ជនដៃដល់ប្រេីកាំបិតចុងស្រួ-ច-ចា-ក់ចំនួន-៤កាំ-បិត លើជនរងគ្រោះបណ្តាលឱ្យស្លាប់ បន្ទាប់ពីចោទជនដៃដល់ថា បានលួចលុយចំនួន១២មុឺនរៀល.! ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ជនដៃដល់ប្រេីកាំបិតចុងស្រួ-ច-ចា-ក់ចំនួន-៤កាំ-បិត លើជនរងគ្រោះបណ្តាលឱ្យស្លាប់ បន្ទាប់ពីចោទជនដៃដល់ថា បានលួចលុយចំនួន១២មុឺនរៀល.!

ចំនួនអ្នកទស្សនា : Views





    ភ្នំពេញ ៖ នៅ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះដែលស្លាប់មានឈ្មោះ គីម ប្រាក់ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលលេខ៤B នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្រាំងដូង  ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកជនដៃដល់មានឈ្មោះ ប៉ុន វ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិព្រៃក្មេង ឃុំមេសាង ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ។

ជនរងគ្រោះនិងជនសង្ស័យបានផឹកស៊ីជាមួយគ្នា ចំនួន៤ទៅ៥នាក់អស់ពេលជាច្រើនម៉ោង រហូតដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យសុំចូលបត់ជើងក្នុងបន្ទប់ទឹករបស់ជនរងគ្រោះ ពេលចេញមកវិញ ប្រពន្ធជនរងគ្រោះក៏ចូលទៅមើលលុយរបស់ខ្លួនឃើញថាបាត់លុយចំនួន១២ម៉ឺនរៀល ប្រពន្ធជនរងគ្រោះក៏សួរនាំជនសង្ស័យបង្កើតបានជាការឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាទៅវិញទៅមក ហើយបន្ទាប់មកក៏ប្រើហិង្សាដាក់គ្នាមួយប្រាវ រួចហើយជនសង្ស័យក៏ទាញម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JC.4317ជិះចេញទៅបាត់ទៅ។ មួយសន្ទុះក្រោយមកក៏មកដល់មុខផ្ទះរបស់ជនរងគ្រោះវិញស្រែកជេរប្រមាថ មើលងាយទៅលើជនរងគ្រោះថា កូនស្រីរបស់គាត់អាយុ១៧ឆ្នាំធ្លាប់ដេកជាមួយខ្លួន(ជនសង្ស័យ) ខណៈពេលនោះជនរងគ្រោះខឹងសម្បាជាខ្លាំងក៏ទាញដំបងដេញវ៉ៃជនសង្ស័យ រហូតមានការ ប្រតាយប្រតប់គ្នា ជនសង្ស័យបានដកកាំបិតពីចង្កេះចាក់ទៅលើជនរងគ្រោះចំនួន៤កាំបិតចុងស្រួចបណ្ដាលឱ្យហូរឈាម ចំណែកឯប្រពន្ធជនរងគ្រោះក៏ជួយប្រទាញប្រទង់ឃាត់ត្រូវបានជនសង្ស័យដាល់មួយដៃឱ្យហើមមុខថែមទៀតផង។

  ប្រភពព័ត៌មានបានបញ្ជាក់ថា  ក្រោយពីចាក់ជនរងគ្រោះហើយ ជនសង្ស័យក៏ទាញម៉ូតូប្រុងជិះចេញត្រូវបានប្រពន្ធជនរងគ្រោះទាញបណ្ដាលឱ្យដួលម៉ូតូក៏រត់ចោលម៉ូតូបាត់តែម្ដង។ ចំណែកឯជនរងគ្រោះដោយត្រូវរបួសឈាមហូរច្រើនពេកក៏ដើរមកដេកលើគ្រែដែលនៅមុខរោងចក្រ រួចក៏ស្លាប់បាត់បង់ជីវិត ៕






0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh