រុក បានប្រគល់ជូនអាជីវករទាំងនោះវិញអស់ហើយ។

អាចនិយាយបានថា មន្ត្រីក.ប.ប.របស់ក្រសួងពាណិជ្ជកម្ម បែរជាដើរតួជំនួសមន្ត្រីគយហើយចោទលើអាជីវករលក់របស់គ្មានបង់ពន្ធវាខុសរឿង១០០%។ រហូតមក ដល់ពេលនេះ មិនទាន់មានប្រតិកម្មឆ្លើយតបបំភ្លឺយ៉ាង ណាពីក្រសួងពាណិជ្ជកម្ម,ក៏ដូចជាមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងនៅឡើយ។ ប្រសិនបើអាជ្ញាធរ មានសមត្ថកិច្ចក៏ដូចជាសាមីក្រសួងចង់ស្រាវជ្រាវនោះ មិនពិបាកទេ ពី ព្រោះតាមរយៈអភិបាលរងស្រុកទឹកផុស អាចពន្លាតដែនសមត្ថកិច្ចកោះហៅមន្ត្រីក.ប.ប.ទាំងនោះមកសួរនាំឲ្យបានដឹងរឿងច្បាស់លាស់។ប៉ុន្តែបើក្រសួងពាណិជ្ជកម្ម ក៏ដូចជាមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង រួមទាំងរដ្ឋបាលសាលាខេត្ត "ចង់ជីកកប់រឿងនេះ ក៏កប់ទៅចុះ" ពី ព្រោះរាស្ត្រខ្មែរដឹងពេញនគរទៅហើយ។ រដ្ឋបាលខេត្តកំពង់ឆ្នាំង,មន្ទីរពាណិជ្ជកម្មកំពង់ឆ្នាំង ក៏ដូចជាក្រសួងពាណិជ្ជកម្ម មានក្រុមប្រតិកម្មរហ័សដែរឬទេ?

លោកហ៊ី រតនា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងគួរចាត់ចែងបំភ្លឺឲ្យបានច្បាស់លាស់។ ប៉ុន្តែការបំភ្លឺនោះត្រូវបញ្ជាក់ហេតុផលឲ្យច្បាស់លាស់ មិនមែនមានជនទីបីពីទីណាផ្សេងឬ មិនមែនជាមន្ត្រីក.ប.ប.នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងនោះទេ? រូបភាពបានបញ្ជាក់យ៉ាងច្បាស់ហើយលោកអភិបាលរងស្រុកទឹកផុសក៏បានវេរលុយឲ្យក្រុមអាជីវកររួចវិញហើយ។ ប្រសិនបើលោកប្រធានមន្ទីរ,ក្រសួងពាណិជ្ជកម្មចង់ដឹងឬចង់ចាត់វិធាន ការចំពោះជនដែលជាមន្ត្រីក.ប.ប.៕

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ គ្មានចេតនា     ជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ ជុំវិញការចុះផ្សាយខាងលើអង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា។ សូមអរគុណ.!

ព្រោះតែរឿងផលប្រយោជន៍ និង លាភសក្ការៈធ្វើឲ្យមនុស្សបាត់បង់អស់នូវគុណធម៌និងតម្លៃជាមនុស្សអស់.(វគ្គ.៣.)

ចំនួនអ្នកទស្សនា : Views

ខេត្តកំពង់ស្ពឺ៖ ព្រោះតែរឿងផលប្រយោជន៍ លាភសក្ការៈ មុខរបររកសុីដូចគ្នា មានមនុស្សមួយក្រុមព្រួតគ្នាធ្វើបាបថៅកែឈ្មោះសាន្ត ហើយនាំគ្នាលើកជ្រោងថៅកែឈ្មោះ លឹម ចាន់ថុល ដោយសារ (លុយ៥កាក់ដុល្លារ)ក្នុង១ម៉ែត្រត្រីគុណ។ ពេលនេះការពិតត្រូវលាតត្រដាងហើយករណីព្រួតគ្នាផ្តួលរំលំថៅកែសាន្តឱ្យខ្ទាតចេញពីរណ្តៅដីក្នុងអាងទំនប់អូរក្រាំងអំបិល ហើយនាំគ្នាជ្រោងលោកថៅកែឈ្មោះ លឹម ចាន់ថុលនោះ។ រវាងថៅកែរកសុីចាក់អាចម៍ដីនៅក្នុងទំនប់អូរក្រាំងអំបិលពេលនេះការពិតបានបើកបង្ហាញច្បាស់ហើយ ក្រោយពីមនុស្សមួយក្រុមមានមន្ត្រីអាវុធហត្ថខេត្តម្នាក់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង រួមទាំងគ្នីគ្នាម្នាក់ទៀតឈ្មោះលាង អេង ជាមន្ត្រីយោធានិងជាអ្នករកសុីគួកជេរដីផងដែរ។

ប្រភពព័ត៌មានបង្ហើបឱ្យដឹងថា  បន្ទាប់ពីថៅកែសាន្តត្រូវបានជំនាញរ៉ែនិងថាមពល បញ្ជាឱ្យផ្អាកសកម្មភាព ក្រុមថៅកែជនជាតិចិនចាក់ដីបម្រុងធ្វើរោងចក្រ បានទំនាក់ទំនង លោកថៅកែ លឹម ចាន់ថុល ចាក់អាចម៍ដីលើដីរបស់ខ្លួន ដែលថៅកែសាន្តធ្លាប់បានចាក់កន្លងមក។ ឥឡូវ​នេះប្រភពដែលស្និតក្រុមថៅកែចាក់ដីទាំងអស់នោះបានបង្ហើបប្រាប់ថា ថៅកែ លឹម ចាន់ថុល រាសីឡើងហើយ ដែលទទួលបានការចាក់ដីបន្តពីថៅកែសាន្ត កន្លងមកនោះក្នុងតម្លៃ១រៀល៣កាក់(ដុល្លារ)។

 ប្រភពព័ត៌មានបន្តថា ដោយឡែកមនុស្សចំនួន០៣នាក់ ក្នុងនោះមានមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង និងមន្ត្រីយោធាឈ្មោះលាង អេងឈ្មួញគួកជេរដីម្នាក់ទៀតបានទទួលលុយ០៥កាក់ដុល្លារ(ស្មើនិង២០០០រៀល)ក្នុង១ម៉ែត្រត្រីគុណ។ ព្រោះតែមូលហេតុទាំងនេះហើយទើបបានជាក្រុមមនុស្សទាំងអស់នោះខំប្រឹងរួមដៃគ្នា ព្រួតគ្នាធ្វើបាប និងផ្តួលរំលំថៅកែសាន្តឱ្យខ្ទាតចេញពីការជីកកាយដីទំនប់អូរក្រាំងអំបិលនេះ។សញ្ញានេះអាចបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កន្លងមកមនុស្សម្នាក់ (ដែលគេស្គាល់ច្បាស់ថាជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូប មានឋានន្តសក្តិអនុសេនីយ៍ទោ) ធ្លាប់ប្រកាសក្តែងៗថា ខ្លួនគឺជាបងថ្លៃរបស់លោកថៅកែ លឹម ចាន់ថុល រហូតឱ្យអ្នកជុំវិញខ្លួនបានស្គាល់ និងបានដឹងថារូបខ្លួន ជាបងថ្លៃរបស់លោកថៅកែ លឹម ចាន់ថុល។ ប៉ុន្តែតាមការពិតនោះលោកថៅកែ លឹម ចាន់ថុល និងមន្ត្រីរូបនោះ គឺមិនមិនមានជាប់សាច់ឈាមនឹងគ្នាទាល់តែសោះ។ អ្វីដែលមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រូបនោះធ្វើបែបនេះ និយាយបែបនោះ ពីព្រោះគេមានមហិច្ឆតា ចង់កកូរកកាយដើម្បីឱ្យជំនាញពាក់ព័ន្ធនានាផ្អាកសកម្មភាព ការធ្វើ អាជីវកម្មរបស់ថៅកែសាន្តែប៉ុណ្ណោះ។ ហើយឱ្យថៅកែ លឹម ចាន់ថុល ចូលទៅចាក់អាចម៍ដីនៅកន្លែងដែលលោកថៅកែសាន្តធ្លាប់ចាក់កន្លងមក គឺក្នុងន័យ ខ្លួនចង់បានប្រាក់ភាគលាភក្នុង១ម៉ែត្រត្រីគុណ ស្មើនិងលុយ៥កាក់ដុល្លារ(២០០០រៀល)តែប៉ុណ្ណោះ នេះគឺជាការប្រជែងគ្នាដោយទុច្ចរិតក្នុងការរកសុីការរកសុីរបស់ក្រុមជនខិលខូចមួយក្តាប់តូចនេះ។

បើយោងតាមប្រភពព័ត៌មានពីមន្ត្រីរ៉ែនិងថាមពលបានបង្ហើបប្រាប់ថាដោយសារក្រុមការងាររកឃើញថាក្រុមគ្រឿងចក្ររបស់ថៅកែលឹម ចាន់ថុល ជីកកាយខុសទីតាំងច្បាប់អនុញាតិទើបក្រុមការងារសម្រេចឲ្យផ្អាកបណ្តោះអាសន្នសិន។ក្រោយពេលត្រូវផ្អាកក្រុមឡានសុីឈ្នួលដឹកដីមូយចំនួនក៏បានដកឡានចេញពីរណ្តៅអស់ខ្លះហើយដែរ។

ពាក់ព័ន្ធនិងការលើកឡើងខាងលើនេះដែរ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក វិន ឡេងហួង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង លោកបានឆ្លើយថា លោកមិនមានភាគហ៊ុននៅក្នុងការជីកកាយដីអូរក្រាំងអំបិលនោះទេ។ គេរកសុីតែគេ លោកធ្វើការងាររបស់លោកតែប៉ុណ្ណោះ។

  អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ។ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ។ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ.!

តើវិស័យសារព័ត៌មានស្ថិតក្នុងស្ថានភាពណា? ហើយមានតួនាទីកម្រិតណា?

ចំនួនអ្នកទស្សនា : Views

ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ នៅក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងព័ត៌មាន» ខ្ញុំបានលើកឡើងនិងចែករំលែកជាមួយសិក្ខាកាម ដោយចាប់ផ្តើមពីសំណួរគន្លឹះ២៖ តើវិស័យសារព័ត៌មានស្ថិតក្នុងស្ថានភាពណា? ហើយមានតួនាទីកម្រិតណា? នេះគឺជាសំណុំបញ្ហាដែលទាមទារការគិតរួមក្នុងក្របខ័ណ្ឌមើលព្រៃទាំងមូលតែម្តង ទាំងទិដ្ឋភាពសង្គម សេដ្ឋកិច្ច សីលធម៌ ច្បាប់ និងសន្តិសុខនយោបាយ។ បណ្តាប្រទេសជឿនលឿន និងប្រទេសមួយចំនួននៅក្នុងក្របខ័ណ្ឌអាស៊ាន បានបោះជំហ៊ានពីការកែសម្រួលការណែនាំផ្ទៃក្នុងលើការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ឆ្ពោះទៅការរៀបចំច្បាប់ស្តីពី AI តែម្តង ហើយគេកំពុងជំរុញយ៉ាងលឿន។ តើយើងបានគិតគូរអ្វីខ្លះលើបញ្ហានេះ ក្នុងក្របខ័ណ្ឌចំពោះមុខ រយៈពេលមធ្យម និងរយៈពេលវែង? គេត្រូវទទួលស្គាល់ថា បច្ចុប្បន្ននេះ អ្នកកាសែត គឺជាជ្រុង១នៃការងារព័ត៌មានប៉ុណ្ណោះ។ តួអង្គសំខាន់ៗជាង១០ផ្នែកផ្សេងទៀត កំពុងដើរតួនាទីយ៉ាងផុសផុលលើការងារព័ត៌មាន ក្នុងនោះរួមមានទាំងក្រុមវិច្ឆេទកម្មសង្គម ក្រុមជនសង្គមងងិត និងក្រុមបច្ចេកវិទ្យាផងដែរ។ ឥឡូវនេះ បើការវាយតម្លៃតួនាទីព័ត៌មានត្រឹមតែជា ដំណឹងឬសាធារណៈមតិ ក៏មិនគ្រប់គ្រាន់ដែរ ពីព្រោះអ្វីៗបានកំពុងដើរដល់ដំណាក់កាល ទិន្នន័យហិរញ្ញវត្ថុ (Data, Cloud, Blockchain) ហើយវាបានវិវត្តន៍លើសពីតួនាទីក្នុងមនោគមន៍វិជ្ជា ទៅជាការប្រើប្រាស់ព័ត៌មានសម្រាប់ភូមិសាស្ត្រនយោបាយទៅហើយ។ យើងត្រូវមើលឱ្យឃើញ «ព័ត៌មានក្នុងដំណើររបស់ពិភពលោកឌីជីថល»។ ច្បាប់ស្តីពីទិន្នន័យបុគ្គល ច្បាប់សន្តិសុខសាយប័រ ច្បាប់ឧក្រិដ្ឋកម្មអុីនធឺណិត និងច្បាប់ពាក់ព័ន្ធដទៃទៀត ទាមទារឱ្យមានគិតគូរ និងរៀបចំឱ្យបានលឿន និងមានប្រសិទ្ធភាពស្របតាមសភាពការណ៍តម្រូវ៕

រដ្ឋមន្រ្តីក្រសួងបរិស្ថានបន្តចុះសួរសុខទុក្ខនឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថាននៅខេត្តព្រៃវែង

ចំនួនអ្នកទស្សនា : Views

ព្រៃវែង ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញចុះសួរសុខទុក្ខ និង សំណះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តព្រៃវែង នារសៀលថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, សមិទ្ធផលជាច្រើន រួមមាន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ថ្ងៃទី០១ កញ្ញា ដែលធ្វើឲ្យមានអ្នកចូលរួម ចំនួន៨,៨លាននាក់ ដើម្បីធ្វើឲ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា ស្អាត នៅថ្ងៃខាងមុខ។ 

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា សមិទ្ធផលមួយចំនួនទៀត ដែលក្រសួងបរិស្ថានសម្រេច នាពេលកន្លងមក រួមមាន ការពង្រឹងការអនុវត្តច្បាប់១០០% ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ការដាក់ចេញយុទ្ធនាការផ្តល់កូនឈើចំនួន១លានដើម ជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋដាំ ចាប់ពីឆ្នាំ២០២៤នេះ ដែលក្នុងនោះពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមប្រធានបទ«ពន្លកបៃតង» គ្រោងនឹងរៀបចំឡើងនៅមុខទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដើម្បីបង្កើនគម្របព្រៃ ឲ្យបាន៦០% នៅឆ្នាំ២០៥០ ឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាព ប្រជាសហគមន៍ ឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លើយតបយុទ្ធសាស្រ្តចក្រា ដែលបានដាក់ចេញ ជាពិសេសគ្រប់គម្រោងអភិវឌ្ឍន៍ ដែលបានគាំទ្រដល់ការលើក ស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

នៅក្នុងទិសដៅបន្ត ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងពីផែនការសកម្មភាព ដែលអាចទាញយកឱកាស សម្រាប់កម្ពុជា ឈានឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព ដោយផ្អែកលើ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានគ្រប់ថ្នាក់ ជាពិសេសកិចសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់ ដែលអាចធ្វើកិច្ចការបរិស្ថាន ជាមួយភាពស្អាត បៃតង និងចីរភាព របស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕

អាជីវករលក់ដូរក្នុងខេត្តកំពង់ឆ្នាំង ស្លន់ស្លោបិទទ្វារតូប ខ្លាចគយចាប់ផាកពិន័យ បង្កឱ្យមានការភ្ញាក់ផ្អើល តាមការពិតមន្ត្រី(ក.ប.ប)ធ្វើសុីសោះ

ចំនួនអ្នកទស្សនា : Views

កំពង់ឆ្នាំង៖ ក្រោយពីផ្ទុះរឿងគយលើកគ្នា ចុះចាប់​ និងដកហូតយកទូរស័ព្ទ​កន្លង​មក តាមតូបលក់ដូរទូរស័ព្ទយ៉ាងប្រញាប់ប្រញ៉ាល់ ស្ថិតនៅក្នុងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ គឺបង្កឱ្យមានការភ័យខ្លាចដល់ក្រុមអាជីវករ​ រឿងនេះធ្វើឲ្យមានការល្បីល្បាញ ទូទាំងប្រទេស ។  រឿងមួយមិនទាន់ស្ងប់ស្ងាត់ផងស្រាប់តែនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ អាជីវករលក់ទូរស័ព្ទនិងគ្រឿងសំអាង នៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានស្ទុះស្ទានាំគ្នាបិទតូប លក់ដូរយ៉ាងប្រញាប់ប្រញ៉ាល់ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្សារតែម្តង  ដោយសារតែមានមន្ត្រី ប្រើប្រាស់ឯកសណ្ឋាន ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណ បានចុះទៅប្រមូលគ្រឿងសំអាងតាមតូបដោយប្រើពាក្យថាមិនមានពន្ធ ។

ក្រោយពីកើតមានរឿងនេះមក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃបន្ទាប់ សមត្ថកិច្ចចំរុះ ស្រុកទឹកផុស ដែលដឹកនាំដោយលោក សូត្រ សង អភិបាលស្រុកទឹកផុស បានចុះទៅធ្វើការណែនាំ ដល់បងប្អូន អាជីវករលក់ដូរ  សូមកុំមានការភ័យខ្លាចអី។ ពីព្រោះមន្ត្រីដែលចុះចាប់អនុវត្តច្បាប់កាលពីថ្ងៃទី០៤ ម្សិលមិញគឺជាមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យគ្រឿងសំអាងដែលហួសសុពលភាព និងផលិតផលក្លែងក្លាយ តែប៉ុណ្ណោះទេ។

  ជុំវិញបាតុភាព បង្កឲ្យ អាជីវករក្នុងផ្សាររមាស កើតការភ័យខ្លាចនេះដែរ ម្ចាស់តូបដែលមាន ឈ្មោះ រត្ន័ បញ្ញា លក់ទូរស័ព្ទដៃក្នុងផ្សារមាស បានបញ្ជាក់ថា  គាត់បិទតូបលក់តាំងពីថ្ងៃម្សិលមិញ និងទើបបើកនៅថ្ងៃនេះបន្ទាប់ពីអភិបាលស្រុកចុះណែនាំឱ្យលក់ដូរឡើងវិញ និងម្យ៉ាងវិញទៀតគាត់សំអាងទៅ ក្រុមហ៊ុនបានចុះមកពិនិត្យទូរស័ព្ទក្នុងតូប ហើយបានបិទក្រដាសពន្ធ លើទូរស័ព្ទរួចអស់ហើយ។​ ទោះយ៉ាងនេះក្តីគាត់ក៏នៅតែ ភ័យខ្លាចព្រោះតែរបស់មួយចំនួនមួយទឹក ដែលគាត់បានដូរពីប្រជាពលរដ្ឋយកចាស់មកដូរថ្មី ។រូបគាត់សំណូមពរ ថាតើឱ្យគាត់លក់ដូរបែបណាឲ្យបានត្រឹមត្រូវព្រោះបច្ចុប្បន្នកំពុងតែមានការភ័យខ្លាចខ្លាំងណាស់រឿងចុះដកទូរស័ព្ទឆៅៗ បែបនេះនោះ។

  ដោយឡែកអ្នកលក់គ្រឿងសំអាងឈ្មោះ ចែ នី បានផ្ដល់កិច្ចសម្ភាសន៍ទាំង២នាក់ប្ដីប្រពន្ធថា នៅថ្ងៃម្សិលមិញ មានមន្ត្រីស្លៀកឯកសណ្ឋានដែលគាត់មិនស្គាល់មកដល់តូប របស់គាត់ ហើយសុំត្រួតពិនិត្យនិងនិយាយថា របស់ទាំងនេះសុទ្ធតែ អត់មានពន្ធទាំងអស់ សូម្បីតែស្បៃសម្រាប់ដុះក្អែល និងសាប៊ូ ដុំ ក៏គ្មានពន្ធដែរ ហើយបើត្រូវបង់ពន្ធមួយតូបនេះប្រហែល ៣លានរៀលឯណ្ណោះ។ គាត់ក៏សុំសម្រួលត្រឹម៤០ម៉ឺនរៀល ហើយការចរចា ក៏ត្រូវគ្នាត្រឹម៧០ម៉ឺនរៀល ទើបពួកគេឈប់ប្រមូលអីវ៉ាន់របស់គាត់ដាក់ឡាន រួចយកលុយ៧០ម៉ឹនរៀលនិងបានចេញអស់ទៅ ។គាត់បានឃើញខ្នងអាវ មានអក្សរសរសេរថា (ក.ប.ប )ដូចជាប់រូបក្នុងកាមេរ៉ាសុវត្ថិភាព។

ពាក់ព័ន្ធនិងការលើកឡើងរបស់ក្រុមអាជីវករលក់ដូរនៅក្នុងផ្សាររមាសនេះដែរ  លោក ហ៊ី រតនា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងបានបញ្ជាក់តាមទូរស័ព្ទថា  ថ្ងៃនោះ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត កំពង់ឆ្នាំង គ្រាន់តែបានសហការជាមួយ (ក.ប.ប) សាខា របស់ក្រសួងពាណិជ្ជកម្មតែប៉ុណ្ណោះ ហើយការយកលុយពីអាជីវករ ក៏ពួកគេ មិនបានរាយការណ៍មកខ្ញុំដែរ ។

  ប្រជាពលរដ្ឋក៏ដូចជាអាជីវករនៅស្រុកទឹកផុសរួមទាំងអាជ្ញាធរផង ឆ្ងល់ថា បើចុះពិនិត្យរបស់ហួសសុពលភាព ឬក្លែងក្លាយម៉េចចាំបាច់ប្រើពាក្យរបស់គេចពន្ធ ហើយតម្រូវឲ្យគេប្រគល់លុយទើបមិនយករបស់គេ តើទាំង នេះជាអំពើពុករលួយដែរឬទេសូមបងប្អូនជួយពិចារណាទាំងអស់គ្នា៕

ហេតុអ្វីបានជាជំនាញនិងអាជ្ញាធរពាក់ព័ន្ឋមិនអើពើករណីស្តារទំនប់អូរក្រាំងអំបិល.(វគ្គ.២)

ចំនួនអ្នកទស្សនា : Views

ខេត្តកំពង់ស្ពឺ៖ មហាជនកំពង់រង់ចាំសង្កេតមើលថា
តើហេតុអ្វីបានមន្ទីរធនធានទឹកនិងឧតុនិយមននឹងមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺមិនកំណត់ព្រំឱ្យបានច្បាស់លាស់ក្នុងការជីកស្តារដីអាងទំនប់អូរក្រាំងអំបិល របស់ថៅកែ លឹម ចាន់ថុល ខណៈលេចឮថាមិនទាន់ដោះស្រាយសំណងផលប៉ះពាលើដីអាស្រ័យផលជាមួយប្រជាពលរដ្ឋដាច់ស្រេចនៅឡើយ។

រឿងជីកស្តារអាងទំនប់ទឹកអូរក្រាំងអំបិលរបស់លោកថៅកែ លឹម ចាន់ថុល នៅតែជាទីចាប់អារម្មណ៍របស់មហាជន ក៏ព្រោះតែគេបានឃើញគ្រឿងចក្របានជីកកាយស្ទើរតែពេញផ្ទៃអាងទំនប់អូរក្រាំងអំបិលនេះ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា មន្ទីរធនធានទឹកនិងឧតុនិយម និងមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺមិនបានកំណត់ព្រំ និងបោះបង្គោលព្រំឱ្យពិតប្រាកដច្បាស់លាស់នៅឡើយទេ ទោះបីក្រសួងចេញច្បាប់ទំហំ៩ហិកតា៩៦អា ក៏ដោយ។ អ្វីដែលរិតតែចាប់អារម្មណ៍ទៅនោះ លេចឮថាមិនទាន់ដោះស្រាយជាមួយប្រជាពលរដ្ឋដែលអាស្រ័យផលនៅឡើយទេ។ ដោយគេសង្កេតឃើញថាបន្ទាប់ពីកោះសន្តិភាពធ្វើការផ្សព្វផ្សាយរឿងដីអូរក្រាំងអំបិលនេះ គេបានឃើញ ក្រុមថៅកែ លឹម ចាន់ថុល កំពុងតែដុតដៃដុតជើង ហៅប្រជាពលរដ្ឋម្ចាស់ដីមកជួបជុំនៅសាលា ឃុំវល្លិ៍សរ ដើម្បីសម្របសម្រួលកុំឱ្យផ្ទុះរឿងកាន់តែធំទៅៗ។

បើតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា កាលពីរសៀលថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ គេបានឃើញមនុស្សមួយក្រុមប្រមាណ៣ទៅ៤នាក់ បានកាន់លុយមួយបាច់ធំ ចូលទៅក្នុងសាលាឃុំវល្លិ៍សរ ដោយមានវត្តមានលោកមេឃុំវល្លិ៍សរ ផងដែរ ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង១០នាក់ ដើម្បីជួបចរចារនិងដោះស្រាយគោលនយោបាយរឿងផលប៉ះពាល់ដីអាស្រ័យផល ដោយក្នុងម្នាក់ទទួលបានជាង១០លានរៀល ជាថ្នូរមិនរករឿងនិងដាក់ពាក្យបណ្តឹង និងឈប់ធ្វើការតវ៉ាទៀត។

ប៉ុន្តែតាមប្រភពព័ត៌មានមួយទៀតបានបង្ហើបឱ្យដឹងថា ការកោះហៅប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្លារ ឃុំវល្លិ៍សរ ដែលមានដីអាស្រ័យផលនៅក្នុងអាងទំនប់អូរក្រាំងអំបិល កាលពីរសៀលរហូតដល់ល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាឃុំវល្លិ៍សរនោះ ប្រជាពលរដ្ឋមិនទាន់ព្រមយកលុយគោលនយោបាយនោះទេ។ ដោយសម្របសម្រួលគ្នាមិនត្រូវ ក្រុមថៅកែគ្រឿងចក្រហ៊ានឱ្យតម្លៃ៨កាក់(ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ តែមិនត្រូវរ៉ូវគ្នា។ ដូច្នេះប្រជាពលរដ្ឋមិនព្រមតាមការសម្របសម្រួលរបស់ក្រុមមនុស្សទាំងនោះនិងលោកមេឃុំវល្លិ៍សរ ដែលជាអ្នកសម្របសម្រួលក្នុងឱកាសនោះឡើយ។ ប្រភពបង្ហើបថា ក្នុងរង្វង់ដីប៉ះពាល់ជាង១០ហិកតា ប្រជាពលរដ្ឋ២៧គ្រួសារនោះ ទាល់តែបានតាមអ្វីដែលជាការស្នើសុំទើបពួកគាត់ព្រមទទួលយក និងបញ្ចប់រឿង។

បើតាមប្រជាពលរដ្ឋបង្ហើបទៀតថា ប្រសិនបើការសម្របសម្រួលដោះស្រាយមិនចប់ទេនោះ ពួកគាត់នឹងដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីជួយរកយុត្តិធម៌ហើយ។ ដោយសារតែពេលកន្លងមកក្រុមមនុស្សទាំងនោះបានកក់លុយលើដីដែលជីកកាយស្តារបន្តិចបន្តួចហើយដាក់គ្រឿងចក្រជីកកាយព្រំ ដោយមិនទាន់ឱ្យលុយគ្រប់នៅឡើយ កន្លងទៅពួកគាត់ផ្ទុះការតវ៉ាម្តងហើយពេលនោះគេឱ្យនៅស្ងៀមសិនចាំគេទូរទាត់ឲ្យ ទើបស្ងាត់រហូតមកដល់ពេលនេះ។

ប្រភពច្បាស់ការថា គ្រឿងចក្រថៅកែ លឹម ចាន់ថុល សុំច្បាប់ពីក្រសួងជិត១០ហិកតាមែន ប៉ុន្តែជីកកាយបានជាង១ហិកតាប៉ុណ្ណោះ បើកាយប៉ះដីពលរដ្ឋដែលអាស្រ័យផលនិងផ្ទុះរឿងទៀត ពីព្រោះថា មិនទាន់ឱ្យលុយប្រជាពលរដ្ឋគ្រប់ចំនួននៅឡើយទេ។

ពាក់ព័ន្ធរឿងខាងលើនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោកថៅកែ លឹម ចាន់ថុល ម្ចាស់អាជីវកម្មរណ្តៅដីអូរក្រាំងអំបិលមិនបានទេ ដោយសាគ្មានលេខទូរស័ព្ទធ្វើការទំនាក់ទំនង។

ដោយឡែកលោក នៅ ឌឹម មេឃុំវល្លិ៍សរ មិនអាចសុំការធ្វើអត្ថាធិបាយបានទេនៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ។

អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺពីសាម៉ីខ្លួននឹងគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

ក្រសួងបរិស្ថាន ចេញសេចក្តីណែនាំស្តីពី

ចំនួនអ្នកទស្សនា : Views

ក្រសួងបរិស្ថាន ចេញសេចក្តីណែនាំស្តីពី ការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា